សម្ដេចតេជោ ហ៊ុន សែន អញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព​បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅប្រទេសថៃ

ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅប្រទេស​ថៃ រយៈពេលពីរថ្ងៃមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បា​នអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញហើយ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ តាម​ជើង​យន្តហោះពិសេសប្រកបដោយសុវត្ថិភាព។

អញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៅព្រលានយន្តហោះ​អន្តរ  ជា​តិ​​ភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរ​ជន​ជា​ន់​​ខ្ពស់ជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏មានវត្តមានក្នុង​ឱកា​ស​នោះ​ផងដែរ។

គួរបញ្ជាក់ដែរថា  កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ធ្វើឡើ​ងក្រោមមូលបទ «ជំរុញ​ភា​ព​​​ជា​ដៃគូសម្រាប់ចីរភាព»។ កិច្ចប្រជុំនេះ បានផ្តោតការយកចិត្តទុកដាក់ដល់ការលើក​ក​ម្ព​ស់  ​កិ​ច្ច​​​សហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះ​ស្រា​​យ​​កា​រ​ប្រឈមសកលថ្មីៗ។ កិច្ចប្រជុំកំពូលនេះ ក៏បានរិះរកមធ្យោបាយនានា ក្នុងការធ្វើឱ្យ​អា​​ស៊ា​ន​​ឈាន​ទៅកាន់កម្រិតខ្ពស់ថែមទៀតប្រកបដោយចីរភាព និងមានការតភ្ជាប់ដោយ​រលូ​ន​​។ ស្រ​​បពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន​លើកទី​៣​៤​​នេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏​បា​ន​​​អញ្ជើញចូលរួមកិច្ចប្រជុំជាច្រើនទៀត  ដូ​ច​ជា កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិ​បា​លអាស៊ាន ជា​មួយតំណាងអន្តរសភាអាស៊ាន កិ​ច្ច​​ប្រជុំកំពូលរវាង​ប្រមុខរដ្ឋ/​រដ្ឋាភិ​បាល​អា ​ស៊ា​ន​ ជាមួយ​ក្រុ​ម​​ប្រឹក្សាផ្តល់យោបល់ធុរកិច្ច​អា​ស៊ា​​​ន និងកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ​/រដ្ឋាភិ​បាល​អា​ស៊ា​ន ជា​មួយ​តំណាងយុវជនអាស៊ាន។ លទ្ធផលនៃកិច្ចប្រជុំ​កំ​ពូលអាស៊ានលើក​ទី៣៤ បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​​ប្រឹង​ប្រែង របស់អាស៊ានក្នុងការជំរុញដំណើរ​ការ​កសាង​សហគមន៍ និងលើក​កម្ព​ស់​ភា​ព​ជា​​​ដៃគូ របស់អាស៊ានសម្រាប់ការអភិវឌ្ឍ ប្រកប​ដោ​យចីរភាព នៅក្នុង​ចំណោម​ប​ញ្ហា​ផ្សេងៗ​ទៀ​ត ដើម្បីសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និង​វិបុលភាព យូរអង្វែង ក្នុងតំបន់ ដើម្បី​​ជា​ផ​ល​​ប្រយោជន៍ដល់ប្រជាជនអាស៊ាន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ