សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ទទួល​គោ​រមងារ ជាសាស្រ្តា​ចារ្យ​កិត្តិ​យស​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ ពីសាកល​វិទ្យាល័យ​ប៉េកាំង

សម្តេចអ​គ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ​ជា​ថ្នាក់​ដឹកនាំ​កំពូល​លើក​ដំបូងគេ របស់ព្រះរាជាណា​ចក្រកម្ពុជា ដែលទ​ទួល​បាន​នូវគោរ​មងារ សាស្រ្តា​ចារ្យ​កិត្តិយស​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ ពីសាកលវិទ្យាល័យប៉េ​កាំង ដែលជាសាកល​វិទ្យា ល័យ​ដ៏ធំ​និង​ចំណាស់​ជាង​គេ នៅទីក្រុងប៉េកាំង សាធារណរដ្ឋ​ប្រជា​មានិត​ចិន។ ពិធីប្រគល់​និង​ទទួល ​ដែល​ធ្វើឡើង កាលពី​រសៀល​​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យប៉េកាំង វត្តមាន នៃការ​អញ្ជើញ​​ដល់​​របស់​​សម្តេច​​តេជោ​​នាយក​​រដ្ឋមន្រ្តី ត្រូវបានការ​ធ្វើគារ​វកិច្ច​ស្វាគមន៍យ៉ា​ងស្និទ្ធស្នាល រ៉ាក់​ទាក់​បំផុត ពីថ្នាក់ដឹកនាំ​ក្រសួង​អប់រំចិន ក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ នៃសាកល​វិទ្យា​ល័យ​ រួមទាំង​និស្សិតក​ម្ពុជា-ចិន ដែលកំពុង​​សិក្សា​នៅ​ក្នុងសាកលវិទ្យា​ល័យប៉េកាំង ជាច្រើន រូប។

នៅក្នុងពិធីទ​ទួល និងបដិសណ្ឋារ​កិច្ចផ្លូវ​ការ​នោះ​ដែរ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី បាន​ធ្វើ​គារ​វ​កិច្ច​ស្វាគមន៍ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ និងក្រុម​ប្រឹក្សា​ភិបាល នៃសាកល​វិទ្យាល័យ​ប៉េកាំង មុន​ពិធី​ប្រគល់​គោរ​មងារ សាស្រ្តា​ចារ្យ​កិត្តិយស ផ្នែកទំនាក់​ទំន​ងអន្តរជាតិ ជូនសម្តេចតេ​ជោ​​នាយក​រដ្ឋមន្រ្តី ពីសា​កល​វិទ្យាល័យ​ប៉េកាំង។ ថ្នាក់ដឹក​នាំ​ក្រសួង​អប់រំ និងក្រុមប្រឹ​ក្សា​ភិបាល នៃ​សាកលវិទ្យា​ល័យ​ប៉េកាំង មាន​ប្រសាសន៍​សំដែង​នូវការវា​យតម្លៃខ្ពស់ និងកោតសរសើរ​ចំពោះ សក​ម្មភាព​ដឹក​នាំ​របស់​សម្តេច​តេជោ​ នាយក​រដ្ឋមន្រ្តី ក្នុងការរំលត់​ភ្លើងសង្រ្គាម របបប្រល័យពូជ​សាសន៍ ការ​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ ក្នុងការ​បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ការ​ទំនាក់ទំនង​អន្តរជាតិ និង​ការ​ដឹក​នាំ​ស្តារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ក្នុងប្រទេស​កម្ពុជា មានការរីក ចម្រើនយ៉ាង​ឆាប់​រហ័ស ក្នុង​រយៈ​ពេល​ជាង​២​ទសវត្សរ៍ បន្ទាប់ពី​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិ​ភាព យ៉ាង​ពេញ​លេញ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​នយោ​បាយឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ​នាយក​រដ្ឋមន្រ្តី។

ជាមួយគ្នានេះ​ថ្នាក់ដឹ​នាំក្រសួង​អប់រំ និងក្រុម​ប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៉េកាំង សូម​សំដែង​នូវការ​សប្បាយ​រីករាយ ជូនចំពោះ​សម្តេច​តេជោ នាយករដ្ឋមន្រ្តី ដែលបាន ឆ្លើយ​តប​និង​ទទួល​យក​នូវ​គោរ​មងារ សាស្រ្តចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកល​វិទ្យាល័យ​ប៉េកាំង ដែល​នេះ​បាន​បង្ហាញ​ពីការ​ផ្តល់​នូវ​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​បំផុត ជូនចំពោះ​ថ្នាក់​ដឹក​នាំ និង​ប្រជាជន​ចិន ដែល​ជានិច្ចកាល​តែងតែមានទំនាក់​ទំនង​ល្អជាមួយ​សម្តេច​នាយក​រដ្ឋមន្រ្តី ក៏ ដូចជា​ប្រទេស​និង​ប្រជាជន​កម្ពុជា​។

ថ្នាក់ដឹក​នាំ និងក្រុម​ប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េ​​កាំង ក៏បានប្រសិទ្ធពរ​ជ័យ​បវរមហា​ប្រសើរ ជូន​សម្តេច​តេជោ នាយករដ្ឋមន្រ្តី​ក្នុងការ​បន្ត​ស្ថិត​នៅ ជាអ្នក​ដឹកនាំ​ដ៏ឆ្នើម​នៅ​កម្ពុជា ក្នុង​ការ​បន្ត​ដឹក​នាំ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម របស់ប្រទេស​កម្ពុជា ឲ្យ​កាន់​តែមាន​ការីក​ចម្រើន​ខ្ពង់​ខ្ពស់​ទ្វេឡើង​ថែម​ទៀត។ ថ្នាក់ដឹកនាំ​ក្រសួងអប់រំ និងក្រុមប្រឹក្សាភិ​បាល នៃសាកល​វិទ្យាល័យ​ប៉េកាំង មាន​ប្រសាសន៍ ដែរថា កន្លង​មកសាកល​វិទ្យាល័យ​ប៉េកាំង បានចូលរួម​ចំណែក​យ៉ាង​សកម្មក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា និងពង្រឹង​ចំណង​មិត្តភាព ជាមួយកម្ពុជា ក្នុងឆ្នាំ២០១៨ សាកលវិទ្យាល័យប៉េកាំង បាន​ចុះ​ហត្ថលេខា​ជាមួយ​រាជបណ្ឌិតសភា​​កម្ពុជា ក្នុងការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយគ្នា។

បន្ទាប់​មក​ថ្នាក់ដឹកនាំ​នៃសាកល​​វិទ្យាល័យ​ប៉េកាំង បាន​អញ្ជើញ​ជូន​គោរមងារ​កិត្តិយស​ផ្នែក​ទំនាក់ ទំនង​អន្តរជាតិ ជូន​សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី តាមរយៈ​លិខិត​បញ្ជាក់ផ្លូវការរបស់សាកលវិទ្យា ល័យ និងសញ្ញាសំគាល់​របស់​សាកលវិទ្យាល័យ ដោយបាន​ចាត់​ទុកថា ពីថ្ងៃនេះតទៅ សម្តេចតេ​ជោ​នាយក​រដ្ឋមន្រ្តី គឺជាសាស្រ្តាចារ្យ​កិត្តិយស​ផ្លូវការ របស់សាកល​វិទ្យាល័យប៉េកាំង។ ផ្នែកមួយ​នៃ​ការ​ជូន​គោរម​ងារ​នេះដែរ ក៏បានវាយតម្លៃ​ខ្ពស់ផងដែរ ចំពោះសកម្មភាព​របស់សម្តេចតេជោ​ នាយក​រដ្ឋមន្រ្តី ដែ​លបានគាំទ្រ​ដល់គោល​នយោបាយ​របស់ប្រទេសចិន ដែលទាក់ទិន​ទៅនិង ខ្សែ​ក្រវ៉ាត់ និងផ្លូវ ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រ​ជាមានិតចិន ដែល​រហូត​មក​ដល់ពេល​បច្ចុប្បន្ននេះ មានប្រទេសជា​ច្រើនលើស​កលលោក បាន​ចូល​រួមគាំ​ទ្រ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ដ៏មានសារ​សំខាន់នោះ។

នៅក្នុង​ពិធីដ៏មាន​អត្ថន័យ​ជាប្រវត្តិសាស្រ្តនោះដែរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ​មន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមប្រតិភូ​ជាន់ខ្ពស់​រាជ រដ្ឋា​ភិបាល​កម្ពុជា ដែលមាន​វត្តមានក្នុ​ងពិធីប្រគល់និងទទួលគោរមងារ សាស្រ្តាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ ជូន​សម្តេច​តេជោ នាយករដ្ឋមន្រ្តី ដោយសាកលវិ​ទ្យាល័យប៉េកាំង បាន​អញ្ជើញ​នាំបាច់ផ្កា ជូន​សម្តេច​តេជោ ​នាយករដ្ឋមន្រ្តី ដើម្បីជាកិច្ច នៃការគោរព​ដឹងគុណ យ៉ាងជ្រាល​​ជ្រៅ​បំផុត ដែល​រូប​សម្តេច​បាន​ធ្វើ​ពលីកម្ម​គ្រប់​បែបយ៉ាង ក្នុងការដឹក​នាំប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត ការ​ពន្លត់​ភ្លើងស​ង្រ្គាម​រ៉ាំរ៉ៃ ការស្វែង​រកដំណោះស្រា​យ​សន្តិភាព ការ​បញ្ចប់​សង្រ្គាម​ទាំងស្រុង តាម​រយៈ​ការ​ដាក់​ចេញ​នូវ​នយោបាយ​​ឈ្នះ ឈ្នះ របស់សម្តេច និង​ដំណើរការ​នៃការ​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពីបាត់​ដៃ​ទទេរ រហូតកម្ពុជារ​ក្សាបាន​នូវកំណើន សេដ្ឋកិច្ច​ក្នុង​រង្វង់៧% រយៈ​ពេល​ជាង​២ទសវត្សរ៍​ចុងក្រោយ ពិសេស​ការធ្វើ​ទំនាក់​ទំនងកិច្ច​សហប្រតិបត្តិការ ដោយស្មើសិទ្ធ ស្មើភាព ខ្ពស់​មុខ​ខ្ពស់​មាត់​ជា​មួយ​និងបណ្តា​ប្រទេសទាំ​ងអស់​លើ សកលលោក។

នៅក្នុង​ពិធីដ៏មាន​អត្ថន័យ​នោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ នៃក្រសួង​​អប់រំ ក្រុម​ប្រឹក្សា​ភិបាល នៃសាកល​វិទ្យាល័យ​ប៉េកាំង បានអញ្ជើញបើ​ករបាំង​ស្បៃ ដើម្បីជានិម្មិតរូប នៃ​ពិធីស​ម្ពោធ​មជ្ឈម​ណ្ឌលវិ​ទ្យាស្ថាន​ស្រាវជ្រាវ​កម្ពុជា របស់រាជបណ្ឌិត​សភាកម្ពុជា ដែល ឧបត្ថម្ភដោយ​សាកល​វិទ្យាល័យ​ប៉េកាំង។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort