សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូជួបសវនា​ការជា​មួយ ប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម

ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ -សម្តេចអគ្គមហាពញាចក្រី  ហេង សំរិន បានដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់រដ្ឋសភានៃព្រះ​រាជា​ណាចក្រកម្ពុជាបំពេញទស្សនកិច្ចផ្លូវការ​ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយម​វៀត​ណាម រយៈពេលបីថ្ងៃ  ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់ពីបានជួប​សវនា​ការ និងសម្ដែង​ការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជាបន្ដបន្ទាប់មកនោះ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា បានជួបសវនា​ការជា​មួយ ឯកឧត្តម ជិន ថាញ់មិន (TRAN THANH MAN) ប្រធាន​គណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិរវាងអង្គការ​មហា​ជនប្រទេស ទំាង​ពីរកម្ពុជា-វៀតណាមឱ្យមានការរីកចម្រើន និងគ្រប់ជ្រុងបន្ថែមទៀត។

នៅក្នុងជំនួបសវនាការនេះ សម្តេចអគ្គមហាពញាចក្រី  ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និងឯកឧត្តម ជិន ថាញ់មិន (TRAN THANH MAN) ប្រធានគណៈកម្មាធិការមជ្ឈិមរណ​សិរ្ស​មាតុភូមិវៀតណាមបានលើកឡើងពីគម្រោង រៀបចំសន្និបាតរណសិរ្សប្រទេសកម្ពុជា វៀត​ណាម ឡាវ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ខាងមុខនេះ ផងដែរ៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc.
beylikdüzü escort escort beylikdüzü beylikdüzü escort