កងទ័ពកម្ពុជា និងវៀតណាមគ្រោងរៀបចំសមយុទ្ធរួមគ្នា ក្នុងការសង្គ្រោះ​ពេលមានគ្រោះ​មហន្តរាយ​នៅខែធ្នូខាងមុខ

ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ — កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម គ្រោងរៀបចំសមយុទ្ធ​រួមគ្នា​មួ​យ ក្នុងការសង្គ្រោះ ពេលមានគ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាង​មុខ​នេះ​​។ នេះបើ​តាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយក​រដ្ឋ​មន្ត្រី បន្ទាប់ពី​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង (Phan Van Giang) អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមជួប​សម្ដែងការ​គួរ​សម នារសៀល​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដម​ដឹក​នាំគណៈប្រតិភូ​មកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម Phan Van Gia​n​g បានពាំនាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីនាយករដ្ឋ​មន្ត្រី​វៀតណាមជូនចំពោះសម្ដេចតេជោ ហើ​យ​ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោថា ឯកឧត្តមនឹងជួបពិភាក្សាការងារជាមួយអគ្គ​មេ​​​បញ្ជាការនៃកងយោធពលខេមរភូមិន្ទ​នៅថ្ងៃ​ស្អែក​នេះ។  ឯកឧត្ដមបានបញ្ជាក់ដែរថា កន្លងមក​កិច្ច​​សហ​ប្រតិបត្តិការរវាងក្រសួងការ​ពារ​ជាតិនៃប្រទេសទាំងពីរ គឺបានប្រព្រឹត្តទៅយ៉ាង​ល្អប្រ​សើ​រ ជាពិសេសលើការរៀបចំសមយុទ្ធ​សង្គ្រោះពេលមានគ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្ត​ទៅ​នៅខែធ្នូខាងមុខ។ ជាងនេះទៀត ការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់តាមព្រំដែ​ន និង​កា​រ​​​ស្វែ​​ង​រក​អដ្ឋិធាតុកងទ័ពវៀតណាម រួមជាមួយនឹងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហាន ក៏​បានប្រព្រឹត្តទៅបានយ៉ាងល្អ​ផង​ដែរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការផ្ដាំផ្ញើសួរ​សុខទុក្ខពី​សំ​ណា​ក់ថ្នាកដឹក​នាំវៀតណាម ហើ​យក៏បានសម្ដែងនូវអំណរគុណចំពោះ​របាយ​ការណ៍​​ដែល​បា​ន​លើកឡើងផងដែរ។  សម្ដេចតេជោក៏បានសម្ដែងនូវការរីករាយផងដែរ ជាមួយ​​នឹងទំនាក់​ទំ​ន​ង​រវាងកងទ័ពនៃប្រទេសទាំងពីរនាពេលកន្លងមក ដែលទំនាក់ទំនង​ទាំង​នោះ បាននាំមកនូវ​ផល​ប្រយោជន៍ជូនដល់ប្រជាជន ជាពិសេសប្រជាជនដែលកំពុងតែរស់​នៅ​​តាមព្រំដែន។ ចំ​ពោះ​ការរៀបចំសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយ សម្ដេចតេជោ​បាន​មាន​ប្រសាសន៍​ថា នេះជាការអនុវត្តមួយ ដែលផ្ដល់នូវផលប្រយោជន៍ដល់ប្រជា​ជន​ទាំងពីរ នៅពេលដែល​មា​ន​​គ្រោះមហន្តរាយ ជាពិសេសនៅពេលដែលមានភ្លើងឆេះព្រៃ និង​មានទឹកជំនន់ជាដើម។ល។ ស​ម្ដេ​​ច​តេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ភ្លើងឆេះ​ព្រៃ វាមិនស្គាល់ព្រំដែនទេ ដូ​ច្នេះ​​ការអនុវត្តសមយុទ្ធនេះ ត្រូវតម្រូវឱ្យកងទ័ពកម្ពុជា ចូលទៅ​ក្នុងទឹកដីវៀតណាម ហើយកង​ទ័ព​វៀតណាមចូលនៅក្នុងទឹកដីកម្ពុជា។ ដូច្នេះ ដើម្បីចៀសវាង​ដល់​ការយល់ច្រឡំ  ត្រូវផ្សព្វ​ផ្សា​​យ​​មា​នការយល់ដឹងទូលំទូលាយដល់ប្រជាជនផងដែរ។ សម្តេចតេជោបានផ្តល់អនុសាស​ន៍ឱ្យមានសកម្មភាពមនុស្សធម៌ជាមួយក្នុងសមយុទ្ធនោះ​ គឺភាគីកម្ពុជាអាចចូល​ទៅព្យាបាល​ប្រ​ជាជនវៀតណាម ហើយវៀតណាមចូលមកព្យាបាល​ប្រជាជនកម្ពុជា ​ដើម្បីត្រៀម​នៅ​ពេ​ល​មា​នគ្រោះមហន្តរាយកើតឡើង ហើយក៏អាចជំរុញឱ្យ​មានកម្មវិធីផ្សេងទៀត ដូចជា កីឡា សិ​ល្បៈ​រួមគ្នា​ផងដែរ។ សំខាន់ជាងនេះទៀតធ្វើយ៉ាង​ណា​បន្តកិច្ចសហប្រតិបត្តិការ​ ដែលមាន​ស្រា​ប់ និងជំរុញបង្កលក្ខណៈ ធ្វើយ៉ាងណាឱ្យ​ប្រជាជន​ប្រទេស​​ទាំងពីរ​ប្រទេសអាចប្រកបអាជីវ​កម្ម​តា​មព្រំដែនបានដោយងាយស្រួល៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...