ប្រមុខរាជរដ្ឋាភិបាល អញ្ជើញចូលរួមពិធីស្រាយបួស ខែរ៉ាម៉ាឌន ជាមួយសាសនិកខ្មែរ-ឥស្លាមប្រមាណជិត៥.០០០នាក់

ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីស្រាយបួស«ខែរ៉ាម៉ាឌន» ជាមួយសាសនិកខ្មែរ-ឥស្លាម ដែលមកពី​ប​ណ្ដា​​​រាជធានី-ខេត្តចំនួន៤.៧៥​០នាក់ នាល្ងាចថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.​​​ស​ ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមឯកឧត្ដម Dato’ Sri Dr. Haji Wan Junaidi Bin Tu​a​n​ku Jaafar សមាជិកសភា​ជាតិ​ម៉ាឡេស៊ី និង ឯកឧត្ដម Dato’ Aidit សមាជិក​ក្រុម​ប្រឹ​ក្សា​សា​សនា​ឥស្លាមនៅរដ្ឋសឺឡាង័រ ប្រទេសម៉ាឡេស៊ី និងសាសនិកឥស្លាមមកពីបរទេសចំនួន ៣២០​រូប ដែលមាន ៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការ​អង្គការសហ​ប្រតិ​ប​ត្តិ​​ការឥស្លាម OIC ចំនួន ៣នាក់ផងដែរ។ ​នេះ​ជា​ឆ្នាំ​ទី​៦​ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ចូលរួម​ជា​អធិបតីភាព​ជួបជុំ​ពិសារ​អាហារ​ស្រាយ​បួស​ក្នុង​ខែ​រ៉ា​ម៉ា​ឌន​ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា ដែលឆ្នាំ​ទី​១ ពិធី​នេះ​ត្រូវបាន​រៀបចំ​នៅ​ថ្ងៃទី ១៨ ខែកក្កដាឆ្នាំ២០១៤ដែលមាន​អ្ន​ក​ចូលរួម​ប្រមាណ១.៤០០​នាក់​។ ជាងនេះទៀត​ កាលពី​ថ្ងៃទី០​៥​ខែឧសភា​ឆ្នាំ​២០១៩កន្លង​មក​នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បាន​ផ្ញើរ​សារលិខិត​មួយច្បាប់​ជូន​ដល់​បងប្អូន​សាសនិក​ឥស្លា​ម ​​កម្ពុជា​ដោយ សម្តេច​មានប្រសាសន៍ថា​ “​ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ   ​ក​ម្ពុ​​ជា​និង​ភរិយា​ខ្ញុំ​សូម​អបអរសាទរ​និង​សូម​ជូន​នូវ​ពរជ័យ​សិរី​សួស្ដី សុភមង្គល បវរ​មហា ប្រសើរ ជូន​​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា​ក្នុង​ និង​ក្រៅប្រទេស​រួមទាំង​បងប្អូន​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោកផងដែរ​ដែល​បាន​ចូល​បួស​ខែ​រ៉ា​ម៉ា​ឌន​ដែល​កម្ពុជា​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ច​ន្ទ​​ទី​១​ ខែរ៉ា​ម៉ា​ឌន ​ឆ្នាំ​១៤៤០​ម៉ូ​ហាំ​ម៉ាត់​សករាជ​ត្រូវ​នឹង​ថ្ងៃទី​៣​កើត ខែ​ពិសាខ ​ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ដែល​ត្រូវ​នឹង​ថ្ងៃទី០​៦​ខែឧសភា​ឆ្នាំ​២០១៩​។

សម្ដេច​តេ​ជោ​ បានផ្ញើនូវ​ក្តី​នឹ​ក​​រលឹក​​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ឥស្លាម​កម្ពុជា​ដែល​បាន​ចូលរួម​ថែរក្សា​សុខសន្តិភាព​ ហើយ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់សម្ដេច ​និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពីដើម​រៀងមក​។ ​សម្ដេចតេជោក៏​សូមបួងសួង​ សុំឱ្យ​បងប្អូន​ទាំងអស់​ទទួលបាន​នូវ​សេច​ក្កី​សុខ​ស​ប្បា​យ​ក្ដីមេត្តា ករុណា​ពី​អ​ល់​ឡោះ​គ្រប់ៗ​គ្នា និង សុំឱ្យ​អ​ល់​ឡោះ ទទួលយក​នូវ​កុសល​ផលបុណ្យ​ខែ​​បួស រ៉ា​ម៉ា​ឌន​ទាំងអស់​ដែល​បងប្អូន​បាន​ប្រតិបត្តិ​សាង​ឡើង​កុំបី​អាក់ខាន​ឡើយ​។ ជាមួយគ្នានេះ វត្ត​មាន​​រប​ស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី​ដ៏​សំ​ខា​ន់របស់សាសនិកខ្មែរ-ឥស្លាម បានបង្ហាញ​ពី​ការ​យ​កចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ​ចំ​ពោះ​បង​ប្អូនខ្មែរ-ឥស្លាម ទោះបីសម្តេចជាព្រះ​ពុទ្ធ​សា​​​សនិកក៏ដោយ និង ក៏ដូចជាយកចិត្តទុក​ដាក់​​លើក​កម្ពស់ផ្តល់សិទ្ធិសេរីភាពនៃជំនឿ​សាស​នា​​ដោយពេញលេញ ដោយឥតមានកា​រប្រ​កា​ន់​ពូ​ជ​​សាសន៍ ពណ៌សម្បុរ បង្កើតបាននូវសុខ​ដុ​ម​​នីយកម្មជាតិសាសន៍ និងសាសនា។ ស​ម្រា​​ប់​ប្រ​ទេ​សកម្ពុជាក្នុងរដ្ឋធម្មនុញ្ញបាន​ចែងថា ព្រះ​ពុទ្ធ​សាសនាជាសាសនារបស់រដ្ឋ តែក៏មិន​បា​នហា​ម​ឃាត់លើសេរីភាពនៃជំនឿ និងការគោរព​ប្រ​ណិបត្តិសាសនានោះដែរ។ នៅកម្ពុ​ជា​នា​ពេ​ល​បច្ចុ​ប្បន្នមានពុទ្ធសាសនិកប្រមាណ ៩៥ភាគ​រ​យ​ ឥស្លាមមានជិត ២ភាគរយ និងគ្រិស្ទ​សា​​ស​និ​ក​ប្រមាណ ១.២៥ភាគរយ ព្រមទាំងសាសនា​ផ្សេង​ៗមួយចំនួនទៀត។

គួរបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃទី ២ ខែ រ៉ាម៉ាឌន ឆ្នាំ​១​៤​៤០ មូហាំ​ម៉ា​ត់​ស​​ករាជ សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាម​នៅក្នុងពិភព​លោ​​​ក​កំពុង​បួសតម​អា​​ហារ​ពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ម៉ោង ដោយមានការ​ប្រែ​​ប្រួល​តាមតំបន់​ខ្លះ​រយៈពេលមួយខែក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វ​កិ​​ច្ច​ទាំង៥ នៃអ្នក​កាន់​សាសនាឥស្លាមទាំងអស់នៅលើសកលលោក៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort