សារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អភិបាលរាជធានី-ខេត្ត រៀបចំបន្ថែមកន្លែងធ្វើចត្តាឡីស័កដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងការដាក់ ចេញនូវវិធានការបន្ទាន់មួយចំនួន

CNV:

សម្ដេច ឯកឧត្តម លោកជំទាវ ពិសេស ឯកឧត្តម លោកជំទាវ អភិបាលខេត្ត រាជធានី ​

កន្លងទៅនេះ គឺយើងបានធ្វើការបិទខ្ទប់បណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ប្រភេទ Delta បូកបន្ថែមទៅដោយការជន់ជោរនៃអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ។ យើងបានសង្កេតឃើញអំពីវត្តមាននៃបងប្អូនជនរួមជាតិរបស់យើង ដែលវិលត្រឡប់មកពីប្រទេសថៃ ដើម្បីស្វែងរកការព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញ។ យើងក៏បានខិតខំសម្រួលឱ្យបងប្អូនដែលមានជំងឺ បានឆ្លងកាត់ព្រំដែនមកទទួលសេវាព្យាបាលនៅខាងទឹកដីរបស់យើង បូកបន្ថែមទៅដោយការបញ្ជូនស្បៀងទៅកាន់ទឹកដីថៃ ដើម្បីជួយផ្គត់ផ្គត់បងប្អូននៅទីនោះ។ ដូចបានដឹងហើយថា យើងមិនមានបំណងអូសបន្លាយពេល ដើម្បីពន្យារការបិទខ្ទប់នោះទេ ហើយលើសពីនោះទៅទៀត យើងមានបំណងបើកទល់ដែនឡើងវិញ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ ដើម្បីបម្រើអោយការងារនេះ មានកិច្ចការងារមួយចំនួនដែល អភិបាលរាជធានី-ខេត្តនៅខាងក្នុង ចាំបាច់ត្រូវធ្វើ៖

ទី ១ អភិបាលរាជធានី-ខេត្តដែលនៅខាងក្នុង ដែលមានពលករត្រឡប់មកវិញ ត្រូវតែរៀបចំអោយបានច្បាស់លាស់ ដោយខិតខំបញ្ជូនអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលបានរៀបចំ ហើយដែលមានស្ថានភាពធូរស្រាល អោយទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ។ ការធ្វើនេះ គឺក្នុងគោលដៅដើម្បីត្រៀមរៀបចំទីកន្លែងសម្រាប់បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃ ឬមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើចត្តាឡីស័កជំនួស។

ដូច្នេះ សូមឯកឧត្តម លោកជំទាវ នៅតាមបណ្ដាខេត្ត-រាជធានី រៀបចំបន្ថែមនូវទីកន្លែងដែលត្រូវធ្វើចត្តាឡីស័ក សម្រាប់ទទួលបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ … ចូលទៅក្នុងមណ្ឌលចត្តាឡីស័កនៅតាមមណ្ឌលដែលបានរៀបចំ។ អញ្ចឹង គឺម្ខាងគឺត្រូវរៀបចំទីកន្លែងថ្មី និងម្ខាងទៀតគឺត្រូវរៀបចំផ្ទេរអ្នកដែលកំពុងធ្វើចត្តាឡីស័ក ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ ដើម្បីត្រៀមបម្រុងទុកទីកន្លែងនេះសម្រាប់បងប្អូនមកពីប្រទេសថៃ។

កិច្ចការទី ២ សុំអោយកងអង្គភាពដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ … បញ្ជូនរថយន្តបន្ថែមទៅពីខាងក្រោយ ដែលបានត្រៀមរៀបចំប្រមាណជា ២០០ គ្រឿង ដឹកជញ្ជូនបងប្អូនដែលបានធ្វើចត្តាឡីស័កចំនួន ៧ ថ្ងៃរួចមកហើយនៅតាមមណ្ឌលតាមព្រំដែនកម្ពុជា-ថៃនោះ … ចូលមកកាន់ខេត្តខាងក្រោយ ប្រគល់អោយខេត្ត និងរាជធានីនៅខាងក្រោយ ដើម្បីអោយបន្តធ្វើចត្តាឡីស័កនៅខាងក្នុង។

ធ្វើយ៉ាងនេះដើម្បីអោយ … មណ្ឌលចត្តាឡីស័កតាមព្រំដែនកម្ពុជា-ថៃនោះ មានទីកន្លែងសម្រាប់អោយប្អូនដែលវិលមក (ហើយ)កំពុងស្នាក់នៅត្រើយម្ខាងព្រំដែន ចូលមកធ្វើចត្តាឡីស័កជំនួសវិញ។ នេះជាវិធីដែលត្រូវអោយផ្នែកកងទ័ពដែលទទួលបន្ទុកដឹកជញ្ជូន បង្កើនរថយន្ត ហើយរៀបចំការដឹកជញ្ជូនបងប្អូន ដែលធ្វើចត្តាឡីស័កបាន ៧ ថ្ងៃរួចមកហើយ ត្រូវបញ្ជូនរថយន្ត ដឹកបងប្អូនទាំងនេះមកកាន់ខេត្ត-រាជធានីនៅខាងក្រោយ។ ខ្ញុំសុំបញ្ជាក់ឡើងវិញ (ការដែល)ធ្វើយ៉ាងនេះ ដើម្បីយកទីកន្លែងសម្រាប់អោយបងប្អូនដែលមកពីព្រះរាជាណាចក្រថៃ បានមកធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ក(តាមព្រំដែន) ដែលបានដឹកបងប្អូនចេញនេះ។

ក្នុង ករណីដែលបងប្អូនមកលើសហួសការកំណត់ គឺត្រូវតែអនុវត្តនូវរបៀបមកដល់ ធ្វើតេស្តភ្លាម ហើយដឹកជញ្ជូនបងប្អូនទាំងនោះចូលមកកាន់ខេត្តខាងក្នុងតែម្ដង ដើម្បីយកមកធ្វើចត្តាឡីស័កនៅខាងក្នុង។ នេះក្លាយទៅជាបញ្ហា … សម្រាប់អោយមន្ត្រីរបស់យើងធ្វើកិច្ចការនេះជាបន្ទាន់ ទាំងខាងមុខនិងខាងក្រោយ។ សុំអំពាវនាវ សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ដែលជាមន្ត្រីទទួលចុះជួយចំពោះខេត្ត-រាជធានី ចុះជួយឧបត្ថម្ភ និងមើលការខុសត្រូវទៅលើបញ្ហានេះ រួមចំណែកជាមួយខេត្តដើម្បីគ្រប់គ្រងស្ថានភាព Covid-19 តាមរយៈអ្នកដែលមាននៅខាងក្នុងហើយស្រេច និងអ្នកដែលបានទើបនឹងវិលត្រឡប់ពីព្រះរាជាណាចក្រថៃ

… សុំលោកជំទាវ ឱ វណ្ណឌីន អនុវត្តនូវការចាក់វ៉ាក់សាំងដូសទី ៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ដោយយកអាទិត្យទី ២ សប្តាហ៍ទី ២ អាចថាខានស្អែក ឬខានស្អែកមួយ ចាប់ផ្តើមអនុវត្តការចាក់ដូសទី ៣ ឲ្យផ្នែកជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃទាំងអស់ … ព្រោះបងប្អូនទាំងនេះនឹងទទួលហានិភ័យបន្ទាប់ពីបងប្អូនរាប់ពាន់នាក់ពីប្រទេសថៃ ឬអាចឡើងលើសពីហ្នឹងទៅទៀតនៅក្នុងប្រទេសថៃចូលមក។ បងប្អូនទាំងអស់នោះ​នឹងទទួលនូវការលំបាក។ ដូច្នេះត្រូវដឹក AstraZeneca ទៅកាន់ព្រំដែនបន្ទាន់ ដើម្បីចាក់ជូនគ្រូពេទ្យ កងទ័ព នគរបាល អាវុធហត្ថ និងមន្រ្តីរាជការនានា ដែលមានការពាក់ព័ន្ធធ្វើកិច្ចការងារនេះ …។

ត្រូវតែធ្វើឲ្យបាន ព្រោះយើងមានវ៉ាក់សាំង AstraZeneca ក្នុងដៃគ្រប់គ្រាន់ហើយសម្រាប់ចាក់នៅទីនោះ។ ខ្ញុំប៉ាន់ប្រមាណថា អង្គភាពនៅតាមព្រំដែនទាំងនោះ ដែលមានការពាក់ព័ន្ធ ដែលរួមមានទាំងអង្គភាពបណ្តាកងពលធំ កងពលតូច បណ្តាវរសេនាធំ វរសេនាតូច និងអង្គភាពដែលធ្វើកិច្ចការងារនេះ ពាក់ព័ន្ធនឹងអាវុធហត្ថ នគរបាលជាតិ ពេទ្យ និងមន្រ្តីស៊ីវិល មានប្រមាណជា ៣ ឬ ៤ ម៉ឺននាក់ប៉ុណ្ណោះ។ មិនច្រើនទេ។ សុំឲ្យក្រុមគ្រូពេទ្យនៃបណ្តាយោធភូមិភាគ កងពលធំ កងពលតូច វរសេនាធំ វរសេនាតូច ហ្វឹកហាត់ និងត្រៀមចាក់។ បងប្អូនធ្លាប់ដំណើរការរឿងនេះរួចហើយ។ ពេទ្យខេត្តណា គឺចាក់នៅខេត្តហ្នឹងតែម្តង គឺរួមចំណែកឈរជើងនៅភូមិសាស្រ្តណា ដែលវ៉ាក់សាំងត្រូវទៅដល់។ ដូច្នេះសូមលោកជំទាវ ឱ វណ្ណឌីន ពង្រាយវ៉ាក់សាំង AstaZeneca សម្រាប់ដូសទី ៣​ ដូសជំរុញ ដែលយើងបានប្រុងប្រៀបខ្លួនរួចមកហើយ។ ចាក់នៅសប្តាហ៍ទី ២ នេះ។ ពីមុនថានឹងរង់ចាំដល់ខែកញ្ញា ប៉ុន្តែ យើងមិនអាចរង់ចាំបានទេ ហានិភ័យខ្ពស់សម្រាប់មន្រ្តីជួរមុខរបស់យើងដែលត្រូវតែសម្រេចធ្វើកិច្ចការងារនេះឲ្យបាន។

ជាថ្មីម្តងទៀត ខ្ញុំសុំរំលឹកថា យើងធ្វើតាមជំហាន ដោយផ្នែកខាងក្នុងត្រូវតែប្រុងប្រៀបបន្ទាន់ ទី ១ គឺ យកចេញនូវអ្នកដែលធ្វើចត្តាឡីស័កនៅផ្នែកខាងក្រោយ ហើយមានជំងឺស្រាល យកទៅឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ហើយជាមួយនោះរៀបចំបន្ថែមនូវកន្លែងធ្វើចត្តាឡីស័កទៅទីកន្លែងសមស្រប ដើម្បីត្រៀមបម្រុងកន្លែងទាំងនេះសម្រាប់ការដឹកជញ្ជូនបងប្អូនដែលធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ដែលមកដល់ពេលនេះមានជាង ១ ម៉ឺននាក់។ (ចំនួន)ពុំមានការថមថយចំនួនទេ គឺសល់ជាង ១ ម៉ឺននាក់បន្ថែមទៀត ដែលធ្វើចត្តាឡីស័កបាន ៧ ថ្ងៃហើយៗ ត្រូវតែដឹកជញ្ជូនមកធ្វើចត្តាឡីស័កនៅផ្នែកខាងក្នុង … ដើម្បីយកកន្លែងដែលនៅតាមព្រំដែនកម្ពុជា-ថៃ យកបងប្អូនដែលឆ្លងកាត់ពីថៃចូលមកកម្ពុជាធ្វើចត្តាឡីស័កបន្តគ្នា។

… កិច្ចការទី ១ គឺត្រូវធ្វើនៅខាងក្នុង។ កិច្ចការទី ២ កម្លាំងកងទ័ពត្រូវដឹកជញ្ជូនអ្នកដែលធ្វើចត្តាឡីស័កបាន ៧ ថ្ងៃហើយ តម្រង់ឆ្ពោះមកតាមបណ្តាខេត្តខាងក្នុង ហើយឲ្យមានកិច្ចសហការ ដើម្បីខេត្តណាត្រូវទៅទទួលយ៉ាងណា ទាក់ទងគ្នាយ៉ាងណា ដើម្បីឲ្យដឹងទីកន្លែងមកដល់ គោលដៅដែលត្រូវដឹកជញ្ជូន។ ត្រូវធ្វើកិច្ចការងារនេះបន្ទាន់ តាមរយៈនៃមធ្យោបាយដែលយើងមាន បន្ថែមដោយរថយន្តត្រូវទៅពីខាងក្រោយ។ អាចចល័តរថយន្តជាបន្ទាន់ពីខាងក្រោយឡើងទៅខាងមុខ ដើម្បីធ្វើយុទ្ធនាការដឹកជញ្ជូនបងប្អូនដែលកំពុងធ្វើចត្តាឡីស័កជាង ១ ម៉ឺននាក់ ហើយដែលបានធ្វើចត្តាឡីស័ក ៧ ថ្ងៃរួចហើយនេះ គឺពីព្រំដែនកម្ពុជា-ថៃ ចូលមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនៅតាមបណ្តាខេត្ត-រាជធានីនៅខាងក្នុងជំនួសវិញ។ ក្នុងករណីដែលមកលើសចំណុះនៃការទទួលបានការធ្វើចត្តាឡីស័កនៅតាមព្រំដែន គឺយើងត្រូវធ្វើតេស្ត ហើយដឹកជញ្ជូនបងប្អូនទាំងនោះទៅរកគោលដៅធ្វើចត្តាឡីស័កនៅខេត្តខាងក្រោយតែម្តង។

នេះជាបទបញ្ជាបន្ទាន់ … ហើយសូមឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលចុះជួយខេត្តនីមួយៗ ជួយមើលការខុសត្រូវ រួមចំណែកក្នុងការផ្គត់ផ្គង់ថវិកា/សម្ភារចាំបាច់នានាជួយទៅដល់ខេត្តនានា បន្ថែមទៅលើថវិកាជាតិដែលត្រូវបានផ្តល់។ សូមរំលឹកសាជាថ្មី លោកជំទាវ ឱ វណ្ណឌីន ត្រូវតែអនុវត្តនូវការពង្រាយវ៉ាក់សាំងបន្ទាន់ភ្លាម បន្ទាប់ពីការទទួលនូវសារសម្លេងនេះ ជូនទៅតាមបណ្តាខេត្តនៅតាមព្រំដែន ដើម្បីចាក់នៅក្នុងរង្វង់ (ថ្ងៃនេះ គឺថ្ងៃសុក្រ) ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃច័ន្ទ គឺត្រូវតែចាក់ឲ្យបងប្អូន ព្រោះជាចំណុចដែលទទួលហានិភ័យខ្ពស់សម្រាប់ការទទួលបងប្អូនដែលមកពីព្រះរាជាណាចក្រថៃ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort