សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី

សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា និង​គណៈ​ប្រតិ​ភូរាជ​រដ្ឋាភិ​បាល​កម្ពុជា រួមទាំង​ក្រុមវិ​និយោគ​របស់​ប្រទេស​កម្ពុជា សរុប​ប្រមាណ ៤៦រូប បានអ​ញ្ជើញទៅ​ដល់ទី​ក្រុង​តូក្យូ ប្រទេ​ស​ជប៉ុន ប្រកបដោយ​សុវត្តិភាព ដើម្បី​ចូលរួម សន្និ​សីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី ដែល​នឹង​​ប្រារព្វ​ធ្វើ​ឡើង​ពីថ្ងៃទី២៩ ដល់​ថ្ងៃ​ទី​៣១ ឧសភា ២០១៩។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរ​លេខ ០០១ បានធ្វើការចុះចតនៅ​អាកាសយានដ្ឋា​នអន្តរជាតិហានេដា ទីក្រុងតូក្យូ ប្រកបដោយសុវត្តិភាព កាលពី​វេលា​ម៉ោង​១៦​និង១០នាទីរសៀល ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនឹងម៉ោង១៤​និង​១០នាទី ម៉ោងនៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ វត្តមាននៃ​ការអញ្ជើញ​ដល់រ​បស់ សម្តេច​តេ​ជោនាយករដ្ឋមន្រ្តី និងគណៈ​ប្រតិ​ភូជាន់​ខ្ពស់​រាជ​រដ្ឋា​ភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ច​​ស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅបំផុត ពីលោកជំទាវ​អនុ​រដ្ឋមន្រ្តី​ការ​បរទេសជ​ប៉ុន ឯកឧត្តម​ប្រធានពិធីការ​ក្រសួងការ​បរទេសជប៉ុន ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញ​សមត្ថភាព របស់ព្រះ​រា​ជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់​ខ្ពស់​ក្រសួងការ​បរទេស​ជប៉ុន និងឥស្សរជនការទូត របស់ព្រះរាជា​ណាចក្រកម្ពុជា ប្រចាំប្រទេស​​ជប៉ុន ជា​ច្រើន​រូប។

តាមកម្មវិធី​ដែលបានគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹង​អញ្ជើញ​​ថ្លែង​សុន្ទរក​ថា​គន្លឹះ ក្នុង​សន្និ​សីទ​អន្តរ​ជាតិ​លើកទី​២៥ ស្តីពីអនាគត​​អាស៊ី លើមូលបទ ការស្វែងរក​សណ្តាប់ធ្នា​ប់ពិភពលោកថ្មី ការជម្នៈ​ភាព​វឹកវរ  ព្រម​ទាំង​ការ​ចែក រំលែក​ទស្សនៈ​វិស័យ​លើ​បរិបទ សាកល​លោក​បច្ចុប្បន្ន ចក្ខុវិស័យ​នាពេល​អនាគត មាគ៌ា​ឆ្ពោះ​​ទៅមុខ និង​ការ​ប្តេជ្ញា​ចិត្តរួម​ចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និង​វិបុលភាពរួម នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងក្នុងពិភពលោក។ ជាមួយគ្នានេះ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុង​សិក្ខា​សាលា​ស្តីពីការ​វិនិយោគនៅកម្ពុជា ដែល​សហការ​រៀប​​ចំដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការ​ពាណិ​ជ្ជកម្ម​ក្រៅ​ប្រទេស ជប៉ុន (JETRO) និង​ធនាគារមីហ្សុហូ (Mizuho)។  ជាមួយគ្នានេះ ក្រៅពីការអញ្ជើញ​ចូលរួម​​ក្នុង​ សន្និសីទអ​ន្តរជាតិ​លើកទី​២៥ ស្តីពីអនាគតអាស៊ី និងសិក្ខាសាលាស្តីពីការ​វិនិយោគ​នៅកម្ពុជា​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងអញ្ជើញជំនួប​ពិភាក្សាទ្វេភាគី និងពិសារអាហារការ​ងារ​ថ្ងៃត្រង់​ជាមួយ ឯកឧត្តម អាបេ ហ្សិនសូ នាយករដ្ឋ​មន្រ្តីជប៉ុន និងជួបពិភាក្សាការងារជាមួយបណ្តា​​ឥស្សរជនជាន់ខ្ពស់ និង​ក្រុមហ៊ុនវិនិ​យោគធំៗ ចំនួន៩ របស់​ប្រទេស​ជប៉ុន ដើម្បីពង្រឹង និងពង្រីក ទំនាក់ទំន​ងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ និងជំរុញ​ការវិនិ​យោគ​ក្នុង​ប្រទេស​កម្ពុជា ឲ្យកាន់ តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort