រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់ការឧបត្ថម្ភដល់ជនរងគ្រោះដោយការ​បាក់អគារនៅខេត្តព្រះសីហនុ

ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បានសម្រេច​បញ្ចេ​ញថវិកាជាតិ ដើម្បីចូលរួមមរណទុក្ខ និងជួយសម្រួលដល់ជីវភាពក្រុមគ្រួសារ​នៃជនរង​គ្រោះ​​ដោយឧបទ្វវហេតុបាក់រលំអាគារកម្ពស់៧ជាន់ ស្ថិតក្នុងភូមិ​៣ សង្កាត់លេខ៤ ក្រុងព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៩ ដែលជា​មហ​ន្ត​រាយ​លើកដំបូងសម្រាប់វិស័យសំណង់ក្នុងខេត្តព្រះសីហនុ។

នៅលើ​បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សម្ដេ​ច​​តេជោនាយករដ្ឋមន្ត្រីបាន​សរសេរថា បងប្អូនជនរួមជាតិជាទីគោរព​ស្រឡាញ់​ សោដនាដ​កម្ម​​បាក់អាគារនៅខេត្តព្រះសីហនុគឺជារឿង​ឈឺចាប់របស់​ជាតិយើង​ ពិសេសក្រុមគ្រួសារ​នៃ​អ្ន​ក​​ដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមី ឬកូន ឬឪពុកម្តាយ​។ល។ ​ដើម្បីចូល​រួមមរណទុក្ខ​ និងជួយដល់ជីវភាពក្រុមសារ។ សម្ដេចតេជោបានបញ្ជាក់ថា “ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសម្រេចបញ្ចេញ​ថវិកាជាតិជួយ​ដល់​ក្រុ​មគ្រួសារអ្នកស្លាប់ក្នុងមួយ​នាក់៤០លានរៀល ឬ១ម៉ឺនដុល្លារ​អាម៉េ​រិក​(10.000$)។ សម្រាប់អ្នកត្រូវរបួស​ទាំងអស់​ត្រូវ​ទទួល​បានការព្យាបាលដោយឥតគិត​ថ្លៃនៅ​តា​ម​មន្ទីរពេទ្យរដ្ឋ​និងទទួលបានជំនួយក្នុង១នាក់​ចំនួន​៥លានរៀល​(ប្រាំលានរៀល)។” សម្ដេចតេជោបានបន្ថែមថា ឯកឧត្ត​ម​​ ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការ​​គណៈ​រដ្ឋមន្ត្រីទទួលចាត់ចែង​ថ​វិ​​កានេះ​ជូនបងប្អូន ហើយ​យប់នេះ សម្ដេចនៅបន្តតាមដានការងាររុករក និងសង្រ្គោះ​ជាមួយបងប្អូន​តទៅ​ទៀ​ត។

គួរបញ្ជាក់ដែរថា ករណីរឧបទ្វវហេតុបាក់រលំអាគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ​នេះ  គិ​ត​ត្រឹមម៉ោង៦ និង៣០​នា​ទី​ព្រឹកថ្ងៃ២៣ ខែមិថុនា២០១៩ ចំនួនអ្នកស្លាប់បានកើន​ឡើងដល់​១៧​នា​ក់​ ក្នុងនោះស្រី៤នាក់ ចំណែកអ្នករបួស​មានចំនួន​២៤នាក់​(ស្រី២នាក់)។ នេះបើ​យោងតាម​របា​យ​​ការណ៏ផ្លូវការពី​មន្ទី​រ​ពេ​ទ្យ​បង្អែកខេត្ត។ ដោយឡែកប្រតិបត្តិការកាយ​គំនរបែក​បាក់ និង​រុក​រកជ​ន​​រងគ្រោះ ក៏កំពុងធ្វើបន្តទៀតយ៉ាងសកម្ម៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort