សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមហ៊ុន ហ៊ុន china huaneng group

រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិន រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន china huaneng group។

ក្នុងជំនួបនោះ ខាងភាគីខាងក្រុមហ៊ុន China Hauneng Group បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្រ្តី អំពីគម្រោង និងការអនុវត្តរបស់ខាងក្រុមហ៊ុននៅកម្ពុជាបានទទួលជោគជ័យទៅលើការផលិតអគ្គិសនី នៅទំនប់វារីអគ្គិសនីសេសានក្រោម២។ លើសពីនេះទៀតក្រុមហ៊ុន China Hauneng Group ក៏បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ខាងក្រុមហ៊ុននៅតែបន្តធ្វើការស្រាវជ្រាវ និងដើម្បីចូលរួមអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីបន្ថែមទៀតនៅកម្ពុជា ជាពិសេសទៅលើការអភិវឌ្ឍថាមពលដោយពន្លឺព្រះអាទិត្យ ដែលចំនុចនេះខាងក្រុមហ៊ុនមានការចាប់អារម្មណ៏ជាខ្លាំង។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលតែងតែចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការផលិតនូវថាមពលអគ្គិសនី។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា ដោយសារតែក្រុមហ៊ុន china huaneng group គឺជាក្រុមហ៊ុនដែលផលិតអគ្គិសនីដោយវារីអគ្គិសនី តាមរយៈនៃការបង្កើតវារីអគ្គិសនី ហើយក៏ជាក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការផលិតអគ្គិសនី ដូចក្រុមហ៊ុនផលិតអគ្គិសនីដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យផងដែរ។ សម្តេចតេជោបានបន្ថែមថា នៅកម្ពុជាពេលដែលរដូវភ្លៀងគឺមានទឹកគ្រប់គ្រាន់ក្នុងការបង្កើតជាអគ្គិសនី នៅពេលដែលរដូវប្រាំងវិញយើងសម្បូរទៅដោយពន្លឺព្រះអាទិត្យមានអាកាសធាតុក្តៅ ដូច្នេះហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីបានណែនាំទៅដល់ក្រុមហ៊ុន China hauneng group ដែលជាក្រុមហ៊ុនបានចាប់ដៃជាមួយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បង្កើតវារីអគ្គិសនីសេសានក្រោម២ ឲ្យមានការស្រាវជ្រាវ និងបោះទុនទៅលើការវិនិយោគថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។

ជាមួយគ្នានេះ ឯកឧត្តមតំណាងខាងក្រុមហ៊ុន china huaneng group ក៏បានរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរថា កន្លងមកក្រុមហ៊ុនបានធ្វើការសិក្សានៅក្នុងប្រទេសកម្ពុជាថា មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក្នុងការអភិវឌ្ឍបានទៅលើវិស័យថាមពលអគ្គិសនីដើរដោយព្រះអាទិត្យ។ ជាពិសេសទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា ចំពោះការងារដែលក្រុមហ៊ុន china huaneng group បានសហការជាមួយនឹងក្រុមហ៊ុន ROYAL GROUP របស់អ្នកឧកញ៉ាគិត ម៉េង ជាដៃគូក្នុងស្រុក ហើយខាងក្រុមហ៊ុនចិនបានចាត់ទុកថាជាក្រុមហ៊ុនជាដៃគូល្អក្នុងការផលិតអគ្គិសនីដោយដំណើរការទៅយ៉ាងរលូន។

ឯកឧត្តមតំណាងក្រុមហ៊ុន china huaneng group ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរថា ដោយសារតែការអនុវត្តបានទៅដោយជោគជ័យទៅលើការផលិតថាមពលអគ្គិសនីនេះ ដោយសារតែមានការគាំទ្រយកចិត្តទុកដាក់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងន័យនេះឯកឧត្តមក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍនានានៅក្នុងប្រទេសកម្ពុជារួមទាំងយកចិត្តទុកដាក់ដល់ការគាំទ្រចំពោះក្រុមហ៊ុន ។ ឯកឧត្តមតំណាងខាងក្រុមហ៊ុនក៏បានចាត់ទុកថា គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម ២ អាចចាត់ទុកថា ជាគម្រោងគំរូមួយនៅក្នុងក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រធានាធិបតីចិន។ ឯកឧត្តមក៏បានជម្រាបរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ខាងក្រុមហ៊ុនមានការយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យនេះក្រុមហ៊ុនគឺធ្វើយ៉ាងណា នឹងយកចិត្តទុកដាក់ទៅលើការអនុវត្តគម្រោងនៅកម្ពុជាដើម្បីឆ្លើយតប ក៏ដូចជាការចូលរួមជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ក៏បានបន្ថែមថា គម្រោងដែលមានការអនុវត្តនៅក្នុងប្រទេសកម្ពុជានេះ គឺជាការចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ។

ឯកឧត្តមតំណាងខាងក្រុមហ៊ុន china huaneng group ក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ក្រុមហ៊ុនchina huaneng group ក៏បានចូលរួមផ្នែកមនុស្សធម៌ផងដែរនៅកម្ពុជា។​ លើសពីនេះទៀត ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីគម្រោងថ្មីទាក់ទិនទៅនឹងការផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដែលក្រុមហ៊ុនគ្រោងនឹងវិនិយោគអគ្គិសនីចំនួន ២០០ មេហ្គាវ៉ាត់ ដោយថាមពលពន្លឺព្រះអាទិត្យនាពេលខាងមុខនេះ។ ខាងក្រុមហ៊ុន បានគូសបញ្ជាក់ថា កម្ពុជាមានប្រភពថ្មី នៃថាមពល ជាពិសេសគឺថាមពលដែលស្អាតដែលបៃតងគាំទ្រដល់បរិស្ថាន សម្រាប់គម្រោងថ្មីនេះ ឯកឧត្តមបានស្នើសុំឲ្យមានការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រីដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ ដើម្បីចូលរួមការអភិវឌ្ឍន៍វិស័យថាមពលបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតបសម្ដេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាចង់បានគឺថាមពលស្អាត ថាមពលដែលគាំទ្រដល់បរិស្ថាន ជាពិសេសថាមពលដើរដោយពន្លឺព្រះអាទិត្យដែលជាបច្ចេកវិទ្យាចុងក្រោយនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort