សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញ នារសៀល ថ្ងៃទី ៣១ ខែឧសភានេះ

ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩​ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ និងចូលរួម សន្និសីទអន្តរជាតិលើកទី ២៥ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុនសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញនិវត្តន៍មកដល់ កម្ពុជាវិញ នារសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩នេះ តាមជើងយន្តហោះពិសេស។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ សម្ដេ ច តេ ជោបានសរសេរថា “នៅពេលនេះខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានមកបំពេញបេសកកម្មការងារនៅ ប្រទេសជប៉ុនដោយជោគជ័យ ចាប់ពីថ្ងៃទី ២៨ ដល់ ៣១ ឧសភា កន្លងមកនេះ”។ សម្តេចតេជោបានបន្តថា វត្តមានរបស់សម្តេចនៅលើទឹកដីជប៉ុន គឺ បានពង្រឹងនូវមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អជិតស្និទ្ឋជាមួយមិត្តជប៉ុន។ សម្តេចតេជោក៏បានអរគុណរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុនដែលតែងតែចូលរួមជួយដល់ការកសាងប្រទេសកម្ពុជា។ អរគុណក្រុមហ៊ុនឯកជនជប៉ុនទាំងអស់ដែលកំពុងវិនិយោគផ្តល់ការងាររាប់ម៉ឺនដល់ពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ សម្តេចតេជោក៏សូមអរគុណដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលផ្តល់នូវទំនុកចិត្តនិងគាំទ្រចំពោះរូបសម្តេចក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង ឱ្យកាន់តែរីកចម្រើនលឿនទៅមុខ។ សម្តេចតេជោសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ដោយជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS ...

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សន្និសីទពិភពលោក WAGGGS លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃ
beylikdüzü escort escort beylikdüzü beylikdüzü escort