សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុង​បាងកក ប្រទេសថៃ

ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ –ប្រភពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស​ម្ដេ​​ច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើ​​ញ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (ពេញអង្គ) នៅទីក្រុងបាងកក ប្រទេស​ថៃ​ ដែល​ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីថ្នាក់ដឹកនាំអាស៊ានទាំង១០ប្រទេស និងប្រទេស​ពាក់​ព័ន្ធជា​ច្រើនទៀត។

ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នោះ ថ្នាក់ដឹកនាំអាស៊ានបានផ្តោតដោយយកចិត្តទុក​ដា​ក់​​ទៅលើបញ្ហាស្នូលរបស់អាស៊ាន ការពង្រឹងកសាងសមត្ថភាពរបស់អាស៊ាន ជាពិសេសការ​ ចូ​ល​រួមកាត់បន្ថយគម្លាតនៃការអភិវឌ្ឍអាស៊ាន ក្នុងការពង្រឹងនៃការធ្វើពាណិជ្ជកម្មផ្ទៃក្នុងអា​ស៊ា​ន ដើម្បីធ្វើយ៉ាងណាជំរុញឱ្យអាស៊ានឆ្លើយតបទៅនឹងការប្រឈមនៃគ្រោះ​មហន្តរាយ​ដោយ​កា​​រ​ប្រែប្រួលអាកាសធាតុ ជាពិសេសពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនៃសំរាមដែល​បច្ចុប្បន្ន​នេះ​កំពុង​តែរាតត្បាតនៅនៅតាមឆ្នេរកោះនៃប្រទេសសមាជិកអាស៊ាន។

ប្រមុខរដ្ឋាភិបាល​អាស៊ា​ន​​បានផ្លាស់ប្ដូរមតិយោបល់ពិភាក្សាលើបញ្ហាប្រឈមលើការគ្រប់​គ្រងបញ្ហា​ប្រែលអាកាសធាតុ ហើយប្រមុខរដ្ឋាភិបាលអាស៊ានក៏បានជំរុញធ្វើយ៉ាងឱ្យ​អាស៊ាន​ដើរ​តួនាទីសំខាន់ ក្នុងយន្ត​កា​រ​សាមគ្គីភាព  ការតភ្ជាប់អាស៊ាន ជាពិសេសកិច្ចសហប្រតិ​បត្តិ​ការ​លើវិស័យសេដ្ឋកិច្ច ពា​ណិ​​ជ្ជកម្ម  វិនិយោគ  ទេសចរណ៍ ក្នុងគោលបំណងធ្វើយ៉ាងណា​ឱ្យអាស៊ាន ឆ្លើយតបនឹងអ្វី​ដែ​ល​អាស៊ានកំពុងតែកសាងសហគមន៍។ លើសពីនេះទៀតក្នុង​កិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន​ក៏បា​ន​ជំរុ​ញធ្វើយ៉ាងណាឱ្យអាស៊ានបន្តនូវភាពខ្លាំងរបស់ខ្លួន ហើយក៏បានឯកភាពទៅលើ​ប្រធាន​ប​ទ​ដែ​លដាក់ចេញដោយប្រធានអាស៊ាន។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះផងដែរ សម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចកហរកម្ពុជា ក៏បានស្នើដល់អង្គប្រជុំ​អា​ស៊ា​ន ជាពិសេសប្រមុខរដ្ឋាភិបាល​អាស៊ានឱ្យជំរុញការធ្វើពាណិជ្ជកម្មបន្ថែមទៀត​នៅក្នុង​តំ​ប​ន់​អាស៊ាន ដើម្បីការអភិវឌ្ឍ និងភាព​រីកចម្រើនរបស់អាស៊ានទាំងមូល។ សម្ដេចតេ​ជោក៏បាន​បន្ត​ថា ដោយសារឆ្នាំនេះគឺជាខួប​២០ឆ្នាំ​ដែលកម្ពុជាចូលជាសមាជិកអាស៊ាន ហើយកន្លងមក​នេះ កម្ពុជាក៏បានគោរពទៅ​តាមគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួម​ជាសមា​ជិ​ក​​អាស៊ាន ពិសេសការ​ចូលរួមថែរក្សាសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ជាពិសេស​ពាក់​ព័ន្ធទៅនឹងមជ្ឈ​មណ្ឌលកម្ចាត់មីនតំបន់អាស៊ាន ​ដែលអណត្តិនេះនឹងមានទីតាំង​នៅក្នុង​ប្រ​​​ទេ​សកម្ពុជា ដោយ​មានការជួយពីបណ្ដាប្រទេសផ្សេងទៀត ហើយបានដើរតួនាទី​យ៉ាង​សំ​ខាន់​​នៅក្នុងការឆ្លើយ​តប​ទៅនឹងចក្ខុវិស័យរបស់អាស៊ាន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ