សម្ដេចតេជោ ហ៊ុន សែន៖ ពីប្រទេសដែលល្បីក្នុងការប្រើអាវុធ ដើម្បីដណ្ដើមអំណាចគ្នា កម្ពុជាបានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ

ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រ​សា​ស​ន៍​ថា ប្រទេសដែលល្បីក្នុងការប្រើអាវុធ ដើម្បីដណ្ដើមអំណាចគ្នា និងក្នុងការផ្លាស់ប្ដូររដ្ឋាភិ​បា​ល​ ឥឡូវនេះកម្ពុជាបានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ហើយគោរពយ៉ាង​មុត​មាំ​នូវ​គោលការណ៍លទ្ធិប្រជាធិប តេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំបោះឆ្នោត​ ដោយ   ​ទៀ​ង​​ទាត់ សេរី និងយុត្តិធម៌ ដើម្បីផ្ដល់សិទ្ធិឱ្យប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស។

យោងតាមសុន្ទរកថា ក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌ នារាត្រីថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ​២​០​​១​៩ នៅស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក នាទីក្រុងហ្សឺណែវ ប្រទេសស៊្វីស សម្ដេច​តេ​ជោ​ថ្លែងថា ជា លទ្ធផលនៃការពុះពារ និងការប្រឹងប្រែងដើម្បីរស់ឡើងវិញ ស្ដារ កសាង និង​អ​​ភិ​​វឌ្ឍជាតិក្នុង រយៈពេល ៤០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវការប្រែប្រួលមុខ​មាត់​ដែ​​ល​​​គ្មានអ្នក ណាអាចនឹកស្មានដល់។ ពេលនេះប្រជាជាតិកម្ពុជាកំពុងតែរីករាយសប្បាយ​ទទួ​ល​​​ផ​ល​ពី សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានក្នុងប្រវត្តិ​សា​​​ស្ត្រ​សម័យទំនើបរបស់ខ្លួន។ កម្ពុជាគឺជាករណីជោគជ័យសំខាន់មួយរបស់​ប្រទេស​ដែ​ល​ធ្លាប់​​​ញាំ​​ញីដោយសង្គ្រាម ហើយសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មី គួជាទីមោទនៈ។

សម្ដេ​ច​​តេ​ជោ​បានបន្តថា ពីប្រទេសមួយដែលធ្លាប់តែត្រូវបានគេស្គាល់ថា ជាវាល ពិឃាដ ជាតំបន់​អ​ស​ន្តិ​​សុ​ខ ដោយសារជម្លោះប្រដាប់អាវុធ និងសំណល់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេស​មាន​សេ​ដ្ឋកិ​ច្ចអន់ថយ ផុងជាប់ក្នុងភាពក្រីក្រ និងមានអសន្តិសុខស្បៀង កម្ពុជា បច្ចុប្បន្នទទួល​បាន​សន្តិ​ភាព​ពេញលេញ និងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជា ប្រិយនៅតំបន់អា​ស៊ី​​អ​គ្នេ​​យ៍ ជាប្រទេសនាំចេញស្បៀងអាហារ មានស្នាដៃលេចធ្លោក្នុងការ កាត់បន្ថយភាពក្រីក្រ និង​ការ​​កែលម្អសូចនាសង្គមនានា និងជាប្រទេសមួយក្នុងចំណោម ប្រទេសដែលមាន​កំណើន​សេ​ដ្ឋ​​កិច្ចលឿនបំផុតក្នុងពិភពលោក ដែលថ្មីៗនេះបានឆ្លងផុត ដោយជោគជ័យពីឋានៈជាប្រ​ទេ​ស​​មាន​​ចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិត ទាប ដោយសារកំណើន​សេ​ដ្ឋ​កិច្ច​​ដ៏​ខ្ព​ស់ក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរ ទសវត្សរ៍កន្លងមក ព្រមទាំងកំពុង​ប្រឹង​ប្រែ​ង​ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស​មាន​​ចំ​ណូ​លខ្ពស់នៅឆ្នាំ២០៥០។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ​២០​១៨​កន្ល​ងទៅនេះអត្រា កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៧,៥ភាគរយ ជាមួយនឹងការព្យាករ​ណ៍​​ថា នឹ​ង​​អាចបន្ត រក្សាបានក្នុងរង្វង់ ៧ភាគរយ ក្នុងរយៈពេលមធ្យមខាងមុខ។ អត្រានៃភាពក្រីក្រ​បាន​​ធ្លាក់​ចុះ​ពី ៥៣,២ភាគរយ ក្នុងឆ្នាំ២០០៤ មកនៅក្រោម ១០ភាគរយ ក្នុងឆ្នាំ២០១៨។ ជាមួយគ្នានេះដែរ កម្ពុ​ជា​បា​ន​ធ្វើពិពិធកម្មជាបណ្ដើរៗនូវមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ទាំងផលិតផល និងទីផ្សារ ដែល​​ក្នុង​នោះ ការនាំចេញរបស់កម្ពុជាបានកើនពី ៥,៧ប៊ីលានដុល្លារអាម៉េរិក (ស្មើនឹង ៤០,៥ ភាគរយ នៃ ផសស) នៅ​ឆ្នាំ២០១២ មកដល់ ១៣ប៊ីលានដុល្លារអាម៉េរិក (ស្មើនឹង ៥៣,២ភាគ រយ នៃ ផសស) នៅ​ឆ្នាំ​២០​១៨​ នឹង​បាន​ធ្វើពិពិធកម្មបន្តិចម្ដងៗ ពីការនាំចេញសម្លៀកបំពាក់ ទៅកាន់ផលិផល​ផ្សេង​ទៀត​។​

ស​ម្ដេ​ច​​តេ​ជោ ក៏បានថ្លែងអំណរគុណដល់បណ្ដាប្រទេស និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែល​បា​ន​​ជួ​យ​ដ​ល់​កម្ពុជា និងបណ្ដាប្រទេសអភិវឌ្ឍន៍តិចតួចក្នុងរយៈពេលកន្លងមក និងអំពាវ នាវដល់​ស​មា​ជិក WTO និងដៃគូអភិវឌ្ឍន៍ទាំងឡាយ ឱ្យបន្តជួយដល់ប្រទេសសមាជិកក្រីក្រ បាន​ចាក​ចេញ​ពី​ក្រុមប្រ​ទេសអភិវឌ្ឍន៍តិចតួច និងអាចបន្តជំរុញកិច្ចដំណើរការអភិវឌ្ឍន៍របស់ ខ្លួន​ទៅមុខ​កាន់​តែ​លឿន​ថែមទៀត ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គ ការសហ​ប្រ​ជា​​​ជាតិ៕

ដោយជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ