ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ពីការជំរុញកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសវៀតណាមឱ្យកាន់តែប្រសើរឡើងថែមទៀត

ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បានបញ្ជា​ក់​ពី​កា​រ​ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមឱ្យកាន់​តែ​ប្រសើរឡើងថែមទៀត​ លើ​គ្រ​ប់វិស័យ ដូចជាការពង្រីកទំហំពាណិជ្ជកម្ម និងខិតខំរួមគ្នាដោះស្រាយ​បញ្ហាព្រំដែន​ដែលនៅ​សេ​​សសល់ជាដើមនោះ។

នេះបើយោងតាមឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងប​ន្ទា​​ប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​​នអនុញ្ញាតឱ្យឯកឧត្ដម  ង្វៀន វ៉ាន់ណេន (Nguyen Van Nen) លេខាធិការ​មជ្ឈិម​ប​ក្ស​ និង​ជា​ប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម​នា​ព្រឹ​​ក​ថ្ងៃ​ចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០​១​៩​ នៅ​វិមា​ន​សន្តិភាព។

ឯកឧត្ដម កៅ គឹមហួន បានឱ្យដឹងថា នៅក្នុងជំនួបនេះ អ្វីដែល​សំខា​ន់​គឺការ​ពង្រឹ​ង​នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ព្រមទាំងបានផ្លាស់ប្ដូរមតិជុំវិញ​អំ​ពីស​ភា​ពការណ៍នៅប្រទេសវៀតណាម និងក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបនោះ ឯក​ឧត្ត​មលេ​ខា​មជ្ឈិមបក្សបានមានប្រសាសន៍ថា ឯកឧត្ដមពិតជារីករាយ ដែលបានឃើញ​ពីការ​រីក​​ចម្រើន​រប​ស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯ​ក​​ឧត្តម​ពិ​ត​ជារីករាយនូវអ្វីដែលកម្ពុជាទទួលបាន ហើយវៀតណាម នឹងបន្តការពង្រឹងទំនាក់​ទំ​នង​​ក្នុង​ន័​យ​បន្តរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ ហើយជាពិសេសទៀតគឺការអភិវឌ្ឍ​ព្រំ​ដែន​នៃ​ប្រ​ទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការរីកចម្រើន​រវាង​ទំ​នា​​ក់​ទំនងនៃប្រទេសទាំងពីរ ដែលមិនត្រឹមតែវិស័យការទូតប៉ុណ្ណោះទេ គឺគ្រប់វិស័យ​ទាំង​អ​ស់​សុទ្ធ​តែមានការរីកចម្រើន។ សម្ដេចតេជោក៏បានមានប្រសាសន៍ អំពីស្ថានភាពសេដ្ឋកិច្ចនៅ​ក្នុ​ង​​ប្រទេសកម្ពុជាគឺស្ថិតនៅក្នុងភាពរឹងមាំ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺស្ថិតនៅក្នុងរង្វង់ ៧ភាគរយ ហើយសម្តេចតេជោក៏បានមានប្រសាសន៍លើកឡើង ពីការធ្វើកំណែទម្រង់ ក្នុងពេលនេះ និង​​ពេលខាងមុខ ហើយកម្ពុជានឹងខិតខំធ្វើយ៉ាងណាពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រ​តិ​បត្តិ​​ការនៃប្រទេសទាំងពីរ ជាពិសេសលើការបង្កើនទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះ ដែ​ល​មានប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិកនោះ ឱ្យមានការកើនឡើងបន្តទៀត និង​ខិ​ត​ខំធ្វើ​យ៉ាងណាធ្វើការរួមគ្នាបន្តទៀត ជាពិសេ​ស​ការខិតខំដោះស្រាយបញ្ហាព្រំដែន​នៃប្រ​ទេ​ស​​ទាំងពីរដែលនៅសេសសល់ផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort