រដ្ឋសភាកម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំាងទ្វេភាគី និងពហុភាគី

ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ -រដ្ឋសភាកម្ពុជា និងវៀតណាមបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និង ពហុភាគី ដើម្បីពង្រឹងទំនាក់ទំង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយទំាងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ការបេ្តជ្ញា នេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចអគ្គមហាពញចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា ជាមួយលោកជំទាវ ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀត ណាម នៅវិមានរដ្ឋសភាវៀតណាម កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបប្រធានរដ្ឋសភាវៀតណាមថា រដ្ឋ សភាកម្ពុជានៅក្នុងនីតិកាលទី៦នេះ បានកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈសកម្មភាពចូលរួមក្នុងវេទិកាសភាអន្តរជាតិនានា សំដៅរួមចំណែកលើកកម្ពស់ការថែ រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។ ជាក់ស្តែង​នៅឆ្នាំ២០២០ខាងមុខនេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១។ សម្តេចប្រធានបានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជាបាន​ពង្រីកបន្ថែមទៀត នូវក្រុមមិត្តភាពសភាកម្ពុជាជាមួយបណ្តាសភាប្រទេសជាមិត្តក្នុងតំបន់ និងសកលលោកតាម​​ ការស្នើសុំពីសភាប្រទេសជាមិត្តភាព និងភាពចាំបាច់របស់រដ្ឋសភាកម្ពុជាខ្លួនឯង។ ចំពោះទំ​នាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងវៀតណាម សម្តេចប្រធានរដ្ឋសភា បានគូស បញ្ជាក់ថា រដ្ឋសភានៃប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អ ប្រសើរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារសភា ទាំងក្នុងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ ជំនាញ និងមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា​បានគាំ​ទ្រគ្នា ទៅវិញទៅមកក្នុងវេទិកាអន្តរសភា។

លោកជំទាវ ង្វៀន ធីគីមងិន បានគាំទ្រចំពោះលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានប្តេជ្ញាចិត្តថា នឹងខិតខំជំរុញទំនាក់ទំនងប្រទេស និងរដ្ឋសភានៃប្រទេស ទាំងពីរ ដែលមានតាំងពីយូរលង់ និងជាប្រពៃណីស្រាប់នេះ ឱ្យកាន់តែរឹងមាំឡើង។ លោកជំទាវ បាន គូសបញ្ជាក់ថា ក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍សកល ក៏ដូចជាផល ប្រយោជន៍រវាងប្រទេសទំាងពីរ លោកជំទាវនឹងលៃលកពេលវេលា ដើម្បីមកចូលរួមកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅ ឆ្នាំ២០២០ ខាងមុខនោះ។ លោកជំទាវបានជម្រាបសម្តេចប្រធានរដ្ឋសភាដែរថា នៅក្នុងឆ្នាំ ២០២០នោះ ប្រទេសវៀតណាមនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ អន្តរសភាអាស៊ាន(អាយប៉ា)ផងដែរ។

លោកជំទាវ ង្វៀន ធីគីមងិន បានស្នើសុំរដ្ឋសភាកម្ពុជាគាំទ្រ និងចូលរួមកិច្ច ប្រជុំខាងលើនេះដែរ។ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិកា ររវាង រដ្ឋសភាប្រទេសទំាងពីរ លោកជំទាវប្រធានរដ្ឋសភាវៀតណាម ក៏បាន​សំណូមពរសម្តេច​ប្រធានរដ្ឋសភាកម្ពុជាជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងសមាជិករដ្ឋសភាវ័យក្មេង និងសមាជិក​រដ្ឋសភាស្រ្តី រួមនឹងការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍រវាងគណៈកម្មការជំនាញគ្រប់វិស័យ និងនៅក្នុងកម្រិតអគ្គលេខាធិការដ្ឋានផងដែរ។ ទន្ទឹមនេះ ការបន្តជំរុញដល់ដំណើរ ការរៀបចំ​សន្និសីទប្រចាំឆ្នាំរវាងគណៈកម្មការសេដ្ឋកិច្ច គណៈកម្មការកិច្ចការបរទេស និងគណៈកម្មការ​ការពារជាតិ រវាងរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ឱ្យបានទៀងទាត់ដើម្បីគាំទ្រ ​និងជំរុញ​ដល់ការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ដែលរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបាន បង្កើតឡើងនោះ។ ក្នុងឱកាសនោះដែរប្រធានរដ្ឋសភាវៀតណាម បានស្នើសុំភាគីកម្ពុជាជួយ សម្រួលដល់ការងារស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុងប្រទេសកម្ពុជា ដើម្បី​ធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសវៀតណាមវិញ។

លោកជំទាវ ង្វៀន ធីគីមងិន បានមានជំនឿយ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ​រាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរដ្ឋសភារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងការដឹកនាំរាជរដ្ឋាភិបាល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេស និងប្រជាជន កម្ពុជានឹងទទួលបានសមិទ្ធផលថ្មីៗបន្តបន្ទាប់ទៀត។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានអរគុណដល់ការគំាទ្ររបស់ប្រទេសវៀត​ណាម​ចំពោះកម្ពុជា ពិសេសរដ្ឋសភាកម្ពុជា រាប់តំាងពីការជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយអគាររដ្ឋបាលក្នុងទឹកប្រាក់ ២៥លានដុល្លារ ដែលនឹងលេចជារូបរាងនៅពេលខាង មុខនេះ។

សូមជម្រាបថា បន្ទាប់ពីជំនួបរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក​ជំទាវ ង្វៀន ធីគីមងិន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈយោគយល់គ្នារវាង រដ្ឋសភា​ប្រទេសទំាងពីរ និងបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ​យោគ​យល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងវៀតណាម ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និង​ឯកឧត្ដម ង្វៀន ហាញ់ហ្វុក ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមផងដែរ៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។