សារសម្លេង ស្នើបញ្ឈប់សំណូមពរសុំចាក់ AstraZeneca ជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់ AstraZeneca ជាដូសទី ១ និងទី ២ រួចហើយ

CNV:

ជូនចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី!

ក្នុងមួយរយៈថ្មីៗនេះ តែប៉ុន្មានថ្ងៃ មានសំណូមពរជាច្រើន ឬក៏ថាមួយចំនួន ពីសំណាក់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អ្នកឧកញ៉ា ដែលបានចាក់ AstraZeneca ស្នើសុំចាក់ AstraZeneca ដូសទី ៣។ បញ្ហានេះខ្ញុំសូមបញ្ជាក់ជូនដើម្បីចៀសវាងការលំបាក ប្រទេសវាលំបាកណាស់ទៅហើយ កុំឲ្យលំបាកតាំងពីរឿងប៉ុណ្ណឹង។ ខ្ញុំសូមបញ្ជាក់ថា មានបញ្ហា ២ ដែលយើងមិនទាន់អាចផ្ដល់ជូនបាន ហើយសូមស្នើឲ្យបញ្ឈប់ការស្នើសុំជាបន្តទៀតពីសំណាក់ស្ថាប័ន ឬអ្នកដែលចង់ស្នើ។

បញ្ហាទី ១ យើងមិនទាន់បានសិក្សាអំពីគម្លាតរវាងដូសទី ១ ដូសទី ២ និងដូសទី ៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ។ យើងបានសិក្សាតែគម្លាតរបស់ Sinivac និង Sinopharm តែប៉ុណ្ណោះ ដែលយើងអាចនឹងផ្ដល់ AstraZeneca សម្រាប់ការចាក់ជាដូសទី ៣ ឬដូសជំរុញ។ ប៉ុន្តែ សម្រាប់អ្នកដែលចាក់ AstraZeneca វិញ គឺមានន័យថា យើងអត់ទាន់បានសិក្សាពីគម្លាតរវាងដូសទី ១ និងដូសទី ២ ហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលខ្លួនឯង ក៏មិនទាន់បានកំណត់អំពីការចាក់សម្រាប់ធ្វើជាដូសជំរុញនេះផងដែរ។

ចំណុចទី ២ យើងពុំមានវ៉ាក់សាំងចាក់គ្រប់គ្រាន់នោះទេ។ យើងចាក់ជូនបានត្រឹមតែមន្រ្តីជួរមុខ ដែលបានចាក់វ៉ាក់សាំង Sinovac និង Sinopharm តែប៉ុណ្ណោះ ហើយជំនួយនេះក៏វាមិនទាន់ជាគ្រប់គ្រាន់នោះដែរ ដែលខ្ញុំកំពុងតែបញ្ជាឲ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការធ្វើលទ្ធកម្ម ដើម្បីស្វះស្វែងរកនូវការទិញ​ AstraZeneca យកមកចាក់ជូនបងប្អូន ដែលបានចាក់រួចមកហើយនេះ។ ហើយក៏មានសំណូមពរខ្លះទៀត អ្នកចាក់ដូសទី ១ ដែលមិនទាន់បានចាក់ បែរជាឃើញ AstraZeneca បានមកដល់ បែរជាសុំចាក់ AstraZeneca ដោយមិនគិតទៅដល់ការលំបាករបស់រដ្ឋ ដែលកំពុងតែខ្វះវ៉ាក់សាំង។

ខ្ញុំសូមអំពាវនាវចំពោះឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោកស្រី អស់លោក សម្រាប់ចាក់ដូសទី ៣ គឺសុំឲ្យផ្អាកការដាក់សំណើស្នើសុំ គឺផ្អាក លុះត្រាតែមានការសិក្សាអំពីគម្លាតហ្មត់ចត់អំពីគម្លាតរវាងដូសទី ១ ដូសទី ២ និងដូសទី ៣ ហើយយើងមានវ៉ាក់សាំង ទើបយើងអាចឈានទៅដល់ការចាក់ជូនអ្នកដែលបានចាក់ដូសទី ១ និងទី ២ នូវវ៉ាក់សាំង AstraZeneca។ សម្រាប់អ្នកដែលមិនទាន់បានចាក់ ហើយបែរជាមកស្នើសុំចាក់ AstraZeneca គឺយើងមិនផ្ដល់ជូូននោះទេ ដោយសារយើងមានតម្រូវការចាក់ជូនដូសទី ៣ សម្រាប់ឲ្យកម្លាំងជួរមុខរបស់យើង ដែលកំពុងពង្រាយទៅចាក់ជូនចំពោះខេត្ត ៧ កាលពីថ្ងៃអាទិត្យកន្លងទៅ និងកំពុងបែងចែកទៅបណ្ដាខេត្តដទៃទៀត បូកនឹងការបញ្ជូនទៅឲ្យកងទ័ព ដែលចាក់ឲ្យទាំងកងទ័ព ទាំងកម្លាំងនគរបាលដែលនៅជាមួយ ចាក់ឲ្យទាំងអតីតយុទ្ធជន និងអ្នកកីឡាដែលត្រូវចូលប្រកួតស៊ីហ្គេម ដែលមុននេះត្រូវបានចាក់ Sinopharm ឬ Sinovac ក៏មានច្រើនម៉ឺនរួចមកហើយ។ ដូច្នេះ យើងមិនមានលទ្ធភាពនៅក្នុងពេលនេះដើម្បីរក AstraZeneca ជូនចំពោះឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកឧកញ៉ា តាមសំណើស្នើសុំនោះទេ។

ដូច្នេះ ដោយសារសង្កេតឃើញថា មានចលនាបែបនេះបានជាខ្ញុំចេញសារសម្លេងនេះ សុំអង្វរករសុំឲ្យរៀបចំខ្លួនទៅតាមការរៀបចំរបស់ក្រសួងសុខាភិបាល និងការរៀបចំដែលដឹកនាំដោយខ្ញុំផ្ទាល់ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានចាក់ AstraZeneca ពីរដូសរួចមកហើយ សុំរង់ចាំឲ្យមានការសិក្សា និងសុំរង់ចាំឲ្យ AstraZeneca បានមកដល់លើកក្រោយ។ AstraZeneca របស់អង់គ្លេសដែលបានផ្ដល់មកឲ្យយើងនេះអស់សុពលភាពត្រឹមខែ ៩ នេះ តែម្ដង របស់ជប៉ុនក៏មិនមានសុពលភាពរយៈពេលវែងដែរ ព្រោះ AstraZeneca មានសុពលភាពត្រឹមរយៈពេល ៦ ខែ តែប៉ុណ្ណោះ។ ដូច្នេះ គឺសង្ឃឹមថា បងប្អូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី មានការយោគយល់ចំពោះការលំបាកដែលយើងកំពុងឆ្លងកាត់ទាំងអស់គ្នានេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort