កិច្ច​ប្រជុំ​កំពូល​លើក​ទី៥ នៃសន្និសីទ​ស្តីពី​អន្តរ​សកម្មភាព និង​វិធាន​ការ​កសាង​ទំនុក​ចិត្ត​នៅអាស៊ី

កិច្ចប្រជុំ​កំពូល​លើកទី៥ នៃសន្និសីទ​ស្តីពី​អន្តរ​សកម្មភាព និងវិធាន​ការ​កសាង​ទំនុក​ចិត្ត​នៅ​​អា​​ស៊ី (CICA) បានប្រារព្វ​ពិធីបើក​ជាផ្លូវការ​ហើយកាល​ពីព្រឹកថ្ងៃទី១៥ មិថុនា នៅ​ទីក្រុង​​ឌូសាន់​បេ នៃសាធារណ​រដ្ឋតាជីគីស្ថាន។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ២៩ប្រទេស រួមទាំងប្រទេស​សង្កេតការណ៍​មួយ​ចំនួន​​ទៀត បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូលលើកទី៥ នៃសន្និសីទ​ស្តីពី​អន្តរ​សកម្មភាព និងវិធាន​​ការ​​កសាង​ទំនុក​​ចិត្ត​នៅ​អាស៊ី ដើម្បីធ្វើការ​ពិនិត្យ​ពិភាក្សា​ទៅលើ​ប្រធានបទ ចក្ខុវិស័យរួម​ដើម្បី​​សន្តិសុខ និងវិបុល​​ភាព នៃ​តំបន់ CICA។ នៅក្នុងកិច្ច​ប្រជុំ​កំពូល​នេះ មេដឹកនាំ នៃតំបន់ CICA បាន​​បញ្ចាក់​ឡើង​វិញ នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ចំពោះធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ និង​និយាម និង​គោលការណ៍ នៃច្បាប់​អន្តរ​ជាតិ ដែល​បាន​ទទួល​ស្គាល់​ជាសកល ក្នុងការ​លើក​​កម្ពស់​​គោលដៅ និង​គោល​ការណ៍​របស់ CICA ដែល​បាន​ចែង​នៅ​ក្នុង​សេចក្តីប្រកាស ស្តីពីគោលការណ៍​​ណែនាំ ក្នុងទំនាក់​​ទំនង​របស់​រដ្ឋជា​សមាជិក CICA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩ និង​ច្បាប់​​អាល់ម៉ាទី ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០២។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ