ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនថ្វាយគ្រឿងឥស្សរិយយស “មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត

ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ — ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនបានគូសបញ្ជាក់ថា ព្រះរាជវង្សានុវង្សកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចជំនួសបានក្នុងចំណង​មិត្ត​ភាព​​ចិន-កម្ពុជា ក្នុងនោះសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ  ព្រះវររាជមាតា​ជាតិ​ខ្មែរ ដែលព្រះអង្គបានបំពេញ​ព្រះរាជតួនាទីយ៉ាង​សំខាន់បំផុត ក្នុងបុព្វហេតុនៃចំណង​មិត្តភាព​រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ ហើយសម្រាប់ប្រទេសចិន ព្រះអង្គ គឺជាសាក្សីដ៏សំខាន់ចំពោះភាពរីកចម្រើនទាំងឡាយក្នុងសង្គមចិនបច្ចុប្បន្ន។ ការគូស​បញ្ជាក់របស់ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិននេះ ក្នុង​ព្រះរាជ​ពិធីថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយ​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពី​រសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ឯកឧត្តម Xi JinPing បានលើកឡើងថា សម្តេចព្រះមហាក្សត្រី ព្រះអង្គគឺជាសាក្សី​ដ៏សំខាន់ និងជាអ្នកជំរុញនូវចំណងមិត្តភាពចិន-កម្ពុជា។ ឯកឧត្ដមបានបន្ដថា ព្រះអង្គ បាន​ចាប់ផ្តើមបង្កើតចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ចាប់តាំងពីពេលដែលទ្រង់​បានដង្ហែព្រះរាជដំណើរទស្សនកិច្ច នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាលើកដំបូងមកកាន់ប្រទេសចិន នៅក្នុងឆ្នាំ ១៩៥៨ ។
ឯកឧត្ដមប្រធានាធិបតីបានថ្លែងថា សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហ​ឫទ័យ​យ៉ាងពិសេស​ចំពោះប្រជាជនចិន ហើយបានគាំទ្រយ៉ាងសកម្មដល់ការផ្លាស់ប្តូរ និងកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា “ខ្ញុំកត់​សម្គាល់ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការ​អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ”។ ឯកឧត្តម​ប្រធានាធិបតីបានគូសបញ្ចាក់ទៀតថា ចាប់តាំងពីការបង្កើតឡើងនូវទំនាក់ទំនងការទូតរវាង​ប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦២ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នា និង​ជួយគ្នាបង្កើតចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន និងក្លាយជាសហគមន៍យុទ្ធ​សាស្រ្ត​មួយដែលមានអនាគតរួមគ្នា ។
ឯកឧត្តម Xi JinPing បានសង្កត់ធ្ងន់ថា សាធារណរដ្ឋប្រជាមានិតចិន បានត្រៀមខ្លួន​រួចជា​ស្រេចក្នុងការសហការជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីការឆ្ពោះទៅមុខ ឆ្ពោះទៅរក​ចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំ​ចិន​ជំនាន់មុន ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី និងបញ្ចូល​កម្លាំងជំរុញថ្មីដល់ទំនាក់ទំនងទ្វេភាគី ក្នុងសម័យកាលប្រវត្តិសាស្រ្តថ្មីដើម្បីនាំមកនូវផល​ប្រយោជន៍​ដល់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្ដមប្រធានាធិបតីបានបន្ថែមថា “គ្រឿងឥស្សរិយយស ដែលខ្ញុំមាន​កិត្តិយសថ្វាយ​ជូន សម្តេចព្រះមហាក្សត្រី នៅពេលនេះ គឺតំណាងឱ្យការគោរពរបស់ប្រជាជនចិន ចំពោះ សម្តេចព្រះមហាក្សត្រី និងមិត្តភាពដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះប្រជាជនកម្ពុជា ហើយខ្ញុំ​សូមជូនពរប្រជាជនចិន និងកម្ពុជា ឱ្យមានវិបុលភាព និងមិត្តភាពជារៀងរហូត”៕

ដោយ ​រិទ្ធី ប្រភព៖ Royal du Cambodge

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវ...

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
beylikdüzü escort escort beylikdüzü beylikdüzü escort