សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់រាជធានីបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ -សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណៈ​ប្រ​តិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់រាជធានីបាងកក ព្រះរាជាណាចក្រ​ថៃ​  ប្រកបដោយសុវត្តិភាពហើយ ដើម្បីអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់​គ​ណៈ​​​កម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ក្រោមបូលបទ ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្ន​ភា​ព​ និង​សមភាព ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ។

ប្រភពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា  យន្តហោះពិសេសរបស់​ព្រះរាជា​ណា​ចក្រកម្ពុជា ជើង​ហោះហើរលេខ០០១ បានធ្វើការចុះចតប្រកបដោយសុវត្តិភាពនៅអាកាស​យានដ្ឋាន​អន្ត​រ​ ជាតិដងមឿង រាជធានីបាងកក ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់​​ក្តៅ​បំផុត ពីឯកឧត្តមតំណាងក្រសួងការបរទេសថៃ ឯកឧត្តមតំណាង UN-ESCAP ឯកឧ​ត្តម ​អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់​ព្រះរា​ជា​ណាចក្រកម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃ។ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់ខ្ពស់រាជ​រដ្ឋា​ភិបាលថៃ តំណាងគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម របស់អង្គការ​សហប្រជា​ជាតិ និង​ឥស្សរ​ជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ជាច្រើនរូប។

ដំណើរនៃការអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការ​សេដ្ឋ​កិ​ច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) របស់​សម្តេច​តេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គឺឆ្លើយតបតាម​ការអញ្ជើញរបស់ លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គ​​ការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃ​អង្គការ​សហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP)។ ព្រះរាជាណាចក្រ  ​ក​ម្ពុ​ជា បានក្លាយជាសមាជិកពេញសិទ្ធិរបស់ UN-ESCAP នៅឆ្នាំ១៩៤៥ មកដល់ពេលនេះ នេះគឺជាលើកទី១ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហា​សេនា​ប​តី​តេ​​ជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងការចែករំលែកនូវ​បទពិសោធន៍របស់ខ្លួន ទៅ​កាន់សន្និបាត​ប្រចាំឆ្នាំរបស់ UN-ESCAP។ តាមការគ្រោងទុកក្នុងសន្និបាតប្រចាំឆ្នាំនេះ នឹង ​​មា​នការយាងចូលរួម ពីម្ចាស់ក្សត្រី មហាចក្រី សិរិនថន និងមានការអញ្ជើញចូលរួម​ពីប្រធា​នា​​ធិ​ប​តី​ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមមន្ត្រី និងមន្ត្រីនៃរដ្ឋជាសមាជិកចំនួន  ៥៣​ប្រទេស និងរដ្ឋសង្កេតការណ៍ចំនួន៩រដ្ឋ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងស្ថាប័ន​សំ​ខា​ន់ៗ របស់អង្គការ សហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត។

តាមកម្មវិធីដែលបានគ្រោងទុក សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងធ្វើមាតុភូមិនិវត្តន៍​មក​កម្ពុ​ជាវិញ នារសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩នេះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort