នាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo បញ្ជាក់ពីការបន្តជួយប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ –ឯកឧត្ដម Abe Shinzo  នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុនសែន ថា ជប៉ុន​នឹ​ង​បន្តជួយដល់ប្រទេសកម្ពុជា រួមទាំងកិច្ចការប្រជាធិបតេយ្យផងដែរ។

នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអ​មនាយករដ្ឋម​ន្ត្រី​ បន្ទាប់ពីជំនួបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ និង ឯកឧត្ដម Abe Shinzo  នាយករដ្ឋមន្ត្រីជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០​១៩​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងខណៈដែលសម្ដេចតេជោ ដឹកនាំគណៈប្រតិភូទៅចូល​រួម​​ក្នុ​ង​សន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតសម្រាប់អាស៊ី។   នៅក្នុងជំនួបនេះ សម្តេច​តេ​ជោ​ ហ៊ុន សែន បានថ្លែងអំណរគុណនាយករដ្ឋមន្រ្តីជប៉ុន ដែលគាំទ្រកម្ពុជា និង ឆ្លៀតឱកាស​នេះ​ សម្តេចក៏បានថ្វាយព្រះពរដល់ព្រះចៅអធិរាជជប៉ុនថ្មី។ ឯកឧត្តម​នា​​យករដ្ឋមន្ត្រី​ជប៉ុន​បាន​ស្វា​គមន៍សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានបញ្ជាក់ថា ជប៉ុន​នឹ​ង​បន្ត ជួយដល់​ប្រទេស​កម្ពុ​ជា ​រួមទាំងកិច្ចការប្រជាធិបតេយ្យផងដែរ។

ឯកឧត្តម Abe Shinzo បានកោតសរសើរ ដល់​ស្ត្រី​​ខ្មែរពីររូប ដែលបានធ្វើការនៅប្រទេសជប៉ុន ដោយ​ចាត់​ទុក​ថាជា​គំរូ​ដែលធ្វើការបានល្អ ហើ​យ​ឯក​ឧ​ត្តម​បាន​មាន​ប្រសាស​ន៍ថា យើងនឹងបន្តធ្វើការពង្រឹងទំនាក់ទំនង​ទ្វេភាគីរវាង​ប្រទេស​ទាំ​ង​ពីរ ដើម្បីមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពាក់ព័ន្ធទៅនិង​កំពង់ផែនៅ​ខេត្ត​ព្រះ​សីហនុ ដែលជប៉ុន​ធ្លាប់បានធ្វើសហប្រតិបត្តិការរួចមកហើយ។ ពាក់ព័ន្ធនឹង​បញ្ហាតំបន់ ឯ​ក​​ឧត្តមបានលើកឡើងថា ធ្វើយ៉ាងណាឲ្យតំបន់​របស់យើង​មានលក្ខណៈ​សេរី​និង​បើកចំហ និង​​ចង់ឲ្យមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋ​មន្ត្រីជប៉ុន Abe Shinzo  ដែលបានលើកឡើងអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ជា​មួ​យ​​កម្ពុជា។​ ឆ្លៀត​ឱកាសនេះសម្តេច​តេជោ​នាយ​ក​រដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរ ដល់​ប្រ​ទេ​សជប៉ុន ជាពិសេសសម្រា​ប់ជំ​នួយលំហូ​សេដ្ឋកិច្ច​ទាំង​ឡាយ ប្រកបដោយ ប្រជាធិប​តេ​យ្យ​  ហើយសន្យាថានឹងបន្តធ្វើការជាមួយគ្នាក្នុងក្របខណ្ឌ ភាពជាដៃគូ យុទ្ធសាស្ត្រ ជាមួយ​គ្នា​ជាមួ​យប្រទេសជប៉ុន។ រីឯគំនិតផ្ដួចផ្ដើមដែលនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើ​ងអំ​ពីល​ក្ខណៈ​សេ​រីនិ​ងបើក​ចំហរ​នៅក្នុងតំបន់ សម្ដេចបាន ចាត់ទុកថាគឺពិតជាល្អណាស់ ដែលនឹងធ្វើឲ្យមាន​ស្ត​ង់​ដា​រ​ជាមួយ​នឹង​បណ្តាប្រទេស​ផ្សេងទៀតនៅក្នុងតំបន់នេះ។

សម្ដេចតេជោក៏បានអរគុណ ឯក​​ឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ដែលបានសរសើរ ដល់ស្ត្រីខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេសជប៉ុន ដែ​ល​ចាត់ទុកថាជាគំរូ ធ្វើការបានល្អនោះ។ សម្ដេច​ក៏បា​នរំម្លឹក​អំពីការ​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀ​ង​ទាំងពីរ ដែលព័ន្ធនពាក់ព័ន្ធនឹងការអភិវឌ្ឍធនធាន មនុស្សនិ​ងគ​ម្រោង​សាង​សង់ផែ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​សម្ដេច​ក៏បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតចំពោះ ការអភិវឌ្ឍ​សេ​ដ្ឋកិ​ច្ច កន្លងមកនេះ ដែល​បានរួម​ចំណែក​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារក្សាបាន​ក្នុង​រង្វង់ជាង៧%ប្រចាំឆ្នាំ ដែល​ធ្វើឲ្យថវិកាជាតិមានការកើនឡើង និងមានការ​កែទម្រង់​ជា​ច្រើ​ន​​នៅ​ក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបន្តថា ទោះបីជាមានការអភិវឌ្ឍន៍រីកចម្រើន ប៉ុន្តែ​កម្ពុ​ជា​នៅមានកា​រប្រ​ឈ​​មដែលត្រូវការជំនួយបន្ថែមទៀតជាពិសេសកម្ចីសម្បទាន និងជួយធ្វើ​យ៉ា​ង​​​​ណាឲ្យប្រទេសជប៉ុនលើកទឹកចិត្តឲ្យ​មានវិនិ​យោគិ​នម​កប​ណ្ដា​ក់ទុននៅក្នុង​ប្រទេស​កម្ពុ​ជា។ ស​ម្ដេចលើកឡើងថា   ថ្វីត្បិត ជប៉ុនមានវិនិយោគក្នុងលំដាប់ថ្នាក់ទី ៦ នៅប្រទេសកម្ពុជា​  ប៉ុន្តែ​វិនិ​យោគិន​ជប៉ុន​គឺប្រក​ប​ដោយគុណភាព ។ យ៉ាងណាមិញ ​ដូច​ជាក្រុមហ៊ុន​ជប៉ុ​នមួ​យចំ​នួន​ដែល​បានទៅបណ្ដាក់ទុននៅក្នុងប្រទេ​សកម្ពុជា​ហើយ​នោះ​ គឺ​ជាក្រុមហ៊ុនដែល មានគុណភា​ព​។សម្តេចក៏បានស្នើឲ្យនាយករដ្ឋមន្រ្តីជប៉ុនបន្តជួយធ្វើយ៉ាងណា ជំរុញលើកទឹក​ចិត្តឲ្យ​វិនិ​យោ​គទុនជប៉ុនទៅ  បណ្ដាក់​ទុននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ទន្ទឹមនេះសម្ដេចតេជោ ក៏​បា​ន​​លើកនូវសំណើមួយចំនួនទៀត ជូនឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនឲ្យជួយ ដែលក្នុងនោះមាន ទី១​ បន្តលើការ​ដោះ​មីន​នៅកម្ពុជាដល់អង្គការស៊ីម៉ាក់ ដែល គម្រោង ៣ ឆ្នាំ​តទៅមុខទៀត ត្រូវ​ការថវិកាប្រមាណ ២៨ លានដុល្លារអាម៉េរិក សម្រាប់ខេត្ត ៣ មានបាត់ដំបង ប៉ៃលិន ពោធិ៍​សាត់​។ ទី២.ដោយសារឆ្នាំនេះកម្ពុជាមានកង្វះ​អគ្គិសនី ដោយសារបម្រែបម្រួលអាកាសធាតុ ដែ​ល​ធ្វើឲ្យអគ្គិសនីកម្ពុជា ប្រើ​ប្រាស់​មិនគ្រប់គ្រាន់ ដូច្នេះសម្ដេចស្នើឲ្យភាគីជប៉ុនជួយ ពិចារ​ណា​​លើសំណើនេះ ជាពិសេស​ការ​ពិភាក្សាកន្លង​មក​រវាង​អង្គការចៃកា (JICA) និងក្រសួងរ៉ែនិង​ថាម​ពល​ ដែលបានចុះសិក្សាក្នុង​ការ​ត​បណ្ដាញពីព្រំដែនឡាវ​មក​ភ្នំពេញ​ដែល​មាន​ប្រវែងជាង ៣៥​០​ គីឡូម៉ែត្រ ដើម្បីទិញភ្លើងចេញពីប្រទេសឡាវ។ ពាក់ព័​ន្ធនឹង​បញ្ហាថែរក្សា​សុខសន្តិភាព​ក្នុង​ក្រប​​ខណ្ឌអង្គការសហប្រជាជាតិដែលកន្លងមកប្រទេសទាំងពីរបានបញ្ជូន កងទ័ព​មួកខៀវទៅ​កាន់​បណ្ដាប្រទេស​មួយ​ចំនួននោះ សម្ដេចក៏បានស្នើ ឲ្យកងទព័មួកខៀវនៃប្រទេសទាំងពីរ មានការ​ផ្លាស់​ប្ដូរព័ត៌មានពីគ្នាទៅវិញទៅមក សំដៅ​ធ្វើ​យ៉ាងណា​កាត់​បន្ថ​យនូវ​ការ​គំរាមកំហែង ដល់​ទាហានមួកខៀវនេះ។ មិន​ត្រឹមតែប៉ុណ្ណោះ​ទេគឺ​ធ្វើយ៉ាង​ណាបញ្ចៀស​កុំ​ឲ្យ​មានការ​បាត់​បង់​ជីវិតដល់កងទ័ពមួកខៀវនេះ។ សម្តេ​ចតេ​ជោនាយករដ្ឋមន្ត្រីបានអញ្ជើញ​ឯក​ឧត្ត​ម​​នាយ​ករដ្ឋមន្ត្រី shinzo abe អញ្ជើញទៅ​ចូលរួម​កិច្ច​ប្រជុំ​កំ​ពូល​អាស៊ី​អឺរ៉ុបនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២០ ខាងមុខ។

ជាការឆ្លើយតបឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo បានមានប្រ​សាស​ន៍ថា​ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ​ពី​ជប៉ុនទៅកម្ពុជា ឯកឧត្តមស្វាគមន៍ចំពោះ វិធានការ ដែលសម្ដេចតេជោ​បាន​ដាក់ចេញ កន្លងមកនេះ ក្នុង​ការ​កាត់បន្ថយការចំណាយរបស់ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា នឹក្នុងប្រទេសកម្ពុជាដើម។ទន្ទឹមនេះឯកឧត្តមក៏បានស្នើឱ្យសម្ដេចតេជោនាយករដ្ឋមន្ត្រី ​បន្តមា​ន​វិ​ធានការផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យការ  ប្រកួតប្រជែង និងស្នើសុំឲ្យមានការប្រជុំគ​ណៈ​​កម្មការកម្ពុជា-ជប៉ុន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ហើយ​ឯ​ក​ឧត្តម​បាន​មាន​​ប្រសាសន៍ថាអ្វីដែលជា ការចាប់អារម្មណ៍សំខាន់របស់ជប៉ុនគឺកំពង់ផែ នៅខេត្តព្រះ​សី​ហ​នុ​ ដោយ​ជប៉ុន​ត្រៀមសហការជាមួយប្រទេសកម្ពុជា ជួយសិក្សាផែនការមេ សម្រាប់ផែ​នៅ​ប្រ​ទេ​​សកម្ពុជា ហើយ​ឧត្តម​បាន​ស្វាគមន៍ ចំពោះការពិភាក្សារវាងអង្គការចៃកានិង​កំពង់ផែ​នៅ​ខេត្ត​ព្រះសីហនុ។

ចំពោះការអភិវឌ្ឍធនធានមនុស្សវិញ ឯកឧត្ត​មនាយករដ្ឋមន្ត្រីជប៉ុនបាន​មា​ន​ប្រសាសន៍ថា​ ជប៉ុនគឺ​កំពុង​តែយក​ចិត្តទុកដាក់ជួយទៅលើការបណ្តុះ​បណ្តាលធនធា​នម​នុ​​ស្ស​នេះហើយ ដែលជានិ​ច្ចកា​លជ​ប៉ុ​នតែ​ងតែ​ចូល​រួម​ក្នុ​ងការជួយ​បណ្តុះ​បណ្តាល​ធនធានម​នុ​ស្ស​ដល់ប្រទេសកម្ពុជា ហើយពាក់ព័ន្ធនឹងការអភិវឌ្ឍនៅទីក្រុងភ្នំពេញជប៉ុនបានផ្ដល់ ជំនួយ​មួយ​ចំនួន​ដូច​ជាកម្ចី ហិរញ្ញប្បទាន ជាពិសេសគឺសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ហើយពាក់​ព័ន្ធ​នឹង​ពលករមកធ្វើការនៅប្រទេសជប៉ុននេះ និងប្រើប្រាស់ម​ជ្ឈម​ណ្ឌលវ​ប្បធ​ម៌ជ​ប៉ុ​ន តាមរ​យៈកា​រផ្លាស់​ប្ដូរវប្បធម៌រវាង​គ្នា​។

ពាក់ព័ន្ធនឹងការស្នើសុំឲ្យជួយលើវិស័យអគ្គិសនី ឯក​ឧត្ត​មនា​យក​រដ្ឋមន្ត្រីជប៉ុ​ន បា​នឲ្យ​ភាគីកម្ពុជាធ្វើការ​ពិភាក្សា​ជាមួយ​ឯកអគ្គ​រាជទូតជប៉ុន​ប្រ​ចាំ​​ទីក្រុងភ្នំពេញ រីឯសំណើពីបញ្ហាការដោះមីនក៏ដូច្នោះដែរ ក៏សូមឲ្យធ្វើការ​ពិភាក្សាជា​មួយនឹ​ង​​អគ្គរាជទូតជប៉ុនប្រចាំនៅទីក្រុងភ្នំពេញផងដែរ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន​បានស្វា​គមន៍​កម្ពុ​ជាដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០ ខាងមុខ ដែល​ពេលនោះ​យើង​នឹង​អាច​ពិភាក្សាគ្នាលើ​បញ្ហាមួ​យចំនួន។ ​ឯកឧត្តម​បានគូស​បញ្ជាក់​ថា​ឯក​ឧត្ត​ម​នឹងបន្ត ទទួលយុ​វជ​នវ័​យក្មេ​ង​ឲ្យម​កសិ​ក្សាដក​ពិសោ​ធន៍នៅ​ប្រទេស​ជប៉ុ​នផ​ង​ដែរ ​ហើយឯក​ឧត្ត​មសង្ឃឹម​ថាសូម​ឱ្យសម្ដេចបន្ត ការកែទម្រង់នៅក្នុងប្រទេសកម្ពុជា ជាពិសេសការពង្រឹង​ច្បា​​​​ប់។ ពាក់ព័ន្ធនិងបញ្ហាតំបន់ ឯកឧត្តម​ក៏បានលើកឡើងផងដែរអំពីបញ្ហាឧបទ្វីបកូរ៉េ ដែល​កូរ៉េ​ខាងជើងមាន​ការ​បា​ញ់​​​​កាំជ្រួចដែលចាត់ទុកជាការរំលោភ សន្ធិសញ្ញានៃ​ក្រុម​ប្រឹក្សាសន្តិ​សុ​ខ​អង្គការសហប្រជា​ជា​តិ​ ហើយអ្វីដែលសំខាន់ ជាងគេទៀត ត្រូវតែអនុវត្តឲ្យបាន ហ្មត់​ចត់​នូវ​សេ​ចក្តីសម្រេចរបស់ រប​ស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយសង្ឃឹម​ថាក​ម្ពុ​ជា​នឹង​ចូល​រួមក្នុង​ការ​អនុ​វត្ត​ន៍​នៅ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជា​តិ​​ផង​ដែរ​។ ដូច្នេះ​ឯកឧត្ត​ម​​ចង់ឲ្យជប៉ុន​និងកម្ពុជាមានការសហការគ្នា ដើម្បីអនុវត្តលើបញ្ហា​ពា​ក់​​ព័ន្ធលើបញ្ហាឧបទ្វីបកូរ៉េរួមទាំង​បញ្ហា​នៃការចាប់​ជំរិត​ជនជាតិជប៉ុនផងដែរ។

ឯកឧត្ដមនា​​យ​ក​រដ្ឋមន្ត្រីជប៉ុនក៏បានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូងដោយ​បាន​ស្នើ​ឲ្យសម្តេចតេជោ​ស​ហ​​​ការ​ក្នុង​ក្រប​ខណ្ឌ​អាស៊ានជំ​រុញ​ការ​តាក់​តែងនូវក្រម​COC​អោយបានឆាប់ ហើយពាក់ព័ន្ធការ​ស្នើ​​រប​ស់​សម្តេ​ចឱ្យមា​នកា​រផ្លា​ស់ប្តូរ​ព័ត៍​មានរវាងទាហានមួកខៀវនោះ ឯកឧត្ដមនាយក​រដ្ឋ​មន្ត្រី​ជប៉ុន ក៏បានថ្លែងគាំទ្រនៅការផ្លាស់ប្ដូរ​ព័ត៌មាន​របស់​ទាហាន​មួកខៀវនៃប្រទេ​សទាំ​ង​ពីរ​ ដែ​​ល​កំពុងប្រតិបត្តិការក្រោ​មឆ័ត្រ​អង្គការសហប្រជា​ជាតិ។​ជាមួយរាល់កា​រស្នើពីនា​យក​រដ្ឋ​មន្ត្រី​​ជប៉ុនខាង​លើ សម្តេច​ក៏ឆ្លើ​យតបថានឹងចូលរួមសហការឱ្យបានល្អ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...