ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបញ្ចប់អាណត្តិការទូត នៅកម្ពុជា ជួបសម្ដែងការគួរសម និងជម្រាបលា

ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្ដម Oh Nak Young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េដែលបញ្ចប់អាណត្តិការទូត ប្រចាំ នៅ​ព្រះរាជាណាចក្រកម្ពុជានោះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹក​ថ្ងៃ​ទី​ ២១ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹង​ក្រោយជំនួ​ប​នោះ​ថា​   ឯកឧត្តម Oh Nak Young បានលើកឡើងនូវចំណុចពីរសំខាន់ៗ ទី១. គឺទំ​នា​ក់​ទំ​ន​​​ង កិច្ច សហប្រតិបត្តិការប្រទេសទាំងពីរ និងទី២. ការងារក្នុងក្របខ័ណ្ឌអនុតំបន់ និងកា​​រងារ​តំ​ប​ន់ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េបានបញ្ជាក់ថា ក្នុងទំនាក់ទំនងទ្វេភាគី  រវាងប្រ​ទេ​ស​ទាំងពីរ មា​នការរីកចម្រើនយ៉ាងខ្លាំង និងមានការធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រ​ធានាធិ​បតីសា​ធា​រ​ណរដ្ឋកូរ៉េមកកម្ពុជា នៅក្នុងពេលឯកឧត្តមធ្វើជាអគ្គរដ្ឋទូតនៅកម្ពុជា ដោយបានជំ​រុញ​ការ​ងា​រទ្វេភាគី  ពិសេសលើពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។ ឯកឧត្តមបានបន្ដថា នៅ ខែវិច្ឆិកា នាពេលខាងមុខ អាស៊ាន និងសាធារណរដ្ឋកូរ៉េ នឹងប្រារព្ធខួបនៃ​ទំនាក់​ទំ​ន​ង​​នឹងគ្នា នៅសាធារណរដ្ឋកូរ៉េ ដែលបច្ចុប្បន្ននេះ កម្ពុជាជាប្រទេស​សម្របសម្រួលកិច្ច​សន្ទ​នា​ អាស៊ាន-កូរ៉េ។ ដូច្នេះហើយ កម្ពុជាមានតួនាទីសំខាន់ នៅក្នុងកិច្ចការងារ រវាងអាស៊ាន ​និង​កូ​រ៉េ​។ ពាក់ព័ន្ធជាមួយនឹង ក្របខ័ណ្ឌអនុតំបន់ គឺមេគង្គ-កូរ៉េ កន្លងមកនេះ គឺមានយន្ត​ការថ្នា​ក់​រដ្ឋ​មន្ត្រីការបរទេសមេគង្គ-កូរ៉េ ដែលជាការផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន​ស្នើ​​ឱ្យយន្តការនេះ កើនឡើងមួយកម្រិតទៀត ពោលគឺឱ្យដល់ថ្នាក់កំពូល។ ជាមួយគ្នានេះ សាធារណរដ្ឋកូរ៉េ ក៏ទ​ទួ​ល​យកនូវសំណើ របស់សម្ដេចតេជោផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានកត់សម្គាល់ដែរថា ការវិនិយោគ ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ(កម្ពុជា និងសាធារណរដ្ឋកូរ៉េ) ក្នុងក្រប​ខ័ណ្ឌ​ទ្វេ​ភា​គីមានការរីកចម្រើនមែន ក៏ប៉ុន្តែសម្តេចតេជោនាយករដ្ឋមន្ត្រី ចង់ឃើញនូវទំហំពាណិជ្ជកម្ម រវា​ងប្រទេសទាំងពីរមានការកើនឡើងថែមទៀត។ សម្ដេចតេជោ បានជំរុញឱ្យភាគីទាំងពីរ ធ្វើ​យ៉ា​ងណាពង្រីកនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែកើនឡើងថែមទៀត។ ​សម្ដេ​​ច តេជោ ក៏បានស្នើឱ្យភាគីកូរ៉េបន្តការនាំចូលផលិតផលកសិផលរបស់កម្ពុជា ចូលទៅកាន់​ទីផ្សារ​កូ​រ៉េ​ ខណៈដែលកម្ពុជា មានសក្តានុពលជាច្រើន ទៅលើផលិតផលកសិកម្ម ដូចជាផ្លែ​ស្វាយជាដើម។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ចង់ឃើញផងដែរ​សាធារណរដ្ឋកូរ៉េ បង្កើនការ​វិនិ​យោ​គ​​មក​កា​ន់ព្រះរាជាណាចក្រកម្ពុជាថែមទៀត។

ឯកឧត្តម កៅ គឹមហួនបានឱ្យដឹងទៀតថា   នៅ​ក្នុ​ង​កិ​ច្ចពិភាក្សានេះ សម្ដេចតេជោ​បាន​លើកនូវកម្រិតចំនួន៣ ដែលភាគីកម្ពុជានិងកូរ៉េ ត្រូវតែ​ខិ​តខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការថែមទៀត  គឺកម្រិតទ្វេភាគីនៃ​ប្រ​ទេ​ស​​ទាំងពីរ ដោយធ្វើយ៉ាងណាឱ្យមានការ​បន្តពង្រីក និងពង្រឹងទ្វេភាគីឱ្យកាន់តែ​ខ្លាំងក្លា​រឹងមាំថែ​ម​​ទៀត។ ដោយបច្ចុប្បន្ននេះ​មានប្រជា​ពលរដ្ឋខ្មែរជាង៨.០០០នាក់ ដែលបានរៀប​ការជា​មួយ​ជន​ជា​តិកូរ៉េ ហើយមានបុរសកម្ពុជា​ប្រមាណ៤០០នាក់ មានភរិយាជាជនជាតិកូរ៉េ។ ដូច្នេះមានន័យ​ថា​ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការកើនឡើង។ សម្ដេចតេជោក៏ចង់ឃើញទំនាក់ទំនង​ទ្វេ​ភាគីនេះ មិនមែន​ត្រឹម​តែការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុ​ន្តែ​ចង់ឃើញទំនាក់ ទំនងល្អ រវាងប្រជាជននិងប្រជាជន មានការកើនឡើងថែមទៀត។ សម្ដេ​ច​តេ​​ជោ បានលើក អំពីកិច្ចសហប្រតិបត្តិការ ផ្នែកអនុតំបន់មេគង្គ-កូរ៉េ ដែលសម្ដេចបានរីករាយ នៅ​​ពេលដែល​សាធារណរដ្ឋកូរ៉េ សម្រេចទទួលយកអនុសាសន៍ របស់សម្ដេចតេជោ ក្នុងការ​ដំ​ឡើ​ងកម្រិតនៃ​កិច្ចសហប្រតិបត្តិការនិងយន្តការនេះ។ សម្តេចតេជោកត់សម្គាល់ឃើញថា កម្ពុជា​បាន​ទា​ញ ផលប្រយោជន៍ជាច្រើន ទាំងកម្រិតទ្វេភាគីផង និងកម្រិតអនុតំបន់ផងដែរ ដោយ​សារ​តែ​កម្រិ​តអនុតំបន់ មានគម្រោងជាច្រើន ក្នុងកិច្ចដំណើរការជំរុញការអភិវឌ្ឍ នៅក្នុងចំណោម​ប្រ​ទេ​ស មេគង្គ រួមទាំងកម្ពុជាផងដែរ។ លើសពីនេះទៀត ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ ក្នុងកម្រិត​តំបន់រវាងអាស៊ាន-កូ​រ៉េ ​វិ​ញជាយន្តការដ៏សំខាន់គ្រាដែលកម្ពុជាជាប្រទេសសម្រប​សម្រួល​នោះ។ សម្ដេចតេជោកក៏ចង់ឃើញ ការ​រឹ​ត​​ចំណងមិត្តភាពបន្ថែមទៀត ពិសេសលើការវិនិ​យោគ ពាណិជ្ជកម្ម ដើម្បីឱ្យឆ្លើយតបទៅ​នឹ​ង​កំ​​ណើន​សេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចអាស៊ាន-កូរ៉េ​ ផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort