តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​សម្តែង​ការគាំទ្រ​ចំណាត់កា​រទប់ស្កាត់ការ​រីករាលដា​ល​សំណង់​ខុសច្បាប់​ក្នុងតំបន់រមណីយដ្ឋានអង្គរ

ស្របពេលដែលសំណង់ខុសច្បាប់បានរីករាលដាលយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកអាចនឹងប្រឈមនឹងបញ្ហា បើទប់ស្កាត់មិនបានទាន់ពេលទេនោះ។

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរាក្នុងឋានៈជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ បានព្យាយាមសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលបានលួចសាងសង់សំណង់ខុសច្បាប់ ដោយសុំឲ្យពួកគាត់រុះរើសំណង់ខុសច្បាប់ទាំងនោះដោយខ្លួនឯងវិញ។ ចំពោះករណីដែលប្រជាពលរដ្ឋមួយចំនួនទៀតមិនបានរុះរើដោយស្ម័គ្រចិត្តទេ ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការថែរក្សាឲ្យបាននូវបេតិកភណ្ឌពិភពលោកអង្គរ អាជ្ញាធរជាតិអប្សរាមានភាពចាំបាច់ដើម្បីប្រើប្រាស់គោលការណ៍រដ្ឋបាលចុះរុះរើសំណង់ខុសច្បាប់ទាំងនោះចេញ។

លោកស្រីAnne Lemaistre តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការICC-Angkorថា “និយាយអំពីសំណង់ថ្មីៗនៅក្នុងតំបន់ ១និង តំបន់២ តាមពិតទៅសំនួរមួយនេះត្រូវបានអគ្គនាយកអាជ្ញាធរជាតិអប្សរា ឆ្លើយយ៉ាងក្បោះក្បាយល្អរួចហើយ តែយើងគ្រាន់តែចង់បន្ថែមបន្តិច ពួកយើងសូមសំដែងការសាទរដល់អាជ្ញាធរជាតិអប្សរាដែលបានចាត់វិធានការទប់ស្កាត់ និងធ្វើការរុះរើរសំណង់ថ្មីៗខុសច្បាប់ នៅក្នុងតំបន់១ និង តំបន់២។ នេះគឺជាការងារដែលមានក្នុងកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងអង្គការUNESCO”។

លោកស្រីបន្ថែមថា “ដូច្នេះយើង សូមលើកទឹកចិត្តដល់អាជ្ញាធរអប្សរាឲ្យបន្តក្នុងកិច្ចការពារតំបន់១ និងតំបន់២ និងការពារច្បាប់ ឲ្យបានខ្លាំងតាមដែរអាចធ្វើទៅបាន។ អ្វីដែលយើងត្រូវនិយាយ និងសម្រេចចិត្តគឺនៅខែធ្នូ ក្នុងកិច្ចប្រជុំ ICC-Angkor លើកក្រោយ ពួកយើងអាចនឹងមានរៀបចំសិក្ខាសិលាមួយស្ដីអំពីកិច្ចការអភិរក្ស ហើយខ្ញុំគិតថាសម្រាប់ពេលនេះយើងកំពុងមាន ដំណើរការល្អប្រសើរហើយ ដូច្នេះយើងពិតជាពេញចិត្តចំពោះដំណើរការនេះ”៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort