ប្រតិភូក្រុមភ្នាក់ងារអង្គការសហប្រជាជាតិអបអរសាទរចំពោះការងារដែលរាជរដ្ឋាភិបាល កម្ពុជាដែលបានអនុវត្តន៍នាឆ្នាំកន្លងមក

 ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ — ប្រតិភូក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ បានកត់សម្កាល់ និងសម្ដែ​ង​នូវការអបអរ​សា​​ទរ​ចំពោះការ​ងា​រ​ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍នាឆ្នាំកន្លងមក ប្រកប​ដោយផ្លែផ្កា​នោះ​​។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌   ​មា​ន ​​​បន្ទាប់ពីជំនួបជាង៤ម៉ោង បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ ដឹក​នាំដោយ​លោ​​ជំទាវ Pauline Tamesis ចូលជួបពិភាក្សាការងារនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ​២​០​១៩ នៅ​វិមា​នសន្តិភាព។ នៅក្នុងកិច្ចប្រជុំនោះ ភ្នាក់ងារអង្គការសហប្រជាជាតិ បានលើកឡើងពី​ចំណុ​ច​​សំខាន់ៗចំនួន៣ ដែល្នុងនោះមាន ទី១ ចំណុចដែលពាក់ព័ន្ធទៅនឹងកិច្ចគាំពារសង្គម ទី​២ ទិន្នន័យសម្រាប់ការអភិវឌ្ឍ ដោយចីរភាព និងទី៣ ការចូលរួមពិនិត្យរបាយ​ការណ៍ថ្នាក់​ជា​​តិ លើគោលដៅអភិវឌ្ឍន៍ដោយចីរភាព នៅទីក្រុងញូវយ៉ក ក្នុងខែកក្កដាខាងមុខនេះ។ ពាក់​ព័​ន្ធ​​នឹងចំណុចទីមួយក្នុងកិច្ចគាំពាររសង្គម ក្នុងករណីនេះ ប្រព័ន្ធអង្គការសហប្រជាជាតិ​បាន​លើ​ក​ឡើងនូវចំណុច ៣ ដែល ក្នុងនោះមានទី១- គឺការសម្របសម្រួលរវាងស្ថាប័ន និងហេដ្ឋា​រច​នា​សម្ព័ន្ធ ក្នុងការកសាងសមត្ថភាព, ទី២- ការគាំពារសង្គម និងហិរញ្ញវត្ថុ, និងទី៣- ការងារគាំ​ពា​រ​​សង្គម ជាមួយនឹងការអនុវត្តប្រកបដោយសមភាព។

ចំពោះការងារនេះ សម្ដេចតេជោនា​យក​រដ្ឋ​​មន្ត្រី ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​ក្រ​សួ​ង​ចំនួន៧ធ្វើការបកស្រាយ រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច និង​ក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ។ សម្ដេចតេជោក៏បានជម្រាបជូន​ប្រព័ន្ធភ្នាក់ងារ​អ​​ង្គ​ការសហប្រជាជាតិថា កម្ពុជាកាលពីដើមឡើយមានភាពក្រីក្ររហូតទៅដល់១០០ភាគរយ ឯណ្ណោះ​​ ហើយក៏មានការចាប់ផ្ដើមឡើងក្នុងការផ្ដល់កិច្ចគាំពារសង្គមទៅដល់​ស្ត្រីដែលមាន​ផ្ទៃ​ពោះ​ បន្ទាប់មកទៅដល់ស្ត្រីដែលធ្វើការនៅតាមរោងចក្រ។ បន្ទាប់មកទៀតទៅដល់ស្ត្រី​ដែល​មា​ន​​ភាពក្រីក្រ ហើយក៏បានធ្វើការងារមួយចំនួនបន្ថែមទៀតផង រួមទាំងការកាត់បន្ថយ​តម្លៃ​អគ្គិ​ស​នី ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជីកស្រះទឹក អណ្ដូងទឹក ជាដើម ដែលនេះសុ​ទ្ធ​សឹ​ង​​តែជាការងារកិច្ចគាំពារសង្គមតែម្ដង។ ​ចំណុចទីពីរ ដែលពាក់ព័ន្ធទៅនឹងទិន្នន័យសម្រាប់ការ​អ​ភិវឌ្ឍន៍ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យក្រសួងចំនួន ៤ ធ្វើការបករស្រាយ រួម  ​មា​ន ​ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី និងក្រសួងអប់រំយុវជន និងកីឡា។ ជាមួយនេះដែរ សម្ដេចតេជោក៏បានជម្រាបជូនករណីនេះ ដែលប្រព័ន្ធអង្គការសហ​ប្រ​ជាជាតិស្នើដើម្បីឱ្យធ្វើយ៉ាងណាបង្កើននូវថវិការជាតិ និងពង្រឹងសមត្ថភាព ទិន្នន័យ​ស​ម្រាប់​កា​រ​​អភិវឌ្ឍនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការបកស្រាយថា កន្លងមករាជរដ្ឋា​ភិ បា​ល​កម្ពុជាបានជំរុញការផ្ដល់ និងបង្កើនថវិកាជាតិជាប្រចាំ ហើយសង្ឃឹមថា នឹងឯកភាព​ធ្វើ​ការ​ប​ង្កើ​នថវិកាថែមទៀតសម្រាប់ការងារទិន្នន័យសម្រាប់ការអភិវឌ្ឍនេះ។ ដោយឡែកពាក់​ព័ន្ធ​នឹង​​ការពង្រឹងសមត្ថភាព សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានធ្វើការណែនាំ ដោយធ្វើយ៉ាង​ណា​ជំរុ​ញឱ្យមានការសិក្សានូវថ្នាក់បរិញ្ញាបត្រ ក៏ដូចជាបរិញ្ញាបត្រជាន់ខ្ពស់ដែរ ដែលពាក់ព័ន្ធ​និង​វិស័​យនេះ ហើយឯកឧត្ដម រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៏បានធ្វើការណែ​​នាំ​ផងដែរ ទៅ​ដល់ស្ថាប័នពាក់ព័ន្ធ ដូចជាសកលវិទ្យាធិការ ដើម្បីជំរុញអប់រំរហូតទៅ​ដល់ថ្នាក់​បរិញ្ញាបត្រ ក៏​ដូចជាបរិញ្ញាបត្រជាន់ខ្ពស់ ពាក់ព័ន្ធនឹងកម្មវិធីទិន្នន័យសម្រាប់ការអភិវឌ្ឍនេះ។​ ចំពោះកា​រ​ចូ​ល​រួមកិច្ចប្រជុំរាយការណ៍ពីរបាយការណ៍ថ្នាក់ជាតិ ស្ម័គ្រចិត្តលើការអនុវត្ត​គោល​ដៅអភិវឌ្ឍ​ប្រ​​កបដោយចីរភាព ដែលប្រព័ន្ធអង្គការសហប្រជាជាតិបានស្នើឱ្យកម្ពុជាចូលរួម​នៅក្នុងកិច្ច​ប្រជុំ​នៅទីក្រុងញូវយ៉ក នៅខែកក្កដាខាងមុខនេះ ហើយឱ្យមានការគាំទ្រពីការ​ចូល​រួមអំពី​ស្ថា​ប័ន​​ពាក់ព័ន្ធទាំងអស់នោះ  ជាការឆ្លើយតបសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្ដរដ្ឋ​មន្ត្រី​ក្រសួ​ង​ផែនការធ្វើការបកស្រាយ ហើយសម្ដេចតេជោបានបន្ថែមថា កម្ពុជាបានត្រៀម​ខ្លួនជាស្រេច​ដើ​ម្បីចូលរួមកិច្ចប្រជុំនៅខែកក្កដាខាងមុខនេះ។ ដោយឡែកចំពោះការ​សុំការ​គាំទ្រឱ្យមានការ​ចូ​លរួម​ពីស្ថាប័នពាក់ព័ន្ធនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានឆ្លើយតបថា សព្វថ្ងៃនេះរាល់​កា​រងារ​ទាំងអស់គឺមានការសម្របសម្រួលគ្នា ហើយក៏មានការចូលរួមជា​ពិសេស​អំពី ឧត្ដម​ក្រុ​ម​ប្រឹក្សាជាន់ខ្ពស់សម្រាប់ការអភិវឌ្ឍ និងគណៈកម្មកាធិការគោលនយោ​បាយសេដ្ឋកិច្ចជាតិ​ផ​ង​​ដែ​​រ​។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងដែរថា ជំនួបរបស់រវាង​ប្រ​តិ​​ភូក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល គឺមានការជួបគ្នាក្នុងមួយឆ្នាំម្ដង ហើ​​​យនេះជាលើកទី៥ ដែលក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ ចូលជួបប្រជុំជាមួយ​រាជរដ្ឋា​ភិ​បា​ល​៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort