ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីបើកព្រឹត្តិការណ៍សង្គម និងវប្បធម៌ នៅទីក្រុងហ្សឺណែវ

ភ្នំពេញ ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ -ក្នុងខណៈដឹកនាំគណៈ​ប្រតិភូទៅចូលរួម​កិ​ច្ច​​ប្រជុំ «ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​កល​លើជំ​នួ​​យសម្រា​ប់​ពា​​ណិជ្ជកម្ម ឆ្នាំ២០១៩» នារាត្រីថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៣កក្កដា ឆ្នាំ២០១៩ សម្តេចអគ្គមហា​សេនា​ប​តី​​តេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុ​ង​ពិធីបើកកម្មវិធីព្រឹត្តិការណ៍ សង្គម និងវប្បធម៌ ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាល អ​ង្គ​​ការពាណិជ្ជកម្មពិភព លោក ក្នុងទីក្រុងហ្សឺណែវ សហព័ន្ធស៊្វីស។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ពិធីដ៏មានអត្ថន័យនេះក៏មានការអញ្ជើញ ​ចូ​​លរួមពី ឯកឧត្តម រ៉ូប៊ែរតូ អាហ្សេ​វ៉េឌូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ព្រម​ទាំង​វត្ត​មា​ន​ ឯកឧត្តម លោកជំទាវ អនុប្រធានាធិបតី និងតំណាងប្រទេសនៃសមាជិកអង្គ​ការពា​ណិ​ជ្ជ​កម្ម​ពិភពលោក ជាច្រើនរូប។ ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្រ្ត និង​ក្នុងនាម​ជា​ប្រ​ទេ​សម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សង្គម និងវប្បធម៌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​​នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់នៃ​ប្រទេស​ជា​ស​មា​ជិ​ក​ អង្គការពាណិជ្ជកម្មពិភព​លោក បានអញ្ជើញពិសានំបញ្ចុក និងបង្អែមប្រពៃណីជាតិខ្មែរ ដែល​រៀ​ប​​ចំ​ដោយអ្នកចុងភៅមកពីប្រទេសកម្ពុជា និងប្រជាពលរដ្ឋនៅសហភាពអឺរ៉ុប។

សម្តេចតេជោ​នា​យ​ករដ្ឋមន្រ្តី និងអ្នកចូល​រួម​ទាំងអស់ បានភ្លក់នូវរសជាតិនំបញ្ចុក និង បង្អែមប្រពៃណី​ជាតិ​ខ្មែរ​ ដែលមានរសជាតិឆ្ងុយ​ឆ្ងាញ់ ដែលជាមោទនភាពជាតិខ្មែរ ក្រោមម្លប់ សន្តិភាពរបស់​សម្តេ​ច​តេជោជាប្រមុខរាជរដ្ឋាភិបាល។ក្រោមការ​ដឹក​នាំរបស់សម្តេចតេ​ជោ ហ៊ុន សែន បច្ចុប្បន្នកម្ពុជាមានចំណង​មិត្ត​ភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយ​គ្រប់ប្រ​ទេ​ស​ ដោយមិនប្រកាន់របបនយោបាយ ហើយ​បានធ្វើឱ្យមានទំនាក់ទំនងជាប្រក្រតី ជាមួយអង្គ​ការ​អន្តរជាតិនានា ទាំងក្នុងក្របខ័ណ្ឌតំបន់ក៏ដូចជាពិភពលោក ដែលបាននាំមកនូវការគាំទ្រ និង​ជំនួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់ការអភិ​វឌ្ឍ​​។ កម្ពុជាដែលពីមុនត្រូវគេហ៊ុមព័ទ្ធឯកោ និង​ត្រូ​វ​​គេប្រមាថ ឥឡូវនេះបានធ្វើសមាហរណ​កម្ម​ពេញលេញជាមួយបណ្តាប្រទេស ក្នុងរាល់កិច្ច​ការ​អន្តរ​ជាតិ។ កម្ពុជាដែលធ្លាប់ជាប្រទេសទទួល​កងទ័ពរក្សាសន្តិភាព របស់អង្គការសហ​ប្រ​ជា​​ជាតិ បានក្លាយជាប្រទេសដែលបានបញ្ជូន​កងកម្លាំង​រក្សាសន្តិភាពរបស់ខ្លួន ទៅជួយរក្សា​សន្តិភា​ពនៅប្រទេសមួយចំនួនវិញ ក្នុងក្របខ័ណ្ឌប្រតិបត្តិ​ការ នៃអង្គការសហប្រជាជាតិ។ ស​ម្តេ​ច​តេជោនាយករដ្ឋមន្រ្តី គឺជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា ហ៊ាន​ធ្វើហ៊ានទទួលខុសត្រូវ នៅ​ចំ​ពោះ​​មុខប្រវត្តិសាស្រ្តប្រទេសនិងប្រជាជនកម្ពុជា។ ពោលគឺសម្តេច​តែង​តែធ្វើនូវអ្វីៗគ្រប់​បែប​យ៉ា​ង ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនកម្ពុជា ដោយមិន​ក្រាប មិនឱនក្បាល មិន​លុត​ជង្គ​ង់​ មិនទទួលយកការគំរាម មិនលក់ខ្លួនបម្រើនយោបាយបរទេស ដែលធ្វើឱ្យបាត់បង់ កិត្តិយស បា​ត់បង់សិទ្ធិស្វ័យសម្រេច និងសេចក្តីថ្លៃថ្នូររបស់ជាតិ ដែលជាគុណ​តម្លៃមិនអាចខ្វះ បានរប​ស់​​ប្រជាជាតិមួយ។ កម្ពុជាចង់បានតែភាពស្មើសិទ្ធិ ស្មើ​ភាព ស្មើមុខស្មើ​មាត់ជាមួយនឹង បណ្តា​ប្រ​ទេសទាំងអស់លើកសកលលោក ដោយមិនប្រកាន់ថា ប្រទេសតូច ប្រទេស​ធំ ប្រទេសមាន ក្រ​នោះឡើយ។ ដោយសារតែភាពម៉ឺងមាត់ក្នុងការដឹកនាំនេះហើយ សម្តេច​តេជោ ហ៊ុន សែន ទទួល​បាននូវការអាណិត គោរពស្រឡាញ់ពេញចិត្ត ពីសំណាក់ប្រជាជន​កម្ពុជាទាំងក្នុង និង​ក្រៅ​ប្រទេស ពោលគឺចាប់ពីការបោះឆ្នោតនីតិកាលមួយ ទៅកាន់នីតិ​កាល មួយ ប្រជាជនកម្ពុ​ជា​បានផ្តល់នូវ​ទំនុក​ចិត្ត​មាន​ការកើនឡើងជាលំដាប់។

សូមបញ្ជាក់ដែរថា ថ្នាក់ដឹកនាំនៃអង្គការពាណិជ្ជកម្មពិភពលោក និងថ្នាក់ដឹកនាំនៃប្រ​ទេ​ស​ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលមានវត្តមានក្នុងកម្មវិធីព្រឹត្តិការណ៍​ស​ង្គ​​ម និងវប្បធម៌ គឺសុទ្ធតែសម្ដែងនូវការកោតសរសើរចំពោះរសជាតិ នៃម្ហូបប្រពៃណីជាតិខ្មែរ គឺ​នំបញ្ចុកដែលមានរសជាតិឆ្ងុយឆ្ងាញ់​ពិសានេះ៕

ដោយជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ