មេដឹកនាំកម្ពុជា និងសិង្ហបុរី ចាត់ទុករឿងកន្លងមកក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរថា​ជាសុបិន្ដអាក្រក់មួយភ្លែត

ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម លី ​ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានចាត់ទុករឿងថ្នាំងថ្នាក់កន្លងមកក្នុងទំនាក់​ទំនង​រវាង​ប្រ​ទេ​សទាំងពីរថា ជាសុបិន្តអាក្រក់មួយភ្លែតតែប៉ុណ្ណោះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងកាបរទេស និងសហប្រ​តិបត្តិ​កា​រ​​អន្តរជាតិកម្ពុជា បានថ្លែងដូច្នេះក្រោយពីជំនួបរបស់សម្ដេចតេជោ ហ៊ុន សែន និង​ឯក​ឧត្ដ​ម​ លី ស៊ានឡុង ធ្វើឡើងមុនពិធីពិសារថ្ងៃត្រង់របស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដែល  បា​នបិទបញ្ចប់ទៅនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ព្រះរាជា​ណាចក្រ​ថៃ​ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មាន​ប្រ​សា​សន៍ថា នៅក្នុង​ជំនូបនេះ​ថ្នាក់ដឹកនាំទាំងពីរគឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែ​ន និងឯកឧត្តម លី ស៊ាងឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានយល់ឃើញថា គឺជាការយល់​សប្តិ     អា​ក្រក់​មួយភ្លែត ក្នុងទំនាក់ទំនង ប្រទេសយើង​ទាំងពីរ ដែលពីដើមមកប្រទេសយើងទាំងពីរ គឺមាន​ទំនា​ក់​ទំនង​គ្នាល្អពីដើមមកហើយ ដែលទំនាក់ទំនងនេះ ក្រោយតែរយៈពេល១ថ្ងៃទេ ក្រោយ​សិង្ហ​បុ​រី​ទទួ​ល​​​បានឯករាជ្យ គឺកម្ពុជា​បានទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។ ដូច្នេះ​ហើយ​​យើង​គួរតែ​បន្ត​ទំ​នា​ក់ទំនងល្អនឹងគ្នាបន្តទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តឱ្យដឹងទៀតថា ថ្នា​ក់​​ដឹកនាំទាំងពីរបានពិភាក្សាគ្នាថា បញ្ហាអតីតកាល​គឺទទួល​ស្គាល់ថា មានទស្សនខុសគ្នា ម្នា​ក់​​យល់ឃើញផ្សេង ឯម្នាក់ទៀតយល់​ឃើញ​ផ្សេង ដូច្នេះ​ហើយ​គ្មាន​អ្នកណាអាចទៅ​កែអតី​ត​កា​ល​ ឬទស្សនអតីកាលបាននោះទេ ប៉ុន្តែ​អ្វីដែលសំខាន់​យើងទុកអតីតកាលជារបួសចាស់ ហើ​យ​មិនត្រូវទៅឆ្កឹះឱ្យឈឺឡើង​វិញនោះ​ទេ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់​ឱ្យដឹងបន្ត​ថា​ សម្តេចតេជោនាយករដ្ឋមន្រ្តី និង​ឯកឧត្តមនាយក​រដ្ឋមន្រ្តីសិង្ហបុរី បានឯកភាពក្នុងការ​បន្ត​ចា​​ប់​ដៃគ្នាឆ្ពោះទៅមុខ។ ក្នុងជំនួបនេះ​ភាគី​ទាំងពីរ ក៏បានបង្ហាញការរីករាយជាមួយគ្នា និងបន្តសហ​ប្រ​តិបត្តិការរួមគ្នាទៅមុខទៀត។

គួរបញ្ជាក់ដែរថា កាលពីចុងខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដមនាយករដ្ឋមន្ត្រីសិង្ហបុរី  Lee Hs​ien Loong បានលើកឡើងថា វៀតណាមបានចូលឈ្លានពានកម្ពុជា កាលពីទសវត្សរ៍​ឆ្នាំ១​៩​៨០​។ ការលើកឡើងបែបនេះ បានធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំង​ពីសំណាក់ថ្នាក់ដឹកនាំកំ​   ពូ​ល​​កម្ពុជា-វៀតណាម ដោយចាត់ទុកថា មានលក្ខណៈផ្ទុយពីប្រវត្តិសាស្រ្តជាក់ស្តែង ហើយ​គាំ​ទ្រ​​ដល់របបខ្មែរក្រហម៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ