សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​​ជួប​​ពិភាក្សា​​ការ​ងារ​​ជាមួយ​ អនុ​ប្រធាន​មូល​និធិ​​រូបិយវ​ត្ថុអន្តរជាតិ IMF

នៅវិមាន​សន្តិភាព រសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេច​អគ្គ​មហា​សេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា បានជួប​ពិភាក្សា​ការ​ងារ​ជាមួយ លោក Mitsuhiro Furusawa អនុ​ប្រធាន​មូលនិធិ​រូបិយវត្ថុអន្តរជាតិ IMF ។

លោក Mitsuhiro Furusawa បានជម្រាប​ជូនស​ម្តេច​តេជោ ហ៊ុន សែន ថា នេះជាលើកទី១ហើយ ដែលលោកបានមក​កាន់កម្ពុជា។ ក្នុងដំណើរ​ទស្សនៈ​កិច្ចនា​ពេលនេះ លោក Mitsuhiro Furusawa បានសម្តែង​នូវការ​អបអរ​សារទរ​ ចំពោះលទ្ធផលកា​របោះឆ្នោ​ត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ និងបាន អបអរសាទរ​ចំពោះស្ថេរភាពនយោបាយនូវកម្ពុជា ដែលធ្វើឲ្យមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលអនុវត្ត បាននូវកំណើនសេដ្ឋកិច្ចយ៉ាងល្អ។ IMF នឹងប​ន្តកិច្ចសហប្រតិបត្តិការ និងបន្តជួយ​កម្ពុជាថែមទៀត។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាកាយ​វិការរ​បស់ IMF ក្នុងការជួយ​ដល់​កម្ពុជា ក្នុងការជម្រុញ​​កំណើន​​សេដ្ឋ​កិច្ចផង និងការគ្រប់គ្រង​​ម៉ាក្រូ​​សេដ្ឋ​​កិច្ចផង។ សម្តេច​តេជោ បានថ្លែង​អំណរ​គុណចំពោះ IMF ដែលកន្លងមកធ្លាប់​បានលុបចោ​លនូវ​បំណុល​របស់​កម្ពុជា​ហើយបំ​ណុលទាំងអស់ នោះ ត្រូវបានបង្វែរទៅជួយដ​ល់ប្រព័ន្ធ​ស្រោចស្រប សម្រាប់​វិស័យក​សិកម្មកម្ពុជា។

ឆ្លៀតក្នុងឱកាស នេះដែរ សម្តេចតេជោ បានជម្រាបជូន​លោក Mitsuhiro Furusawa អំពីការគ្រប់គ្រង​សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជា​គោលនយោបាយ​ឧស្សាហកម្ម​កម្ពុជា រួមទាំងនយោបាយ​ឆ្ពោះទៅខាងក្រៅរ​បស់កម្ពុជាដើម្បី ពង្រឹងគ្រឹះសេដ្ឋកិច្ចអោយ​កាន់តែរីកចម្រើន​និងរឹង​មាំ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort