ក្នុងឆ្នាំ២០១៩នេះ សប្បុរសជនបានផ្ដល់ថវិកាដល់កាកបាទក្រហមកម្ពុជា សម្រាប់ទ្រទ្រង់ សកម្មភាពមនុស្សធម៌ចំនួនជាង ២០លានដុល្លារសហរដ្ឋអាមេរិក

ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ -ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩នេះ សប្បុរសជនទាំងក្នុង និងក្រៅប្រទេសបានផ្ដល់​នូវការឧបត្ថម្ភថ​វិកា​ចំ​នួ​ន២០.៧៥៧.៥១០ដុល្លារអាម៉េរិក ក្នុងខណៈដែលឆ្នាំ២០១៨ ទទួល​បា​ន​​ចំនួនជាង១៨​លាន​ដុល្លារអាម៉េរិក សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌នៅ​ក្នុងព្រះរា​ជា​ណា​​ចក្រកម្ពុជា។

ក្នុងពិធីអបអរសាទរខួប ១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២​០​១៩ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា I Love Cambodian Red Cr​o​s​s​” ត្រូ​វ​បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូ​វ​​​នឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានី​ភ្នំ​ពេ​​​​ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋ​​មន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែន ប្រធាន​កាកបាទក្រហមកម្ពុជា និងមា​នកា​រ​ចូ​លរួមពីវត្តមានឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ សប្បុ​រសជនទាំងក្នុងនិងក្រៅប្រទេស ព្រ​ម​​ទាំងសិស្ស និស្សិតប្រមាណជាង​៤.០០០នាក់។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានថ្លែងថា ក្នុងឆ្នាំ២០១៨ និង៤ខែដើមឆ្នាំ២០១៩នេះ កាក​បា​ទ​ក្រ​ហមកម្ពុជាដែលមានសាខានៅតាម​រាជ ធានីខេត្តទាំង ២៥ អាចសម្រេចបាននូវសមិទ្ធ​ផល​ធំ​ៗ​គួរឱ្យកត់សម្គាល់ ជារួមមានប្រជាពល រដ្ឋតាមជនបទដាច់ស្រយាលជិត៣ម៉ឺនគ្រួសារ បាន​ទ​ទួល​អណ្ដូងទឹកស្អាតចំនួន១៣៩ ចាស់ៗ គ្មានទីពឹងគ្រួសារពិការភាព ស្ត្រីមេម៉ាយ ទុរគត​ចំ​នួន​១៦៧គ្រួសារទទួលបានផ្ទះថ្មី ប្រជាពល​រដ្ឋតាមជនបទ៤៥៣គ្រួសារទទួលបាន​បង្គន់​អ​នា​ម័​​យ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ​និងចាស់ឥតទីពឹងកុមារកំព្រាគ្រួសារមានជំងឺរ៉ាំរ៉ៃ ស្ត្រី​​មេម៉ាយចំនួនជាង១៤ម៉ឺនគ្រួសារ ទទួល​បានអំណោយជាស្បៀង សម្ភារជួយសម្រាល​ជីវ​ភា​ព​រស់នៅប្រជាពលរដ្ឋរស់នៅតំបន់​ប្រឈម​ ជំងឺគ្រុនចាញ់គ្រុនឈាមចំនួន ២ម៉ឺនគ្រួសារ​ បាន​​ទទួលអំណោយជាមុងសុវត្ថិភាព។ អ្នកពិការ ជើងចំនួន៩៥៦នាក់ ទទួលបានរទេះពិការ ប្រ​ជា​ពលរដ្ឋរស់នៅតាមតំបន់ព្រំដែនរាប់រយ​គ្រួសារទទួលបានប្រាក់កម្ចីធ្វើដើមទុន​ប្រកបរប​រចិ​ញ្ចឹ​មជីវិត អ្នកស្ម័គ្រចិត្តនិងបុគ្គលិកក្នុង វិស័យឯកជនជាង៤.០០០នាក់ ទទួលបានការបណ្ដុះប​ណ្ដា​លវិជ្ជាជីវៈសង្គ្រោះបឋម ប្រជា​ពល​រដ្ឋតាមសហគមន៍រាប់ម៉ឺនគ្រួសារបានចូលរួមក្នុង​ការ​ផ្ស​​​ព្វ​ផ្សាយលើកកម្ពស់ការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ការថែ​ទាំ​សុ​​ខ​ភាពការប្រើប្រាស់ទឹកស្អាត អនាម័យអាហារូបត្ថម្ភ។ ​ជាមួយគ្នានេះ សិស្ស និស្សិត ​មន្ត្រីរាជ​កា​រ និងប្រជាពលរដ្ឋប្រមាណ ជាង៨ម៉ឺននាក់ ទទួលបានចំណេះដឹងតាមរយៈការផ្ស​ព្វផ្សាយ​ច្បា​ប់ស្តីពីចរាចរណ៍ផ្លូវគោក។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្តថា ក្នុងរយៈពេល៤ខែដើមឆ្នាំ ២​០​​១៩នេះ សាខា២៥រាជធានី ខេត្តបានផ្ដល់អំណោយជូនអ្នករងគ្រោះ​ដោយខ្យល់​កន្ត្រាក់​១១​៦​ដង​ ចំនួន ៣.០៣៥គ្រួសារ។ ជាមួយគ្នានេះដែរកាកបាទក្រហមកម្ពុជាបានចូលរួមឧបត្ថម្ភ​ដ​ល់​​ម​ន្ទីរពេទ្យគន្ធបុប្ផា តាមរយៈ មូលនិធិគន្ធបុប្ផាកម្ពុជាចំនួន១លានដុល្លារក្នុងឆ្នាំ២០១៨​ ហើ​យ​នៅ​ឆ្នាំ២០១៩នេះនឹងបន្ត​ជួយជាបន្តទៀតផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះ ខួប លើកទី១៥៦ ទិ​វា​​ពិ​ភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ដោយ សម្ដេចតេ​ជោ​បា​ន​គូសបញ្ជាក់ថា តាមរយៈប្រធានបទ «ខ្ញុំស្រលាញ់កាកបទក្រហមកម្ពុជា» ឆ្នាំនេះ ពិជា​មា​ន​ន័​យគ្រប់គ្រាន់ សម្រាប់សកម្មភាពដ៏ប្រពៃរបស់កាកបាទក្រហមកម្ពុជា ក្នុង វិស័យ​មនុស្សធម៌។  សម្តេចតេជោក៏បានអំពាវនាវឱ្យពាក្យស្លោក “ខ្ញុំស្រលាញ់កាកបាទ​ក្រហមកម្ពុជា I Love Ca​mb​odian Red Cross “ ក្លាយទៅជាការអនុវត្តជាក់ស្តែង និងជា​ចលនា ជាតិទាំងមូល ចាប់ពី​ថ្នា​ក់​ជាតិ រហូតដល់ប្រជាពលរដ្ឋ។ សម្តេចតេជោក៏បាន​លើក​ឡើង ពីសារៈសំខាន់​របស់​កា​ក​បាទ​ក្រ​ហមកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់​ក្នុង​ការបម្រើដល់សកម្មភាពមនុស្សធម៌ ដែ​លបាននឹងកំពុងអនុវត្តន៍យ៉ាងសកម្មក្នុងពេលបច្ចុប្បន្ន ដើម្បីជួយដល់ប្រជាពលរដ្ឋដែល​រង​គ្រោះ​ដោយសារគ្រោះធម្មជាតិ ដោយប្រកាសផ្សេងៗ។ ជាមួយគ្នានេះ សម្តេចតេជោ​នា​យក​រដ្ឋ​​មន្ត្រី បានថ្លែងអំណរគុណដល់កម្លាំងមនុស្សធម៌ ដែល​មានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យុវ​ជន​ស្ម័គ្រចិត្តតាមបណ្តារាជធានី ខេត្ត-ក្រុងទាំង២៥ ដែល​បានចូលរួមឆ្លើយតបទាន់ពេលវេលា​ក្នុ​ងកាជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបរងគ្រោះ ដោយ គ្រោះធម្មជាតិ ឬដោយប្រការផ្សេងៗ​នាពេលកន្ល​ងមក និងបានថ្លែងអំណរគុណ ដល់សប្បុរស ជនទាំងជាតិ អន្តរជាតិ ដែលបានផ្តល់​ជំ​នួ​យតាមរយៈកាកបាទក្រហមកម្ពុជា​ក្នុងការទ្រ​ទ្រង់​សក្មភាពមនុស្សធម៌៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort