សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ គម្រោងវិនិយោគចំនួន១១៥ ត្រូវបានអនុម័តក្នុងទុនសរុបប្រមាណ៤ប៊ីលានដុល្លារអាម៉េរិក

ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ក្នុង​រយៈ​​ពេល៤ខែ ដើមឆ្នាំ២០១៩នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័តមានចំនួន ១១៥​គ​ម្រោ​​ង ក្នុងទុនវិនិយោគប្រមាណ ៤ប៊ីលានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ​២​០​១៨ ដែលមានចំនួនត្រឹមតែ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា​៨៦៣លានដុល្លារអា​ម៉េ​រិក​ប៉ុណ្ណោះ។

ការថ្លែងនេះ ធ្វើឡើងក្នុងខណៈសម្ដេចតេជោអញ្ជើញជាអធិបតីរួមគ្នាជាមួយ ឯកឧត្តម ខេ ភី សាម៉ា អូលី(The Rt. H​on​​’b​le​ K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃសា​ធារ​ណ ​​រដ្ឋសហព័ន្ធ​ប្រជាធិបតេយ្យនេប៉ាល់  ក្នុង​ពិធី​បើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀប​ចំ​ឡើង​​នៅ​សណ្ឋា​គារសុខាភ្នំពេញ នារសៀ​ល​ថ្ងៃ​ទី ១៤ ខែឧសភា ឆ្នាំ ២០១៩ ដែលមាន​ការ​ចូលរួ​មពី​សំណាក់ធុរកិច្ចជនកម្ពុជា និងនេប៉ាល់​ប្រ​មា​ណជិត២០០នាក់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា  ក្នុងរយៈពេលជាង២ទស្សវត្សរ៍​ចុង​ក្រោ​​យនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យម ក្នុងរង្វង់ ៧.៧ភាគរយ ហើយ​បា​នចាកចេញពីឋានៈ ជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យម​កម្រិត​ទា​ប​ ក្នុងឆ្នាំ២០១៥។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើន​លើសពី​ការ​រំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា៧.៥ភាគរយ ធៀបនឹងការគ្រោងទុក ៧.១ភាគរយ ពីដើមឆ្នាំ ដែ​លជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ២០១៩នេះ។

សម្ដេច​តេជោថ្លែងបន្តថា សូច​នាក​រ​នេះ​បង្ហាញថា កម្ពុជា​កំពុងស្ថិតនៅលើគន្លងនៃការ​ឈាន​ទៅ​សម្រេចបានឋានៈ​ជាប្រទេសមា​ន​ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០តាមការកំណត់ក្នុង​ របៀបវារៈនៃគោល​នយោបាយ​ជា​តិ​។ សម្រាប់ក្នុងក្របខ័ណ្ឌនៃការវិនិយោគ កម្ពុជានៅ​តែជា​ប្រទេសគោលដៅដែល​មានសក្តានុ​ពល​សម្រា​ប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។ ជាក់​ស្តែង ផ្អែកតាមការកត់ត្រារបស់​ក្រុមប្រឹ​ក្សា​​អភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ​(២០១៤-២០១៨) ស្ថានភាពវិនិយោគរបស់​កម្ពុ​ជា​មា​ន​លក្ខណៈល្អប្រសើរ ដោយកម្ពុជាបាន​អនុម័តគម្រោងវិនិយោគចំនួន៩៥៩គម្រោង ក្នុង​ទុន​វិនិ​យោគសរុបចំនួនប្រមាណ ២៣ប៊ីលាន​ដុល្លារអាម៉េរិកដែលអាចបង្កើតការងារចំនួន ១លាន​ក​​ន្លែ​ង។ ចំណែកក្នុងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលបាន​មកកាន់កម្ពុជាបន្តកើន​ឡើ​​ង​ជាលំដាប់។ ជាមួយយគ្នានេះ ក្នុង​ត្រីមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរ​បរទេស​សរុ​ប​ប្រ​មាណជា ១.៨៨លាន​​នាក់ មានការកើនឡើង ៩.៧ភាគរយ បើធៀបនឹងរយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០​១៨។ ទន្ទឹមនេះ កម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់     ដែ​ល​​នេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ។

ស​ម្ដេ​ចតេជោបានគូសបញ្ជាក់ដែរថា  រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោ​បាយ​​អភិវឌ្ឍ​ន៍​​វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋ​កិច្ចថ្មី សំដៅ​ធ្វើ​ពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្ម​អតិពលកម្ម ទៅ​ជា​ឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥។ ជាក់ស្តែង គោលនយោបាយ ​នេះ​បាន​កំណត់​ប្រ​ភេទ ឧស្សាហកម្មអាទិភាពចំនួន៥ រួមមាន៖ ១). ឧស្សាហកម្ម ឬកម្មន្ត សាលថ្មីៗ​ដែលមាន​ចរិ​ត​ជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួត​ប្រជែង​ខ្ព​ស់។ ២). សហគ្រាសធុនតូចនិងមធ្យមក្នុងត្រប់វិស័យ។ ៣). ផលិតកម្ម​កសិ-ឧស្សាហកម្មដែល​ប​ម្រើ​​ឱ្យការនាំចេញនិងទីផ្សារក្នុងស្រុក។ ៤).​ ប្រភេទឧស្សាហ​កម្មគាំ​ទ្រ​ពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេ​សចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែ​ច្រវ៉ាក់ផលិតកម្មតំបន់ ដែលជា​ឧ​ស្សា​ហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែច្រវាក់តម្លៃសកល។ និង ៥). ប្រភេទឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ច្រ​វាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេល​អនាគត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort