ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុភូមិវិញប្រកបដោយសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២  ស​ម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញនិវត្តន៍​ម​ក​ដល់​​កម្ពុជាវិញហើយ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តាមជើងយន្ត​ហោះពិ​សេ​ស​ ប្រកបដោយសុវត្ថិភាព។

អញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជន​ជា​ន់​​ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត។ ដោយឡែកមន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា ក៏​មាន​វត្តមា​នក្នុងឱកាសនោះដែរ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈ​ប្រតិ​ភូ​ជាន់ខ្ពស់កម្ពុជាចាកចេញពីប្រទេសចិនជាមិត្ត វិលត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពី​បាន​ចូ​លរួមក្នុងវេទិកាផ្លូវ១និងខ្សែក្រវាត់១ លើកទី២ កាលពីថ្ងៃទី ២៥-២៩ ខែមេសា ឆ្នាំ២០១៩ ក្នុង​នោះ​ក៏មា​នជំនួបទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី​ ខឺឈាង (Li Keqiang) ដែលប្រទេស ទាំងពីរបានចុះកិច្ចព្រមព្រៀង ៦ ថែមទៀត ដើម្បីជំរុញទំនាក់ទំនង កម្ពុជា-ចិន ឱ្យឡើងដល់កម្រិតកំពូល។ ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោ​យ​ និងជាមិត្តដែកថែប គឺយើងជាបងប្អូនដែលចែករំលែកនូវផលប្រយោជន៍នៃអនាគតតែ១។ តា​​មរយៈជំនួបប្រជុំជាមួយពាណិជ្ជករ និងក្រុមហ៊ុនវិនិយោគចិនធំៗនៅទីក្រុងប៉េកាំង គឺនឹង​មាន​ក្រុមហ៊ុនចិនជាច្រើនថែមទៀតនឹងមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ ស្របពេល​ដែ​លប្រទេសជាតិ កំពុងមានស្ថិរភាព សុខសន្តិភាព និងរីកចម្រើនជាមួយនឹងកំណើន​សេដ្ឋកិ​ច្ច​​រឹងមាំល្អ។ ខ្ញុំ សូមអរគុណមិត្តចិន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជា​រហូតមាន​កា​រ​រីកចម្រើនមកដល់សព្វថ្ងៃនេះ។  នៅថ្ងៃនេះផងដែរ សូមអរគុណមិត្តចិនដែលផ្តល់​ជំនួ​យ​​ជាង ៦០០ លានយ័ន ដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជាឱ្យកាន់តែរឹងមាំ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort