ប្រមុខរាជរដ្ឋាភិបាលអញ្ជើញជួបសំណេះសំណាល ហូបអាហារសាមគ្គី និងរាំកម្សាន្តជាមួយ​កម្មករ​​ និយោជិតប្រមាណជិត៤.០០០នាក់ នៅខេត្តកណ្ដាល

កណ្ដាល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ — ក្នុងឱកាសអបអរសាទរខួប១៣៣ឆ្នាំ នៃទិវាពលកម្មអន្តរជាតិ០១ឧសភា នាព្រឹកថ្ងៃទី០១ ខែ ឧ​សភា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែ​ល​អមដំណើរដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បានអញ្ជើញចុះជួបសំណេះសំណាល ស្រ​ស់​ស្រូបអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ និយោជិតនៅរោងចក្រយីដា ​ប្រមា​ណ​ជា​ង៣.៧០០នាក់ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

គួរបញ្ជាក់ថា   រោងចក្រយីដា បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៥ និងមានកម្ម​ ក​រ និយោជិតសរុបប្រមាណជាង ៣.៧០០នាក់ ក្នុងនោះស្រី ២.៨០៣នាក់។ ផលិតផលដែល​ផ​លិ​តនៅរោងចក្រយីដា ត្រូវបាននាំចេញទៅលក់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។   រោងចក្រ​នេះ​ បានផ្តល់ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជូនកម្មករ និយោជិតប្រមាណជិត៨៧ម៉ឺន( ៨៦​​៦.៥៧០)ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ប្រាក់ឈ្នួលជាមធ្យមសម្រាប់កម្មករ និយោជិ​ត​ម្នា​ក់ៗ​មានចន្លោះពី ២២០ដុល្លារអាម៉េរិក ដល់ ២៨០ដុល្លារអាម៉េរិកក្នុងមួយខែ។   ក្រៅពីអត្ថ​ប្រ​​យោជន៍​ដែលកំណត់ដោយច្បាប់ហើយនោះ រោងចក្រក៏បានផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ​មួ​យ​ចំនួនទៀតផងដែរ។ ក្រៅពីការស្រស់ស្រូបអាហារ និងរាំលេងកម្សាន្ត សម្តេចតេជោ ហ៊ុន សែ​ន ក៏មានការឧបត្ថម្ភថវិកាដល់កម្មការិនីដែលមានផ្ទៃពោះផងដែរ។

សូមបញ្ជាក់ថា ទិវាពលកម្មអន្ដរជាតិ គឺជាទិវាថ្ងៃឈប់សម្រាកមួយ  ដែ​ល​បណ្ដា​ប្រ​ទេ​ស ​ច្រើ​​​​នជាង៨០ប្រទេស នៅ​លើពិភពលោកប្រារព្ធឡើងក្នុងគោលបំណងរម្លឹក និងឧទ្ទិសដឹង    ​​​​​​គុ​​ណដ​ល់វីរភាពដ៏អង់អាចក្លាហាន នៃកម្មករ កម្មការិនី ដែលបានប្រឹង​​​​ប្រែ​ងត​ស៊ូ​​​ពុះពារ​ និង​ប្ដូរជីវិត ដើ​ម្បី​ការងារសិទ្ធិកម្មករទាំងមូល។ ជាមួយគ្នានេះ ដើម្បីជាការលើកទឹកចិត្តដល់កម្មករ កម្មការិនី ដែលជា​ក​ម្លាំ​ង​​ចលករដ៏សំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្មរបស់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន ក្នុ​ង​រយៈពេលជិតពីរឆ្នាំចុងក្រោយនេះ ពោលចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៧ ដល់​ថ្ងៃទី​២​៨ ខែមីនា ឆ្នាំ២០១៩ បានចុះជួបសំណេះ​សំណាលជាមួយកម្មករ និយោជិតចំនួន ៦៦លើក មានកម្មករ និយោជិតសរុបជិត៩៥ម៉ឺន​នាក់។ តាមរយៈដំណើរចុះជួបសំណេះសំណាលជាមួ​យ​​​កម្មករ និយោជិតជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដោះស្រាយបញ្ហា​ប្រឈ​ម​ជា​ច្រើនរបស់កម្មករ និយោជិត ហើយបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីធានាដល់​សិ​ទ្ធិ​ពលកម្ម និងលើក កម្ពស់ជីវភាពរបស់ពួកគេឱ្យកាន់តែប្រសើរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort