សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​ក​ម្ពុ​ជា​ និង​គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរទៅ​ដល់ទីក្រុង​ប៉េ​កាំ​ង ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១៣ និង​៥០នាទី ម៉ោងនៅ​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ត្រូវនឹងម៉ោង១២ និង៥០នាទី ម៉ោងនៅរាជធានីភ្នំពេញ ប្រទេ​ស​ក​ម្ពុ​ជា​ ដើម្បីចូល​រួម​វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែល​នឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី២៦-២៧ ខែមេសា។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា យន្តហោះពិសេសរបស់ព្រះរាជាណាចក្រ​​កម្ពុ​ជា ជើង​ហោះហើរលេខ ០០១ បានធ្វើការចុះចតប្រកបដោយសុវត្ថិភាព នៅអាកាស​យាន​អន្តរ​ជាតិប៉េកាំង ក្រោមវត្តមាននៃការទទួល​បដិ​សណ្ឋារ​កិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាល រាក់​ទាក់​​បំផុត របស់លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល​ចិន និងឥស្សរជនការទូតរបស់​ព្រះ​រាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនជា​ច្រើន​រូប។

តាមកម្មវិធីដែល​បា​ន​​គ្រោងទុក ក្រៅពីការអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ សម្រាប់​កិច្ចសហ​ប្រ​តិ​​ប​ត្តិការអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សា ជាមួយឯកឧត្តម ស៊ី ជីនពីង ប្រ​ធានាធិបតីចិន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ថ្នាក់ ដឹក​នាំជាន់​ខ្ពស់​រដ្ឋាភិ​បា​ល​ចិ​ន​ និងបណ្តាក្រុមហ៊ុនវិនិយោគចិនជាច្រើនទៀត ពិសេសទៅ ទៀតនោះ សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី នឹងទទួលបាននូវជូនគោរមងារ សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ ពី​សា​ក​លវិទ្យាល័យប៉េកាំង ដែលគ្រោងធ្វើឡើងនៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort