សេចក្តីជូនព័ត៌មាន របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាកសាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសថា រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមៗគ្នា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ ខេត្តចំនួន៣ ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ព្រមគ្នានឹងរាជធានីភ្នំពេញនោះ រួមមាន ខេត្តកណ្ដាល, ខេត្តកោះកុង និងខេត្តព្រះសីហនុ។

ក្នុងសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ការចាក់នៅរាជធានីភ្នំពេញ ធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (វត្តភ្នំ) និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យកុមារជាតិ និងតាមបណ្ដាខណ្ឌទាំង១៤ផ្សេងទៀត ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។

ដោយឡែក ដំណើរការចាក់វ៉ាក់សាំងនៅខេត្តកណ្ដាល, កោះកុង និងព្រះសីហនុ ទីតាំងគឺស្ថិតក្រោមការជូនដំណឹងរបស់រដ្ឋបាលខេត្តទាំងបីជាបន្ដបន្ទាប់ ទាំងកាលបរិច្ឆេទ និងទីតាំង។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ