សម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល និងពិសាភោជនាហារ​ជាមួយសមាគមសម្ព័ន្ធខ្មែរ-ចិន ប្រចាំឆ្នាំជាលើកទី៣

ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលរួមជាមួយឯក​អ​គ្គ​រដ្ឋ​ទូតនៃសាធារណរដ្ឋប្រជាមានិត​ចិនប្រចាំកម្ពុជាផងនោះ បានអញ្ជើញជួប​សំណេះ​​សំណាល និងពិសាភោជនាហារជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគម​សម្ព័ន្ធ​ខ្មែរ-ចិន ចំនួនប្រមាណជាង៥.០​០​០ នាក់ ដែលជាជំនួបប្រចាំឆ្នាំជាលើកទី៣ នា​ល្ងាច​ថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.​ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈ​មណ្ឌល​កោះពេជ្រ។

លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានឱ្យដឹងថា ស​មា​គមសម្ព័ន្ធខ្មែរ-ចិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០ ដោយជនជាតិចិន និងសហគម​ ចិ​ន​​នៅកម្ពុជា ព្រមទាំងបានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។ លោកឧកញ៉ា​បានបន្ដថា សមាគមប្រមូល​ផ្តុំ​ទៅ​ដោយអ្នកវិនិយោគ ពាណិជ្ជករ និងធុរជនខ្មែរ-ចិន ដែល​កំពុងតែវិនិយោគ ធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបពិសាភោជនាហាររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ​នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ លោក​ឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់ថា នេះគឺជា​ការ​ពិសាភោជនាហារលើកទី៣ហើយ ដែល​ការជួបនេះ ក៏ជា​ឱកា​ស​ទទួលបាននូវអនុសាសន៍​បន្ថែមទៀតពីសម្តេចតេជោ ហ៊ុន សែន សម្រាប់ការវិនិយោគ​នៅ​កម្ពុ​ជា។

លោកឧកញ៉ាបានបន្តថា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានរួមចំណែកធ្វើ​ស​កម្ម​ភាព​ជាច្រើននៅក្នុង​ឆ្នាំ២០១៨កន្លងទៅ ដើម្បីគាំទ្រដល់ការរកស៊ី​របស់​ខ្មែរ-ចិន​នៅកម្ពុ​ជា ហើយក៏បានធ្វើសកម្ម​ភាពមនុស្សធម៌ច្រើនផងដែរ ដែលក្នុងឆ្នាំ​២០១៨​កន្លងទៅ សមាគម​បា​នធ្វើសកម្មភាពជាច្រើន​មានដូចជា ជួបពិសាបាយមិត្តភាពជា​មួយអាជីវករលក់ដូរក្នុងផ្សារ​នៅ​រាជធានីភ្នំពេញ សន្និសីទ​ស្តីពីសេដ្ឋកិច្ចនៃសហព័ន្ធពាណិជ្ជករ​ចិនទាជីវស​កលលោក សន្និសី​ទ​ជំរុញការវិនិយោគទុន នៅកម្ពុជា ពិធីសម្ពោធអាគារ​ទីស្នាក់​ការកណ្តាលសមាគមសម្ព័ន្ធខ្មែរ-ចិន ការលើកទឹកចិត្ត​ដល់​បងប្អូនខ្មែរមានសែស្រឡាយចិន​ទាំងអស់នៅកម្ពុជា ដើម្បីឱ្យឆ្លើយតប​ទៅ​នឹង​ការអំពាវនាវ​របស់សម្តេចតេជោ ហ៊ុន សែន ដើម្បី​គាំទ្រដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ពិ​ធី​បើ​កការដ្ឋាន​សាងសង់អគារសាកលវិទ្យាល័យ​ពហុបច្ចេកទេសកម្ពុជា-ចិន បានជីកអណ្តូងទឹក​ចំ​នួ​ន៤៧ នៅខេត្តក្រចេះ ដើម្បីដោះស្រាយ​បញ្ហាកង្វះទឹកស្អាតសម្រាប់ប្រជាជនប្រើប្រាស់ជា​ង២.១៥០​គ្រួ​សារ។ ទន្ទឹមនេះ សមាគមបាន​ឧបត្ថម្ភប្រាក់ខែ​ដល់គ្រូបង្រៀន​ក្រីក្រដែលបង្រៀន​នៅ​សា​លាចិន​ទូទាំងប្រទេស ផ្តល់មូលនិធិ​ដល់​មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀន លើកកម្ព​ស់​​ការអប់រំ​ភាសាចិននៅតាមមូលដ្ឋាន និងបណ្តុះបណ្តាលអ្នកជំនាញភាសាចិនផងដែរ។ ក្រៅ​ពី​នេះ​ទៀត សមាគមបានទាក់ទង​យ៉ាង​​សកម្ម​ជាមួយសមាគមពាណិជ្ជកម្ម និងស្ថាប័នវិនិយោ​គ​​ផ្សេងៗ និងបានផ្តល់ការ​ស្វាគមន៍​យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូមកពីទូទាំងពិភពលោក ដើម្បីបម្រើ និងដើរតួនាទីជា​ស្ពានតភ្ជាប់អ្នកមានសែស្រឡាយចិននៅកម្ពុជា ឱ្យមានទំនាក់ទំ​ ន​ង​ និងសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន និងទូទាំងពិភពលោក៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort