ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា

ក្នុងអំឡុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រទេសកម្ពុជាត្រូវបានជ្រើសររើសជាផ្លូវការ ជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ ។

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ និងជាការចាប់ផ្តើមជាផ្លូវការ នូវការងារត្រៀមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។

គណៈកម្មការជាតិនេះ ចំណុះដោយអនុគណៈកម្មការចំនួនប្រាំមួយ រួមមាន ១. ខ្លឹមសារ និងឯកសារ ២. ពិធីការ និងបដិសណ្ឋារកិច្ច ៣. សារព័ត៌មាន និងផ្សព្វផ្សាយ ៤. សន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល ៥. ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និង ៦. ហិរញ្ញវត្ថុ ក៏ដូចជា លេខាធិការដ្ឋានមួយ ដែលមានសមាសភាពពីថ្នាក់ដឹកនាំសំខាន់ៗ មកពីក្រសួង-ស្ថាប័នរដ្ឋ និងឯកជនជាច្រើន។

កិច្ចប្រជុំនេះបានដាក់ចេញនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ដំណើរការរៀបចំ ដើម្បីធានាឱ្យបាននូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រងកូហ្វូនីលើកទី២០ និងធ្វើឱ្យកិច្ចប្រជុំនេះក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់សហគមន៍ប្រើប្រាស់ភាសាបារាំងទាំងមូល។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort