ប្រមុខរាជរដ្ឋាភិបាល ជួបសំណេះសំណាលនិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅប្រទេសហុងគ្រី

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ — ក្នុងខណៈអញ្ជើញដល់ ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី នារសៀលថ្ងៃទី១៥ ខែតុ​លា​ ឆ្នាំ២០១៩ នៅសណ្ឋាគារ Kempinski ដែលជាទីកន្លែងស្នាក់អាស្រ័យបំពេញការងារ របស់​ស​ម្តេចតេជោនាយករដ្ឋមន្រ្តី  និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើ​គា​រវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីសំណាក់និស្សិតកម្ពុជា ដែល​កំពុងសិក្សា​នៅ​ប្រទេសហុងគ្រី។

ប្រភពពីអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងពិធីសំណេះសំណាល​ជា​មួយ​សម្ដេចតេជោ  និស្សិតទាំងអស់ បានសម្ដែងនូវការនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ជូន​ចំ​ពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យក្មួយៗបានមក​ជួបដោយផ្ទាល់​ចំ​ពោះ​​សម្តេច។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាន៍ថា បើទោះបីជាសម្តេចមានការងារ មមា​ញឹ​កយ៉ាងណាក៏ដោយ ក៏សម្តេចតែងតែឆ្លៀតពេលវេលា ក្នុងការជួបសំណេះសំណាលជាមួយ និ​ស្សិតកម្ពុជាយើង ដែលកំពុងសិក្សានៅក្រៅប្រទេស។ សម្តេចតេជោ មានប្រសាសន៍បន្តថា ក្មួយ​ៗ បានឃ្លាតចាកឆ្ងាយទៅបំពេញការសិក្សានៅក្រៅប្រទេស តែងតែនឹករលឹកចំពោះ​មាតុ​ភូ​មិ ក្រុមគ្រូសារ តែនៅពេលដែលថ្នាក់ដឹកនាំនីមួយៗ ពេលធ្វើដំណើរទៅកាន់បរទេស​ហើយ​មិន​បានជួប ប្រាស្រ័យជាមួយក្មួយៗ គឺហាក់ថាយើងមិនមែនជាឈាមជាមួយគ្នា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់និស្សិតដែរថា ដោយសារតែមានការរីក​ចម្រើន​ខាង​សេ​ដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និស្សិតគ្រប់កម្រិតទាំងអស់តែងតែជ្រើសរើស​ចូលក្របខណ្ឌ​ការ​ងារ​រដ្ឋ ជាជាងចូលបម្រើការងារខាងផ្នែកឯកជន ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំប្រាក់បៀវត្យរ៍​រប​ស់​មន្រ្តីរាជការ មានការកើនឡើង ជាលំដាប់។ ជាមួយនឹងការថ្លែងក្នុងជំនួបដែល​បានចំណាយពេល​ជា​ង​មួយម៉ោង សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាន៍ដែរថា ពួកប្រឆាំងរបស់សម្តេចគឺតែង​តែ​ប្រឆាំងជាប់ជាប្រចាំ ដោយសារតែសម្តេចគឺជា បុគ្គលមួយរូប ទី១ បានចូលរួមផ្តួល​រំលំ​រប​ប​ប៉ុ​ល​ពត ទី២ ចូលរួមបញ្ចប់សង្រ្គាមនៅកម្ពុជា និងទី៣ បានចូលរួមដឹកនាំប្រទេសកម្ពុជា មាន​ការ​អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ជាមួយនឹងការថ្លែងនោះដែរ សម្តេចតេជោនាយក​រដ្ឋ​មន្រ្តី​​ មានប្រសាន៍ដែរថា នៅរសៀលថ្ងៃទី១៥តុលា ក្នុងជំនួបជាមួយ នឹងប្រធានាធិបតីហុងគ្រី ស​ម្តេចនឹងស្នើសុំឲ្យប្រធានាធិបតីហុងគ្រី បន្តជួយកម្ពុជាលើការបណ្តុះបណ្តាលធនធាន​មនុ​ស្ស​ដល់កម្ពុជា ពិសេសជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅហុងគ្រី មានលទ្ធភាព​អាច​បន្ត​ការសិក្សារបស់ខ្លួន ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រឺថ្នាក់បណ្ឌិ​ត ​ដើម្បីឲ្យពួកគេកាន់តែទទួលបាននូវការសិក្សាខ្ពង់ខ្ពស់ថែមទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort