ចិន នឹងបន្តជំរុញការវិនិយោគ និងបើកទីផ្សារដល់កសិផល និងផលិតផល របស់កម្ពុជាបន្ថែមទៀត

ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្ដម Wang Yajun អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិម​ប​ក្ស​​កុម្មុយនីស្តចិន បានគូសបញ្ជាក់ថា ចិន នឹងបន្តជួយកម្ពុជាលើគ្រប់វិស័យ ដោយជំរុញ​ការ​វិ​និយោគ និង​ការ​បើកទីផ្សារដល់កសិផល និងផលិតផលរបស់កម្ពុជាបន្ថែមទៀត។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកសារ​ព័ត៌មា​ន​ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រ   ​ក​ម្ពុ​ជា បានអនុញ្ញាតឱ្យឯកឧត្ដម Wang Yajun អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរ​ជាតិគណ​បក្ស​កុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩ នៅវិ​មា​ន​ស​ន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯក​ឧ​ត្ដម Wang Yajun បានមានប្រសាសន៍ ពាំនាំនូវពាក្យផ្ដាំផ្ញើសាកសួរសុខ​ទុក្ខអំពី​សំណាក់ថ្នា​ក​ដឹក​នាំចិនជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយបានជម្រាបជូនសម្ដេច​តេជោថា ដំ​ណើរ​ទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺ​ដើម្បីជំរុញ និង​ធ្វើ​រាល់កិច្ចការទាំងឡាយដែលថ្នាក់ដឹកនាំកំពូល ជាពិសេសសម្ដេចតេជោ និង ឯកឧត្ដមប្រធា​នា​​ធិបតី ស៊ី ជិនពីង បានចុះហត្ថលេខាជាមួយគ្នានាពេលកន្លងមក។ ឯកឧត្ដម បានបន្ដថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ដោយទំនាក់ទំនងរវាងកម្ពុជា និងចិន នា​ពេ​ល នេះ គឺស្ថិតនៅលំដាប់ល្អជាទីបំផុត ហើយអ្វីដែលបានចុះហត្ថលេខារួមគ្នានៅវេទិកា BRI ក្នុង ប្រទេសចិននាពេលកន្លមកនេះ​ គឺជំរុញទំនាក់ទំនងរវាប្រទេសទាំង​ពីរកាន់តែរឹងមាំថែម​ទៀ​ត ព្រមទាំងនាំមកជាមួយផងដែរនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និង​ការអភិវឌ្ឍ ហើយពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯក​ឧត្ដ​ម ក៏បានរាយ ការណ៍ ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីដែរថា ក្នុងពេលដែលឯកឧត្ដមបាន​ចុះ​ចតយន្តហោះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយធ្វើដំណើរក្នុងទីក្រុងភ្នំពេញ ឯក​ឧត្ដមបាន សង្កេតឃើញថា ទីក្រុងភ្នំពេញ គឺជាទីក្រុងមួយមានភាពរស់រវើក ស្អាត ប្រិមប្រិយ៍​ និងមាន​សក្ដានុពលយ៉ាងច្រើនផងដែរ។ ឯកឧត្ដម នឹងបន្តធ្វើទស្សនកិច្ច​ទៅកាន់​ខេត្ត​ព្រះ​សីហនុ ដើម្បីសិក្សាលើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការវិនិយោគ និងឧស្សាហកម្ម ដោយ​ពិ​ចារ​ណា​ធ្វើយ៉ាងណា ដើម្បីឱ្យការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម នៅទីក្រុងព្រះ​សី​ហនុ​មានការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្ដម Wang Yajun បានគូសបញ្ជាក់ទៀតថា ចិន នឹងបន្តជួយកម្ពុជាលើគ្រប់វិស័យ ដោយជំរុញការវិនិយោគ និងការបើកទីផ្សារ​មកកាន់​កម្ពុជា​ ប​ន្ថែ​មទៀត​។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ​ការ​ផ្ដាំផ្ញើ​សាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំចិន និងបានយល់ស្របទាំងស្រុង ជាមួយនឹង​ការ​លើក​ឡើងរបស់ឯកឧត្ដម Wang Yajun ពាក់ព័ន្ធនឹងទំនាក់ទំនង ព្រមទាំងសក្ដានុពល ក្នុងការ​ពង្រី​កកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសឈរលើឯកសារដែលបានចុះហត្ថ​លេ​ខា ដែលជាឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធទៅ នឹងសហគមន៍មួយ ជោគវាសនាមួយ ដែល​បា​​នចុះហត្ថលេខាកន្លងមក។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការជំរុញកា​រវិនិ​យោ​​​គ​ចិនមកកាន់កម្ពុជា និងការបើកចំហទីផ្សារដល់កសិផល និង​ផលិតផលរបស់កម្ពុជា ​បន្ថែ​ម​ទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort