សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ​ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០​ — ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹក​នាំ​គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់ អញ្ជើញទៅដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកប​ដោយ​​សុវត្ថិ​ភា​ព​ ដើម្បី​ចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ដែ​ល​​​នឹងប្រារព្វធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រពភពីអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា  យន្តហោះពិសេសរបស់​ព្រះ​រាជាណាចក្រកម្ពុជា ជើង​ហោះហើរលេខ០០១ បានធ្វើការចុះចតនៅអាកាស​យានដ្ឋាន​អន្ត​រ​ជាតិសេអ៊ូល ទីក្រុងសេអ៊ូល សា​ធា​​រណរដ្ឋកូរ៉េ នាវេលាម៉ោង១៥និង៥នាទី ម៉ោងនៅទី​ក្រុ​ង​​សេអ៊ូល សាធារណរដ្ឋកូរ៉េ ត្រូវនឹង​ម៉ោង ១៣និង៥នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជា​ណា​ចក្រកម្ពុជា ក្រោមវត្តមាន​នៃ​ការធ្វើគារ​វ​កិច្ច​​ស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីឯក​ឧ​ត្ត​ម​អគ្គនាយកពិធីការ ក្រសូងការបរ​ទេសកូរ៉េ ប្រធាន​អង្គការសហព័ន្ធសន្តិភាពសកល ប្រ​ចាំ​អា​ស៊ីប៉ាស៊ីហ្វីក លោកជំទាវ ឃួន សុដារី អនុ​ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯ​ក​​ឧត្តម ឡុង ឌីម៉ង់ អគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រ​ចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងវត្តមាន ឯកឧត្តម លោក ជំទាវ ឥស្សរ​ជនជាន់ខ្ពស់រដ្ឋាភិបាល​សា​ធារណរដ្ឋកូរ៉េ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋកូរ៉េ ជា​ច្រើនរូប។

តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញ​ចូលរួមកិច្ចប្រជុំ​កំពូល​ពិ​ភ​ព​លោកឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញធ្វើជំនួបទ្វេភាគី ជាមួយ ឯកឧត្តម មូន ចេអ៊ីន ប្រធាធិបតី នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ជុង សៃឃ្យូន នាយករដ្ឋមន្រ្តី នៃ​សា​ធារ​ណ​រដ្ឋកូរ៉េ ព្រមទាំងជួបសន្ទនាជាមួយបណ្តាមេដឹកនាំពិភពលោកមួយចំនួនទៀត ដែ​ល​មាន​វ​ត្ត​​​មាននៃការអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិ​ភា​ព​​សកល រួមទាំងអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅសាធារ​ណ​​រដ្ឋ​កូ​រ៉េ​ផង ដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ