ឯកឧត្ដមបណ្ឌិត មហាធា មហាម៉ាត់ អញ្ជើញធ្វើបាឋកថា​ពិ​សេ​​ស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្ដមបណ្ឌិត មហាធា មហាម៉ាត់ នាយក​រដ្ឋម​ន្ត្រី​ម៉ា​ឡេ​ស៊ី​បានអញ្ជើញធ្វើបាឋកថា ​ពិ​សេ​​សស្តីពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហា​អំណាច​នៅ​ក្នុ​​​ងបរិបទអា ស៊ាន» ​នៅសា​ក​ល​វិ​ទ្យា​ល័​យ​ភូ​មិ​ន្ទ​ភ្នំពេ​ញនៅរសៀលថ្ងៃទី​០២ខែកញ្ញា​ឆ្នាំ​២​០​១​៩។ ជាការ កត់សម្គាល់ក្នុងកម្មវិធីបាឋកថានេះ មានការលើកសំណួរឆ្លើយឆ្លងយ៉ាងច្រើនពីសំណាក់ ព្រះសង្ឃ និង និ​ស្សិ​​ត ពាក់ព័ន្ធការវិនិយោគរបស់បរទេសនៅក្នុងប្រទេសកម្ពុជា គ្រឿងញៀន ការរស់ដោយសុខដុម​របស់​ជន​ជាតិភាគតិច និងការឡើងកាន់អំណាចឡើង​វិញរបស់​ឯកឧត្តម មហាធា មហាម៉ាត់ នាយករដ្ឋ​មន្ត្រី​ម៉ា​ឡេ​ស៊ី។

ក្នុងចំណោមអ្នកចូលរួមស្តាប់ប្រមាណជាង៧០០នាក់មានទាំងតំណាងរាស្ត្រ និងមន្ត្រី មកពីសា្ថប័នរដ្ឋផ្សេងៗផងនោះ មានអ្នកសួរសំណួរយ៉ាងច្រើនទៅកាន់​ឯកឧត្តម ​នាយក រដ្ឋមន្ត្រី​ម៉ាឡេស៊ី និងមានការឆ្លើ​យ​ឆ្ល​ង​​គ្នា​ប្រកបដោយភាពស្និទ្ធស្នាលបំផុត។

ការធ្វើបាឋកថានេះជាកម្មវិធីទី១ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈ​ពេលបីថ្ងៃ​គឺចាប់ពី​ថ្ងៃ​ទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ក្រៅពីនេះ មានកម្មវិធី ចូលជួបសម្ដែង​ការគួរ​ស​ម ដាច់​ដោ​យ​ឡែក​ពីគ្នាជា​មួ​យ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះ​រា​ជា​ណាចក្រកម្ពុជា និង​ស​ម្តេច​អ​គ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ឯកឧត្ដម ម​ហាធា មហាម៉ាត់ ក៏នឹង​ជួប​ប្រ​ជុំ​ទ្វេ​ភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ដែលនៅក្នុង​ឱកា​ស​នោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹ​ង​​ពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិ​បត្តិ​ការ​ទ្វេ​ភា​គី។

ជាមួយនេះដែរ នា​យក​រដ្ឋ​ម​ន្រ្តី​​​ទាំ​ងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរ​ជា​តិ​ដែលមានផល​ប្រយោជន៍​រួម​ផ​ង​ដែរ។ បន្ទាប់មក នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញ​ជាអ​ធិ​បតីក្នុងពិធីចុះហត្ថលេខា​លើ​ឯក​សា​រ​មួ​យចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។ ក្នុង​អំ​ឡុ​ង​ពេលស្នាក់នៅរាជធានីភ្នំពេញ    ឯ​ក​​ឧត្ដមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កា នៅ​វិមានឯករាជ្យ និងគោរព​ព្រះ​វិញ្ញា​ណក្ខន្ធនៅមណ្ឌប ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ”។

ជាមួយគ្នានេះ ក្នុងដំណើរ​ទ​ស្ស​​​​នកិច្ចផ្លូវការ របស់ឯកឧត្ដម ម​ហា​ធា មហាម៉ាត់ នាយក​រដ្ឋ​មន្ត្រីនៃប្រ​ទេសម៉ា​ឡេស៊ីនៅ​កម្ពុ​ជា នឹងរួមចំណែកកាន់​តែប្រ​សើ​រ​ក្នុ​ងការពង្រឹង និងធ្វើឱ្យ​កាន់តែស៊ី​ជ​ម្រៅ​ប​ន្ថែ​ម​ទៀ​ត​នូវចំណ​ង​មិត្តភាព និងកិច្ចសហប្រតិបត្តិ​ការ​ជិតស្និទ្ធដ៏ល្អរវាង​កម្ពុជា ​និងម៉ាឡេស៊ី ទាំងនៅក្នុងក្រប​ខ័​ណ្ឌ​​ទ្វេភាគី តំបន់ និងអន្តរជាតិ៕ ដោយ គង់ សិរីរ័ត្ន

( រូបថត៖ ឡាញ់ វិសាល)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort