សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាស្ដីពីវឌ្ឍនភាពនៃដំណើរការសិទ្ធិមនុស្សរបស់ កម្ពុជា នៅទីស្នាក់ការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី០៤ ខែកក្កដា

ភ្នំពេញ​ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រ​សា​សន៍​​ថា សម្ដេចនឹង​ទៅ​ថ្លែង​សុន្ទរកថា​នៅ​ស្នាក់ការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ីស​ នៅ​ថ្ងៃទី០៤ ខែកក្កដា ដើម្បី​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ដំណើរការ​សិ​ទ្ធិ​មនុ​ស្ស​របស់​កម្ពុជា។

ក្នុងខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​ក្នុង​ពិធី​ផ្ទេរ​ការ​គ្រ​ប់គ្រង​សាលា​កុមារ​ពិការភ្នែក​ និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី ​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រ​សួង​អប់រំ យុវជន​និង​កីឡា និង​ការដាក់​ឱ្យ​ដំណើរការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ២០១៩​នេះ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ សម្ដេច​​តេ​ជោ​ថ្លែ​ងថា ថ្ងៃទី០៤ ខែកក្កដា នេះ ខ្ញុំនឹងចូលទៅអានសុន្ទរកថា នៅនឹងទីស្នាក់ការ សិទ្ធិមនុស្ស​របស់​អង្គ​ការសហប្រជាជាតិតែម្ដង ដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការ សិទ្ធិមនុស្សរបស់កម្ពុជាវា​យ៉ាងម៉េច។ សិទ្ធិមនុស្សនៅកម្ពុជា មិននៅក្រោមគ្រាប់ផ្លោង ឬសង្គ្រាមទេ ហើយសិទ្ធិមនុ​ស្ស​​ក៏​មិនបានស្ថិតនៅក្រោមការសម្លាប់ ជារៀងរាល់ថ្ងៃនោះដែរ។

សម្ដេចបន្តថា  ឥឡូវបើចង់​និ​យា​​យពីវឌ្ឍនភាព សូមក្រឡេកមើលកាលពី៤០មុន តើកម្ពុជាវាយ៉ាងម៉េច ហើយតើ៤០ឆ្នាំ​ក្រោ​យ​តើវាយ៉ាងម៉េច។ យើងត្រូវនិយាយគ្នាឱ្យ ច្បាស់លើរឿងនេះ។ ជាងនេះទៀត​ក៏ត្រូវតែពិនិត្យ​បណ្ដា​​​ប្រ​ទេសដែលកាលពី៤០ឆ្នាំមុនវាល្អ ឥឡូវវាមិនល្អតើវាយ៉ាងម៉េច ប្រៀបធៀប​ដូច្នេះ​បាន​វា​ត្រូវ។ បើមើលដើមឈើមួយដើមៗ វាយតម្លៃសភាពការណ៍វាមិនត្រូវទេ។

សម្ដេចលើក​ឡើង​ថា ឥឡូវយើងពិនិត្យមើលប្រទេសដែលមានវឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​កាល​ពី៤០ឆ្នាំមុន មានអ្វីកើតឡើងក្នុងប្រទេសទាំងនោះទៅហើយ មកដល់ពេលនេះ។ បាន​សេ​​ចក្ដីថាជាដំណើរថយក្រោយមួយ លើបញ្ហាការគោរពសិទ្ធិមនុស្ស រាប់ទាំងបញ្ហាជនភៀស​ខ្លួន​នៅ​អឺរ៉ុបខ្លួនឯងតែម្ដង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ប៉ុន្តែកម្ពុជា​កាលពីជាង​៤០​​ឆ្នាំមុនស្លាប់រាល់ថ្ងៃ ហើយបន្ទាប់មកសង្គ្រាមក៏នៅបន្តក៏មានមនុស្សស្លាប់តទៅទៀត តែជាបន្ត​បន្ទាប់​យើងបានឈានឡើងក្នុងជំហានដ៏ក្លាហានមួយ សម្រាប់ការរស់រានមានជីវិត​របស់កម្ពុ​ជា​​​ឡើងវិញ។ សម្ដេចតេជោថ្លែងបន្ថែមទៀតថា  យើងបានឃើញប្រត្យក្សនឹងភ្នែក សិទ្ធិម​នុស្សត្រូវ​ចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត មិនមែនចាប់ផ្ដើមពីសរសេរលើ​កាសែតទេ បើវាងា​ប់ទៅ​ហើយ ​តើទៅសរសេរកាសែតយ៉ាងម៉េច។ យើងហ៊ាននិយាយគ្នាយ៉ាងច្បាស់ដូច្នេះ។ ដូច្នេះ​ហើ​យ​​បានជាកម្ពុជាមិនព្រមឱនក្បាល ជាមួយនិងការប្រៀនប្រដៅរបស់អ្នកដទៃ។ ព្រោះកន្លែង​ខ្លះ​សម្លាប់មនុស្សដោយគ្រាប់បែក គ្រាប់ផ្លោង បាញ់ពីលើយន្តហោះមួយថ្ងៃៗ ស្លាប់អស់ប៉ុន្មាន តើគេមានដែលស្គាល់ និងគោរពសិទ្ធិមនុស្សទេ។ ឥឡូវយើងបានរស់រាន តាំងពីប្រជាជនតែ៥​លា​ន​នាក់ ឡើងដល់ប្រជាជន១៦លាននាក់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort