សម្តេច​តេជោ ហ៊ុន សែន ទទួលជួប​ជាមួ​យ​នឹង​​ប្រតិភូ​​រដ្ឋមន្ត្រី ដែលមក​​ចូល​រួម​​កិច្ចប្រជុំរដ្ឋ​មន្ត្រី​ទេសចរណ៍

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា​បានអនុញ្ញា​ត​អោយ​ប្រតិភូ​រដ្ឋមន្ត្រី ដែលមក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី ទេសចរណ៍​នៃ​ដៃគូសន្ទនា​សហ​ប្រតិបត្តិការ​អាស៊ី​លើក​ទី២​ និងសន្និសីទ​អន្តរជាតិ​លើកទី១ ស្តីពីទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព និងទីក្រុង​បេតិកភណ្ឌ​ ដឹកនាំដោយ​ឯកឧត្តម ចន អាម៉ា​រ៉ាទុង​ហ្គា​ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ទេសចរណ៍​ស្រីលង្កា​ចូលជួប​សំដែងការគួរសម នៅទីក្រុង​​សៀមរាប ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ ។

ក្នុងជំនួប​នេះឯក​ឧត្តម ចន បានអបអរសា​ទរ​ដល់​សម្តេច​តេជោ​ចំពោះ​លទ្ធផលនៃការ​បោះ​ឆ្នោតជ្រើស​រើសក្រុម​ប្រឹក្សាឃុំ-សង្កាត់ កន្លង​មកនេះ និងបាន​សម្តែងការ​អប​អរសាទរ​ផងដែរ ចំពោះសន្និសីទ​នាទីក្រុង​សៀមរាប។ នេះបើតាម​ការបញ្ជាក់​របស់​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់​សម្តេចតេ​ជោប្រាប់​ឲ្យដឹងនៅក្រោយ​ជំនួបនេះ។

​ឯកឧត្តម ប្រធាន​ប្រតិភូមាន​ប្រសាសន៍ថា នាពេល​នេះកម្ពុជាមា​នភ្ញៀវ​ទេសចរប្រមាណ ៥លាននាក់មក​ធ្វើទស្សនា។ នេះគឺបានឆ្លុះ​បញ្ចាំង​ពីការដឹកនាំ និងនយោ​បាយ​ដ៏ត្រឹម​ត្រូវ របស់រា​ជរដ្ឋាភិបាល​កម្ពុជា​ឯកឧត្តម​ក៏បាន​សម្តែង​នូវការអបអរសាទ​រចំពោះ​ជោគជ័យ​នេះផងដែរ។

​ក្នុងជំនួប​នេះ​សម្តេច​បាន​មានប្រសាសន៍​ជំរាប​ជូន​គណៈ​ប្រតិភូថា ​ទីក្រុង​សៀមរា​ប កាលពីឆ្នាំ​១៩៧៩​គឺពុំមា​នមនុស្ស​​រស់នៅ​ទេ រហូត​មកដល់​ឆ្នាំ១៩៩៣ ទីក្រុងនេះក៏នៅ​តែមានការ ប្រឈម ការមាន​ជម្លោះជាមួយ​ខ្មែរក្រហម​នៅឡើយ។ សម្តេច​បន្តថា ទីក្រុងនេះបាន​ចាប់ផ្តើម ពីសណ្ឋា​គារចាស់ៗ ចំនួន២ ហើយ​រហូតដល់​ពេល​នេះនៅទី​នេះមាន​សណ្ឋាគា​ររហូតដល់ ១៥០កន្លែងនេះ ដោយ​មិនរាប់បញ្ចូលនូ​វផ្ទះសំណាក់​នោះទេ។ រីឯទេសចរណ៍​វិញបានចាប់ ផ្តើម​ពីសូន្យ​រហូតដល់ពេល​នេះគឺមាន​៥លាន​នាក់ ដែលជាការ​នាំមក​នូវជោគ​ជ័យ​នេះគឺ​ដោយ សារ​កម្ពុជា​មាន​សន្តិភាព សន្តិសុខ រួមជាមួយ នឹងនយោបាយបើក​ចំហរជើងមេឃ​របស់​រាជរដ្ឋា ភិបាលកម្ពុជា។

សម្តេច​បាន​បន្ត​ថា ឥឡូវនេះ​កម្ពុជា​កំពុង​តែជម្រុញ​ការអ​នុវត្ត នូវការនាំ​ចេញនូវនឹង​កន្លែង នោះគឺការនាំចេញ​ផលិត​ផល​ កសិផល កម្ពុជា​មកកាន់​សណ្ឋាគារ ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ហើយការជម្រុញ​ការនាំចេញ​នូវនឹង​កន្លែង​នេះគឺមាន​អត្ថ​ប្រយោជន៍​សំខាន់​ក្នុង​ការ​នាំ មកនូវ​សុវត្ថិភាព​ម្ហូបអាហារ​ដល់ភ្ញៀវទេសចរ​ ដែល​ជម្រុញឲ្យ​មាន​កំណើន​ទេសចរ​មកកាន់ កម្ពុជា​ផង​ក៏ដូច​ជា​ជម្រុញ​កសិ​ផល​ដល់​កម្ពុជា​យើង​ផង ដើម្បីជាចលនា​ជួយ​ជម្រុញ​វិស័យ កសិកម្ម​កម្ពុជា​ឲ្យកាន់តែ​មាន​ភាព​រីក​ចម្រើន​ទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort