សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា​ឆ្នាំ១៩៩១ ក៏សង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្ត បង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ

 ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ — ស្របពេលដែលមានការអបអរសាទរខួប ២៨ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣​តុលា ប្រ​មុ​ខ​រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ថា ទោះ​បី​ជា​មាន​កិច្ច​ព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ក៏សង្រ្គាមស៊ីវិល​នៅ​កម្ពុជានៅបន្ត ដែ​ល​​បង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត)។  ប៉ុន្តែក្រោម​នយោបាយ ឈ្នះ-ឈ្នះ របស់ ស​ម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូ​ទាំង​ប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរ​សប្បាយ​រហូតមកដល់សព្វថ្ងៃ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ គឺជាខួប ២៨ ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០១៩) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។ សម្រាប់២៨ ឆ្នាំមុន ពោ​លគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែ​ន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយ សម្តេចព្រះ ន​​រោត្ត​ម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះ​ប្រជា​ពលរដ្ឋខ្មែរ ដែ​លតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)​តំ​ណា​ងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀង​សន្តិភាព នៅ​ទី​ក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេស រួមទាំង​អគ្គលេខាធិ​កា​រអង្គ​ការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

សម្ដេចតេ​ជោ​គូ​សបញ្ជាក់ថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺ សម្តេ​ច​បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ ន​រោត្តម សីហនុ នៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេ​សបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ ន​រោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។ បន្ទាប់​មកក៏មាន​កិច្ច​ចរ​ចា​បន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែមករាឆ្នាំ១​៩​៨​៨​ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយ​ចំនួន​ទៀ​ត។​សម្ដេចតេជោបានលើកឡើងថា  ទោះ​បីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១​៩​​៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជា​ប្រជាធិបតេ​យ្យ​ (ប៉ុលពត)។ ទន្ទឹមនេះ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន គឺបាន​បញ្ច​ប់​សង្រ្គា​មស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់​នូវសន្តិ​ភាព​ពេ​ញ​​លេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។

សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ​គ្រប់ៗ​គ្នាក្នុងថ្ងៃខួប២៨ ឆ្នាំ​ នៃកិច្ចព្រមព្រៀងប៉ារីសថ្ងៃនេះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort