គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បន្តដំណើរទស្សនកិច្ចនៅប្រទេសឡាវ

ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ — នៅរសៀលថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០១៩ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា ដឹកនាំដោយ​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន អញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដោយសុវត្ថិភាព នៅក្នុងដំណើរ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព ដែលមានរយៈពេលបីថ្ងៃ​ គឺពីថ្ងៃទី៣០​ ខែឧសភា​ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោកជំទាវ ផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភាឡាវ។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៅប្រទេសឡាវ ធ្វើឡើងបន្ទាប់ ពីបានបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេលបីថ្ងៃរួចមក។ នៅអាកាសយានដ្ឋាន អន្តរជាតិនាទីក្រុងវៀងចន្ទន៍ គណៈប្រតិភូបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីរដ្ឋសភាប្រទេសឡាវ។

តាមគម្រោងនៅព្រឹកថ្ងៃទី៣១ ខែឧសភា សម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សា ការងារទ្វេភាគីជាមួយ លោកជំទាវ ផានី យ៉ាថូទូ (PANY YATHOTUO) ប្រធានរដ្ឋសភាឡាវ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យរឹងមាំថែមទៀត ពិសេស កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យបានគ្រប់ជ្រុងជ្រោយ៕

ដោយ ប៉ាល់ សុង

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោ...

"ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ
beylikdüzü escort escort beylikdüzü beylikdüzü escort