សម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលជួប ឯកឧត្ដម Sooronbay Jeenbekov ប្រធានាធិបតីគៀគីស្ថាន

ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ — ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និង​វិធាន​កា​រ​កសាងទំនុក​ចិត្ត​នៅអាស៊ីនៅទីក្រុង​ឌូសាន់​បេ នៃសាធារណរដ្ឋតាជីគីស្ថាន នារ​សៀ​លថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០១៩  ស​ម្ដេ​​​ច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នារសៀ​ល​ថ្ងៃ​ទី១៥ បានទទួលជួនពិភាក្សាការងារ ជាមួយ​ឯក​ឧត្ដ​ម Sooronbay Jeenbekov ប្រធានាធិបតីប្រទេសគៀគីស្ថាន។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ឯក​ឧត្តមប្រធានាធិបតីកៀគីស្ថាន បានមានប្រសាសន៍ថា ឯកឧត្តមមានការរីករាយដែល​បានជួប​ស​ម្ដេ​ច​តេជោ​ក្នុងឱកាសប្រជុំCICA នៅប្រទេសតាជីគីស្ថាននេះ។ ឯកឧត្តមអរ​គុណ​ចំពោះការអញ្ជើញរបស់សម្ដេច សម្រាប់ទស្សនកិច្ចនៅប្រទេសកម្ពុជា។

ស​ម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដែរថា សម្តេចពិតជារីករាយដែល​បានជួប​ឯកឧត្តម​ បើ​ទោះ​បីជាមានការមមាញឹក គឺយើងមានឱកាសជួបគ្នានៅទីនេះ។ សម្ដេច​តេជោបានបន្តថា ឥ​ឡូវនេះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ គឺមានរយៈពេល២៤ ឆ្នាំហើយ ក្រោយ​ពី​ការចុះកិច្ចព្រមព្រៀងកាទូតនៅឆ្នាំ១៩៩៥ ដែលមកដល់ពេលនេះទំនាក់​ទំនង​រវាងប្រទេស​យើ​ងទាំងពីរនៅមានកម្រិតតិចតួច ដូច្នេះហើយសម្ដេចបានស្នើឱ្យមាន​ការ​តែងតាំង​ឯកអគ្គរដ្ឋ​ទូត​ទៅវិញទៅមកប្រចាំនៅប្រទេសយើងទាំងពីរ ដើម្បីធ្វើយ៉ាងណាជំរុញ ឱ្យ​ទំនាក់ទំនងរវាប្រ​ទេ​ស​ទាំង​ពីរកាន់តែប្រសើរឡើង  ហើយនៅពេលអនាគតយើង នឹងអាច​មាន​ស្ថានទូត​ប្រទេ​ស​រៀង​ខ្លួន​ទៅវិញទៅមក។ សម្តេចតេជោក៏បានមានប្រសាសន៍ ពាក់ព័ន្ធ​ទៅ​នឹង​ធ្វើយ៉ាងណាឱ្យ​ប្រ​​​ទេសយើងទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់​តែច្រើនជាងមុន​ដែ​ល​ក្នុង​នោះ ​ សម្តេចបានស្នើឱ្យមានការចុះអនុស្សរណៈ​ដើម្បីពិគ្រោះយោ​បល់លើផ្នែកនយោបាយ ហើ​យយើងអាចចុះអនុស្សរណៈរវាងក្រសួងការពារប្រទេស​​នៃ​ប្រទេសទាំងពីរ ដើម្បីអាច​ពិភា​ក្សា​ធ្វើការជាមួយគ្នាលើទំនាក់ទំនងអន្តរជាតិ  និងការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម ដែលកម្ពុជានឹង​អា​ច​​នាំចេញក្រណាត់ និងសម្លៀកបំពាក់មកផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី​ក្នុងនាម​ព្រះ​មហា​ក្សត្រកម្ពុជា ក៏បានគោរពអញ្ជើញឯកឧត្តម​ប្រធានា​ធិបតី​គៀគីស្ថាន​មកបំពេញទស្សន​កិ​ច្ច​​​ផ្លូវរដ្ឋនៅកម្ពុជា ហើយសម្តេចតេជោនាយក​រដ្ឋមន្ត្រី ក៏បានបង្ហាញបំណងចង់អញ្ជើញ​ទៅ​បំ​ពេញទស្សនកិច្ចនៅប្រទេសគៀជីស​ស្ថាន​ផងដែរ។

ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីគៀគីស្ថាន មានការចាប់អារម្មណ៍ជាខ្លាំង​ចំ​ពោះ​អ្វីដែលសម្តេចបានលើកឡើង ហើយជាគោលបំណងល្អសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និង​គៀគីស្ថាន។ ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍ទៀតថា បច្ចុប្បន្នគៀគីស្ថានមានឯក​អគ្គ​រដ្ឋ​ទូតនៅប្រទេសម៉ាឡេស៊ី ដែលជួយជំរុញដល់ការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។ ឯកឧត្ត​ម​​ប្រធានាធិបតី​ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចប្រទេសរបស់​ឯ​កឧ​ត្ត​ម ហើយសម្តេចនាយករដ្ឋមន្ត្រី បានឯកភាពផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវ...

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
beylikdüzü escort escort beylikdüzü beylikdüzü escort