លោកជំទាវ Aung San Suu Kyi មកដល់កម្ពុជា សម្រាប់ទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ

ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ — លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសា​ធារណរ​ដ្ឋ​ស​ហ​ភា​ពមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយតាមជើងយន្ត​ហោះ​ពិសេស នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈ​ពេ​ល​​បីថ្ងៃ (ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩) ដែលជាការតបតាមកា​រ​អ​ញ្ជើ​ញរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​ក​ម្ពុ​ជា។

អញ្ជើញទទួល គណៈប្រតិភូនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន លោក​ជំ​ទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀ។​ តា​ម​កម្ម​វិធី​ដែលបានគ្រោទុកក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកជំទាវ អោង សាន​ស៊ូ​ជី នឹង​ចូល​បង្គំ​គាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះម​ហា​​ក្សត្រនៃ ព្រះ​រា​ជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មា​តា​ជាតិ​ខ្មែរ​ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។

លោកជំទាវ អោង សាន​ស៊ូជី ក៏នឹងចូលជួបសម្តែងការគួរសមជាបន្តបន្ទាប់ ជាមួយ សម្តេច​វិបុ​ល​​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រម​ទាំង​មានជំនួប​ពិភា​ក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន។ ក្នុងឱកាសបំពេញ​ទស្ស​ន​កិច្ចនៅព្រះរាជា​ណា​​ច​ក្រនេះ​ផងដែរ លោកជំទាវ Aung San Suu Kyi នឹងអញ្ជើញ​ដាក់​កម្រ​ង​ផ្កា គោរពវិញ្ញា​ណ​ក្ខន្ធនៅ​ស្តូបវិមានឯករាជ្យ និងព្រះមណ្ឌប ព្រះបរមរតនកោដ្ឋ អតីតព្រះ​ម​ហា​​ក្សត្រ​កម្ពុជា ហើ​យចុងបញ្ចប់ នៃដំណើរទស្សនកិច្ច លោកស្រី នឹងអញ្ជើញទៅ​ទស្ស​នា​ប្រា​សា​​ទមួយ​ចំនួន នៅ​ខេត្តសៀមរាប។

គួរបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ អោង សានស៊ូជី នៅកម្ពុជា នឹង​ពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់​វិស័​យ​ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort