សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតមួយសន្លឹកក្នុងដំណើរស្វែងរកសន្តិភាព ជូនប្រជាជនកម្ពុជា កាលពីចុងទសវត្សរ៍៨០

ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញ​រូប​ថតមួយសន្លឹក ដែលរម្លឹកពីដំណើរផ្សងព្រេងដ៏មានគ្រោះថ្នាក់ទៅកាន់ប្រទេសថៃ ក្នុងដំណើ​រ​​ស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា កាលពីចុងទសវត្សរ៍៨០។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​បានសរសេរថា រូបថតមួយសន្លឹកនេះ បើពិនិត្យឡើងវិញវាហាក់ដូចជា​ការផ្សងព្រេង​ដ៏​មា​ន​គ្រោះថ្នាក់ តែសម្រាប់សម្ដេច និងសហការីគិតថា វាជាមោទនភាពដែលយើងបានយក​ជីវិត​ទៅ​ដូរ​យ​កសន្តិភាពសម្រាប់ប្រជាជនកម្ពុជា។ សម្ដេចតេជោបានបន្ដថា មានមនុស្សមិន ច្រើន​ទេដែលដឹងរឿងនេះ សូម្បីតែសម្ដេចក៏​ទើ​បរកឃើញរូបថតមួយសន្លឹក ដែលអតីតអ្នក​កាសែតជនជាតិបែលហ្ស៊ិកបានប្រគល់ឱ្យ​សម្ដេច​កា​ល​​ពីថ្ងៃអាទិត្យនេះដែរ។

សម្ដេចតេជោបានរម្លឹកថា “ថ្ងៃ១៩ ខែកញ្ញា ឆ្នាំ១៩៨៩ ខ្ញុំនិងប្រតិភូបា​ន​ធ្វើ​ដំណើរជា សម្ងាត់ទៅកាន់ប្រទេសថៃដោយឆ្លងកាត់ស្ពានតាមផ្លូវរថភ្លើងនៅប៉ោយប៉ែត ដែ​ល​​ពេលនោះ សងខាងផ្លូវ ទាំងខាងកម្ពុជា ទាំងខាងថៃសុទ្ធតែជាចំការមីន។ ជាងនេះទៅទៀត​នៅ​សង ខាងផ្លូវប្រមាណ១គីឡូម៉ែត្រ គឺមានកងទ័ពត្រីភាគីចាំវាយប្រហារគ្រប់ពេល​មកលើ​កង​ទ័ព​រដ្ឋ កម្ពុជាដែលនៅឈរជើងតាមផ្លូវជាតិលេខ៥។” សម្ដេចបានបញ្ជាក់ថា ប៉ោយប៉ែតពេលនោះ​មានផ្ទះបែកបាក់​តែ​មួ​យ​ខ្នងនៅក្បាលស្ពានខាងកម្ពុជា ក្រៅពីនោះគឺសុទ្ធតែព្រៃត្រែង ហើយ​យើងឆ្លងព្រំដែននៅម៉ោង​ប្រ​មាណ២រសៀល ដោយមិនទាន់ទទួលទានអាហារថ្ងៃ​ត្រង់នៅ​ឡើយ។ សម្ដេចតេជោបានលើកឡើងថា អ្នករួមដំណើរជា​មួយ​សម្ដេច​ឆ្លងកាត់ស្ពាននេះមាន សម្តេចវិជ័យសេនា ទៀ បាញ់ ឯកឧត្តម ចម ប្រសិទ្ធ ឯកឧត្តម ចាន់ អ៊ាន ឯក​ឧត្ត​ម​ ខាំពូន កែវមុនី និងឧត្តមសេនីយ៍ ឡុង សុភាព ដែលពេលនោះកាន់មុខតំណែង​ជាមេ​បញ្ជា​កា​រ​យោធ​ភូមិភាគទី៤ ដឹកនាំកម្លាំងការពារដំណើររបស់សម្ដេច (ឡុង សុភាព បានមរណភាព​ទៅ​ហើ​យ)។ ក្រៅពីខាងកម្ពុជា មានឧត្តមសេនីយ៍កងទ័ពថៃម្នាក់ឈ្មោះ ប៊ុនឡត រួមដំណើរដើម្បី​ស​ម្រួលដំណើរយើងឆ្លងកាត់ព្រំដែននិងទំនាក់ទំនងជាមួយខាងភាគីថៃ។ សម្ដេចតេជោ​នាយ​ក​រដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា តើជាបេសកម្មអ្វីទើបសម្ងាត់បែបនេះ សម្ដេចបានដាក់ចេញ​នូវ​នយោ​បា​យ​មួយគឺ (អព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថៃ)​សំដៅទប់ស្កាត់​នឹង​កាត់​បន្ថយ​ការជួយរបស់ថៃចំពោះខ្មែរក្រហម និងត្រីភាគី។ ដូចនេះហើយទើបមានការជួប គ្នា​ជាសម្ងា​ត់​​​រវាងសម្ដេចជាមួយ ឯកឧត្តម ឆាវវ៉ាលិត យង់ឆៃយុទ្ធ ដែលជាមេទ័ពជើងគោ​កដ៏​មាន​ឥទ្ធិ​ព​ល​រប​ស់​ថៃនៅថ្ងៃ២៧ ខែតុលា ១៩៨៨ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ សម្ដេច តេជោបានបន្ថែមថា ឆ្លង​កាត់ជំនួបនេះ​ទើប​មាន​ទ​ស្ស​ន​កិច្ចរបស់សម្ដេចតេជោ ដោយបើក​ចំហនាទីក្រុងបាងកក ប្រទេសថៃ នាខែមករា ១៩៨៩។ “ខ្ញុំធ្វើដំណើរទៅបាងកក​ជា​​សម្ងាត់ នៅថ្ងៃទី១៩ ខែកញ្ញា ១៩៨៩ ពេលនោះទាក់ទងរវាងសង្រ្គាម និងសន្តិភាពនៅកម្ពុជា ដែល​អាចចាត់ទុកថាជាផ្នែកមួយនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា។ ខ្ញុំនិងប្រតិភូ​ឆ្លងដែន​នៅ​ម៉ោងប្រហែល២រសៀលទៅបាយនៅអារញ្ញប្រាថេតជាមួយអគ្គបញ្ជាការរងកងទ័ពថៃ រួច    ​ហើ​​យបន្តដំណើរតាមឧទ្ធម្ភាគចក្រទៅទីក្រុងបាងកក ចរចាជាសម្ងាត់ជាមួយនាយករដ្ឋមន្ត្រី ថៃ ឆាតឆៃ ឈុនហាវ៉ាន់ និងមេទ័ពជើងគោកថៃ ឆាវវ៉ាលិត យង់ឆៃយុទ្ធ នាល្ងាចថ្ងៃទី១៩ ខែតុលា ១៩​៨៩។” នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានឱ្យដឹងទៀតថា ទំនាក់ទំនងរវាងសម្ដេចជាមួយមេដឹកនាំថៃកាន់តែប្រសើរ ដែលនាំដល់​ជោគជ័យនៃ​ន​យោ​​បាយឈ្នះ-ឈ្នះ របស់សម្ដេចនាពេលក្រោយមកទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort