សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍

នៅម៉ោងប្រមាណជា១២ និង៥០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ ប្រកបដោយភាពជោគជ័យ។

នៅក្នុងសន្និបាត (UN-ESCAP) លើកទី៧៥ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាតដោយផ្តោតជាសំខាន់លើការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ការអញ្ជើញថ្លែងសុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការចែករំលែនូវបទពិសោធន៍មួយ ក៏ដូចជាការបង្ហាញនូវសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាដែលសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដែលសម្រេចបាននូវភាពជោគជ័យកន្លងមក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort