ប្រមុខដឹកនាំកម្ពុជា-ជប៉ុន អញ្ជើញជាសាក្សីនៃពិធីចុះហត្ថលេខាស្តីពីការផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដល់កម្ពុជា

ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីជំនួបទ្វេភាគី នាព្រឹកថ្ងៃទី ៣១ ឆ្នាំ២០១៩ ដែលជាថ្ងៃចុងក្រោយ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ និង អញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯក ឧត្តមនាយករដ្ឋ មន្រ្តីជប៉ុន អាបេ ហ្សិនសូ បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើលិខិត ផ្លាស់ប្តូរសារ នៃកិច្ចព្រមព្រៀងចំនួនពីរស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រទេសកម្ពុជា។

លើលិខិតផ្លាស់ប្តូរសារ នៃកិច្ចព្រមព្រៀងទាំងនោះរួមមាន ទី១-ការអនុវត្តកម្មវិធីអភិ វឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយ កុងតឺន័រដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាម៉េរិក) និងទី២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩ លាន យ៉េនជប៉ុនប្រមាណជាង ៣លានដុល្លារអាម៉េរិក។ ឯកសារនេះត្រូវបានចុះហត្ថលេខារវាង ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូឈិ (Hidehisa Hori no u chi ) ឯកអគ្គរាជទូតវិសាមញ និង ពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯក ឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូត វិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន។ បន្ទាប់មកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន អញ្ជើ ធ្វើជំនួបពិភាក្សាទ្វេភាគីក្នុងកម្មវិធីអាហារថ្ងៃត្រង់ក្នុងបរិយាកាសស្និទ្ធស្នាលរាក់ទាក់ផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ