សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស វៀតណាម នាខែកញ្ញាខាងមុខ

ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ សាធារណរដ្ឋសង្គមនិ យម វៀតណាមនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

នេះបើយោងតាមការបញ្ជាក់ ឯកឧត្ដម កៅ គឺមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបាន ប្រាប់អ្នកយក ព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរា ជាណចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Pham Binh Minh ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូចូលជួបសម្ដែងការគួសម នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដម អញ្ជើញ មកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះ រវាងកម្ពុជានិងវៀតណាម លើកទី១៧ ដែល រៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២១ ខែសី ហា ឆ្នាំ ២០១៩។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា  នៅក្នុងជំនួបនេះក៏មានការ  ផ្លាស់ប្ដូរមតិមួយចំនួន ជាពិសេសសម្ដេចតេជោបានផ្ដល់អនុសាសន៍ដើម្បីធ្វើយ៉ាងណា ឱ្យកិច្ចប្រជុំគណៈកម្មការចម្រុះថ្ងៃស្អែកនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងមានខ្លឹមសារ ហើយឈរលើគោលការណ៍មិត្តភាពការរីកចម្រើន និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។ ជំនួបនេះក៏ផ្ដោតសំខាន់ ទៅលើដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោទៅប្រទេស វៀតណាមនៅខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកទឹក  ចិត្តឱ្យគណៈកម្មការចម្រុះ ពិភាក្សាការងារ ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹង ទំនាក់ទំនង ទ្វេ ភាគីគ្រប់វិស័យរវាងប្រទេសទាំងពីរ។ជាពិសេសទៀត គឺការត្រៀមនូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការងារព្រំដែនរវាងប្រទេសទាំងពីរ ដោយសារបច្ចុប្បន្ន កិច្ចការងារព្រំដែននេះ  បានបញ្ចប់៨៤ភាគរយហើយ នៅសល់ត្រឹម១៦ភាគរយទៀតប៉ុណ្ណោះ ដែលគណៈកម្មការចម្រុះព្រំដែនកម្ពុជា-វៀតណាម នឹងបន្តធ្វើការងារក្នុងស្មារតីកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសភូមិផងរបងជាមួយគ្នា។ សម្តេចតេជោក៏បានស្នើឱ្យបន្តជំរុញ ដោយផ្តោត លើ កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគផងដែរ។ ជាងនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីវៀតណាម រៀបចំវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ក្នុងពេលទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសវៀតណាមនៅពេលខាងមុខនេះ ដើម្បីធ្វើយ៉ាងណា  កៀរគរអ្នកវិនិយោគិនវៀតណាមមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតថ្វីត្បិតតែបច្ចុប្បន្ននេះ  ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមមានចំនួនច្រើនហើយក៏ដោយ ពោល គឺស្រដៀងកម្ពុជានិងថៃផងដែរគឺប្រមាណ  ជិត៦ពាន់លានដុល្លារអាម៉េរិក។

ឯកឧត្ដម Pham Binh Minh ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេ សនៃសាធារណរដ្ឋ សង្គម និយមវៀតណាមបានបង្ហាញនូវការរីករាយ ដែលបានឃើញសមិទ្ធផល នៃការរីកចម្រើនការ អភិវឌ្ឃរបស់ប្រទេសកម្ពុជានាពេលកន្លងមកនេះ។ ឯកឧត្តមបានបញ្ជាក់ថា  ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា  មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច និង សំណង់ហើយលើសពីនេះទៀតឯកឧត្តមប្តេជ្ញាថា ក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោទៅកាន់វៀតណាមខាងមុខនេះ  ភាគីវៀតណាមនឹងត្រៀមធ្វើយ៉ាងណាឱ្យដំណើរ ការស្សនកិច្ចនេះទទួលបានជោគជ័យ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា