ព្រះមហាក្សត្រយាងទៅចូលរួមការប្រារព្ធខួប២៥ឆ្នាំ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរនៅប្រទេសបារាំង

ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ -ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរា ជា​ណា​ចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យស្ដេចយាងចាកចេញពីកម្ពុជាហើយ តាម​ព្រះ​​​ទីនាំងយន្តហោះពិសេស នាព្រឹក ព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីចូល​រួមក្នុងពិធី​ប្រា​រ​ព្ធ​​​​ខួប ២៥ឆ្នាំ នៃ សកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរ​ក្ស​​តំ​បន់​​អង្គរ( ICC-Angkor )នៅសាធារណរដ្ឋបារាំង។

យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ នៅឯព្រលានយន្ត​ហោះ​​​​​​អន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេ​ច​អគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែ​ន​ នា​យ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្ត្រី​​​ក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពា​រ​ជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។

​នៅក្នុងព្រះរាជសាររបស់ព្រះករុណា​ព្រះម​ហា​​ក្សត្រ ចុះ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ផ្ញើជូនជនរួមជាតិ បានគូសបញ្ជាក់ថា ទូលព្រះបង្គំ ខ្ញុំ​ព្រះ​ករុ​ណា​ ខ្ញុំសូមព្រះអនុញ្ញាត និង អនុញ្ញាតពីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងព្រះ​ថេ​រានុ​ត្ថេ​រៈ​គ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មា​មីង​ បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី​ថ្ងៃ​ទី​២​៣​ ដល់ថ្ងៃទី២៦ ខែ​​ឧសភា ឆ្នាំ ២០១៩ ដើម្បីចូលរួមក្នុងពិធី​ប្រារព្ធ​​ខួប ២៥ឆ្នាំ នៃសកម្មភាព​គណៈ​​កម្មាធិការ​អន្ត​រ​ជាតិ សម្រប សម្រួលកិច្ចគាំពារ និងអភិរ​ក្ស​​តំបន់​អង្គរ នៅសាធារណរ​ដ្ឋ​បា​រាំង​។​ នៅក្នុងឱកាស​អវត្ត​​មាន របស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្ដេច​វិបុល​សេ​នាភក្កី សាយ ឈុំ ប្រ​​​ធាន ព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុង​ឋានៈ​ជា​ប្រ​មុខរដ្ឋស្ដីទី នៃ​ព្រះ​រាជា ណាចក្រកម្ពុជា។

​សូម​រម្លឹកថា គណៈកម្មាធិការ​អន្តរជាតិដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំ​ប​ន់​​​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរ ( ICC-Angkor ) បានរៀបចំ​កិ​ច្ច​​ប្រជុំ​បច្ចេកទេស លើក​ទី​៣១ និង​កិច្ចប្រជុំពេញអង្គលើ​ក​ទី​២៥ ព្រមទាំង​ប្រារព្ធ​ពិធី​អប​អរ​សា​ទរខួប ២៥​ឆ្នាំ នៃ​ការបង្កើត អាយ ស៊ី ស៊ី អង្គរ កាលពី​ថ្ងៃទី​៤ និង​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទី​រួម​​​​​ខេត្តសៀមរាប​។ ការរៀបចំ​ពិធី​អបអរសាទរ​ខួប ២៥​ឆ្នាំ​នៃ​ការបង្កើត ICC-Angkor​នេះ មាន​គោ​ល​បំ​ណង​សាទរភាព​ជោគជ័យ ដែល​កើតចេញ​មកពី​យន្តការ​របស់​ស្ថាប័ន​មួយ​នេះ ក្នុង​ការ​ជួយ​​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​សម្បត្តិ​វប្បធម៌​បុរាណ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​ ដែល​ប​ច្ចុ​​​ប្ប​​ន្ន ICC-Angkor ក៏​កំពុង​ក្លាយជា​គំរូ​មួយបង្ហាញ​ទៅ​បណ្តា​ប្រទេស​នានា​លើ​សកលលោក ​ទៀ​​ត​ផ​ង​​។ គណៈកម្មាធិការ​អាយ​ស៊ី​ ស៊ី ​​អង្គរ ( ICC-Angkor )  ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១​៩​៩៣ ក្រោ​យ​​ស​និ្ន​សីទ​អន្តរជាតិ​លើក​ទី​១​ស្តីពី​អង្គរ​នៅ​ទីក្រុង​តូ​ក្យូ​ប្រ​ទេស​ជប៉ុន ​តាម​សំ​ណូ​​មពរ​របស់​គ​ណៈ​​​កម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ហើយការបង្កើត ICC-Angkorនេះ ធ្វើឡើង​ក្រោយ​ពេ​លដែល​ប្រាសាទអង្គរវត្ត បានដាក់​បញ្ចូល​ជា​សម្បត្តិ​បេ​តិក​ភណ្ឌ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២​ ។ ​ស​ក​ម្ម​ភា​ព និង​សមិទ្ធផល ដែល​ICC-Angkor បាន​អនុវត្តន៍​កន្ល​ងមក​នោះ គឺ​ការជួសជុល​ប្រា​សា​ទ​ និង​អភិរក្ស​បេតិកភណ្ឌ​ គម្រោង​បណ្តុះ បណ្តាល ​ថែទាំ​ប្រា​សាទ ស្រាវជ្រាវ និង​អភិវឌ្ឍន៍ លើ​​ក​ត​ម្លៃ​​រមណីយដ្ឋាន​អង្គរ​តាមរយៈ​ក្រម​ប្រតិបត្តិ​អង្គរ​ សា​ង​សង់​សារមន្ទីរ​ព្រះ​នរោត្តម​សី​ហ​នុ​-​អង្គរ និ​ង សារមន្ទីរ​កុលាលភាជន៍​អង្គរ​នៅ​ភូមិ​តានី និង​សា​ង​សង់​សារមន្ទីរ​វាយ​ន​ភ័ណ្ឌ​ប្រពៃ​ណី​​អាស៊ីអាគ្នេយ៍​ជាដើម​។ សមាជិ​ក​នៃ​អាយ ​ស៊ី ​ស៊ី​-​អង្គរ​ មា​​ន​ចំនួន​៣៧​ប្រទេស​មកពី​ទ្វីប​៥ ​និង​មាន​​អង្គ​ការ​​អន្ត​រជាតិ​ចំនួន​១៣​ទៀត​ចូលរួម​ជា​សមាជិក​ដែរ​។​ បណ្តាប្រទេស​ទាំងនោះរួម​មាន​៖ ​ប្រទេ​ស​​បា​​រាំង អាល្លឺ​ម៉​ង់​ អូស្ត្រាលី បែ​ល​ហ៊្សិ​ក ព្រុយ​ណេ​ កម្ពុជា កាណាដា ដា​ណឺ​ម៉ាក អេ​ហ្ស៊ី​ប អេ​ស្ប៉ា​​ញ អា​ម៉េរិ​ក រុ​ស្ស៊ី ក្រិក ហុង​គ្រី ឥណ្ឌា ឥ​ណ្ឌូ​ណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុច​សំ​បួ ម៉ា​ឡេ​ស៊ី ម៉ិក​ស៊ិ​ក ន័​រ​វែ​ស​ នូ​វែ​ល​សេ​ឡង់ ហូ​ឡង់ ហ៊្វីលីពីន ប៉ូឡូញ ចក្រភព​អង់គ្លេស​ អៀរ​ឡង់​​ខាងជើង សា​ធារ​ណរ​ដ្ឋ​កូរ៉េ ចិន សិង្ហ​បុរី ស្រី​ល​ង្កា​ ស៊ុយអែត ស្វី​ស ថៃ ទុយ​នី​ស៊ី​ និង​វៀត​ណា​ម ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort