ក្រុមហ៊ុន SIEMENS LIMITED THAILAND ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា និងបន្តធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី០៨​​ ខែតុលា ឆ្នាំ២០១៩ — លោក Markus Lorenzini អគ្គនាយកប្រតិបត្តិក្រុមហ៊ុន SIEMENS LIMITED THI​ALA​N​​D​ បានបង្ហាញពីឆន្ទៈក្នុងបន្តធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ដោយសារកម្ពុជាមានការរីក  ​ច​ម្រើនទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម​ជាបន្តបន្ទាប់។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់អ្នកយក​ព័ត៌​មា​ន​ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុ​ជា បានអនុញ្ញាតឱ្យលោកលោក Markus Lorenzini អគ្គនាយកប្រតិបត្តិក្រុមហ៊ុន SIEMENS LIMITED THI​ALA​N​​D​  ដែលមានការិយាល័យប្រចាំការទីស្នាក់ការ​កណ្ដាលនៅ​ទីក្រុង​បា​ង​ក​ក ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃអង្គារ១០កើត ខែអស្សុជ ឆ្នាំកុរ ឯក ស័​ក ព​.​ស​.២​៥​៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៩នេះ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនោះ លោ​ក Markus Lorenzini បានជម្រាបជូនសម្ដេចតេជោថា ក្រុមហ៊ុន​របស់លោក​មានវត្តមាន​នៅ​ប្រទេ​ស​កម្ពុជារយៈពេលជាង២០ឆ្នាំមកហើយ ដូច្នេះលោកចង់​មកជួបសម្ដេច​ដើម្បីពិភាក្សា​កា​រ​​ងារ ក៏​ដូច​ជាសម្ដែងការគួរសម។ លោកបានអរគុណសម្ដេច​តេ​ជោ​នា​យ​ក​រដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកចូលជួបនាថ្ងៃរសៀលនេះ ហើយលោកពិ​តជា​រីក​រាយដែ​ល​​បានជួបសម្ដេចសារជាថ្មីម្ដងទៀត ដោយរូបលោកធ្លាប់ជួបសម្ដេច កាលពី​ឆ្នាំ២០០៧ក្នុង​ឱ​កា​ស​​​កិច្ច​ប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាននៅរាជធានីភ្នំពេញ។ លោកអគ្គ​នាយកបាន​ប​ន្ត​ កន្លងមកលោក​បាន​ធ្វើ​ការ​យ៉ាងជិតស្និទ្ធ ជា​មួយទាំងវិស័យរដ្ឋ និងឯកជន ហើយលោក​គិត​ថា​ ប្រទេសកម្ពុជា នឹងមានអនាគតដ៏ត្រចះត្រចង់ ជាពិសេស​បន្តធ្វើការរួមជា​មួយ​គ្នា​។លោកបានវាយតម្លៃថា កម្ពុជា នឹងធ្វើដំណើរទៅមុខយ៉ាងលឿន និង​ក្លាយជាប្រទេសមួយ​ឈា​នមុ​ខនៅ​ក្នុង​តំបន់​អាស៊ី។ ជាមួយគ្នានេះ លោកបានជម្រាបជូន​សម្តេចតេជោថា បច្ចុ​ប្បន្ន​ក្រុ​មហ៊ុន​រ​ប​​ស់​លោ​ក ​ក៏បាន​និងកំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុនស្រា​បៀរកម្ពុជា ដោយផ្តល់ការផ្គត់​ផ្គង់​ផ្សេ​ង​ៗ និងបាន​សហការ​ជាមួយក្រសួងរ៉ែ និងថាម​ពល ដោយ​បាន​ធ្វើការជាច្រើនដែល​ពាក់ព័ន្ធ​នឹង​វិស័​យថាមពល ជាពិសេស​វិស័​យអ​គ្គិសនី។ លោកក៏បានអះអាងថា នឹងបន្ត​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យអគ្គិសនី មានស្ថិ​រភាព និងប្រើ​ប្រាស់​គ្រប់គ្រាន់ ដើម្បីជាការអូសទាញអ្នកវិនិយោគ ឱ្យ​មក​បណ្តាក់ទុ​ននៅ​ប្រទេស​កម្ពុជានៅលើ​វិស័យ​ផ្សេងៗទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍អរគុណដល់លោក Markus  ដែល​មា​ន​​វត្តមានក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា និង​បាន​បន្ត​សហការជាមួយវិស័យ​ឯកជននានា  ក៏​ដូច​​ជាវិស័យរដ្ឋាភិបាល  ជាពិសេសជាមួយក្រសួងរ៉ែ និងថាមពល ហើយ បច្ចុប្បន្ននេះប្រទេ​ស​​​​កម្ពុជា ក៏បានសហការជាមួយប្រទេសអាល្លឺម៉ង់ផងដែរ នៅលើវិស័យដទៃ​ទៀត។ សម្តេ​ច​តេជោបានបន្តថា វាជារឿងល្អ ដែលក្រុមហ៊ុន SIEMENS បានសហការ​ជាមួយ​ក្រសួងរ៉ែ និង​ថា​​ម​ព​ល លើវិស័យអគ្គិសនី ជាពិសេសសម្តេចក៏ចង់ឃើញក្រុមហ៊ុន SIEMENS បន្តសហការ​ជា​មួ​​យនឹងកម្ពុជា លើវិស័យ​ថាមពលនេះតែម្តង។ សម្តេចតេជោបន្តទៀតថា អ្វីដែលជាក់ស្តែង​ប្រទេ​ស​ក​ម្ពុ​ជា មា​នតម្រូវការនៃចំនួនប្រើប្រាស់អគ្គិសនី តាំងពី​មុនមក គឺ​មាន​ការកើនឡើងជាលំដាប់ ជា​ពិ​សេសដោយសារកំណើនសេដ្ឋកិច្ច។ ដូច្នេះដើម្បីឆ្លើយតប នឹងតម្រូវ​ការនេះ ចាំបាច់យើង​ត្រូ​វតែបន្តការវិនិយោគនៅលើវិស័យអគ្គិសនីនេះជាបន្តទៀត។       សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បាន​ជ​ម្រាបជូនភ្ញៀវដែរថា នៅពេលនេះ ប្រជាពលរដ្ឋ​កម្ពុជាទាំងអស់ បានប្រើប្រាស់​ថាម​ពល​អគ្គិ​ស​នី​មានរហូតដល់ទៅជាង៧៣ភាគរយ  នៃថាម​​ពលអគ្គិសនី។ ក្នុងតម្រូវការជាច្រើនបែបនេះ កន្ល​ង​ម​ករាជរ​ដ្ឋាភិបាល​កម្ពុជា ក៏បានចុះ​ហត្ថលេខាជាមួយប្រទេសឡាវ និងប្រទេសដទៃទៀត ដើ​ម្បី​ទិញថាមពលអគ្គិសនី និងទិញ​ម៉ាស៊ីន​ភ្លើង​ជា​ដើម។ សម្តេចតេជោក៏បានសំណូមពរ ឱ្យ​ក្រុ​ម​​ហ៊ុន SIEMENS បន្តធ្វើការជា​មួយ​ក្រសួងរ៉ែ និងថាមពល ដើម្បីជួយធ្វើ​ការបណ្តុះ​បណ្តា​ល​ធ​ន​​ធានមនុស្ស​ខាងវិស័យ​ថាមពល  ហើយក្រៅពីនេះសម្តេច​ក៏បានពិភា​ក្សាជា​មួយលោ​កនាយ​ក​ក្រុ​ម​​​​​ហ៊ុន SIEMENS ​​ អំពី​ការតបណ្តញចែកចាយថាមពលអគ្គិសនី​នៅទូទាំងប្រទេសកម្ពុ​ជា​ផ​ង​​ដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort