កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់អភិបាលក្រុងនិយាយ ភាសាបារាំងនៅដើមខែធ្នូ ឆ្នាំ២០១៩

ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្ដម Pierre Baillet លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអភិបាលក្រុងនិយាយ​ភា​សា​​បារាំង បានចាត់ទុកកម្ពុជា ជាប្រទេសជាគំរូ​ ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួន សម្រាប់យក​ទៅ​​​អនុវត្តន៍បន្តនៅបណ្ដាប្រទេសជិតខាងមួយចំនួនទៀត​ ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ​មហាសន្និបាតរបស់អភិបាលក្រុងនិយាយភាសាបារាំងដែលនឹងប្រព្រឹត្តទៅ នៅដើមខែធ្នូ ឆ្នាំ​២០​១​៩​ នៅរាជធានីភ្នំពេញ។

ឯកឧត្ដម ស្រ៊ី ថារុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែង​ដូច្នេះប្រាប់ក្រុម​អ្នកយក​ព័ត៌​មា​ន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ច​ក្រ​​​កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម ឯកឧត្ដម Pierre Baillet លេខាធិការអចិន្ត្រៃយ៍ នៃសមា​គម​​អភិបាលក្រុងនិយាយភាសាបារាំង និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម កាលពី​ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមអញ្ជើញ​មក​បំពេញ​ទ​ស្ស​​នកិច្ចនៅកម្ពុជា ដើម្បីរៀបចំមហាសន្និបាតរបស់អភិបាលក្រុង និយាយភាសា​បារាំង ដែល​នឹង​ប្រព្រឹត្តទៅ នៅដើមខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងជំនួបនេះឯកឧត្តម Pierre Baillet  បាន​សម្ដែ​ង​​នូវ​ការអរគុណយ៉ាងខ្លាំង និងជាកិត្តិយស ដែលសម្ដេចតេជោ បានអនុញ្ញាតឱ្យគណៈប្រតិ​ភូ​រ​បស់​ឯកឧត្ដម ចូ​លជួប​សម្ដែងការគួរសម បើទោះបីជាសម្ដេចមានកម្មវិធី មមាញឹកយ៉ាង​ណា​ក៏​ដោយ ហើយឯកឧត្ដម រីករាយណាស់ ដោយបានឃើញទីក្រុងភ្នំពេញ គឺជាទីក្រុងមួយ ជា​ស​មា​ជិក នៃទីក្រុងដែល​និយាយភាសាបារាំង។ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក៏​ដូ​ច​​ជាពិនិត្យមើលនូវ​គម្រោងអភិវឌ្ឍន៍នានា ដែលបានអនុវត្តន៍កន្លងមក និងគម្រោង​ដែ​ល​​ត្រូវអភិវឌ្ឍន៍ នៅពេល​ខាងមុខ​ជាមួយនឹងជំនួយ ដែលបានមកពីសហគមន៍ និយាយ​ភា​សា​បា​រាំង ក្នុងនោះក៏មាន​មូល​និធិ Bill Gate ផងដែរ ក្នុងការស្ដារប្រព័ន្ធកែលម្អបរិស្ថាន ទីក្រុងកាក​សំ​ណល់ ទឹកស្អុយ ឬក៏ទឹកដក់ នៅតាមផ្លូវជាដើម។ ឯកឧត្តមបានបន្ដទៀតថា កម្ពុជា​ជា​​គំរូ ជាពិសេស​ទីក្រុង​ភ្នំពេញ និងទីក្រុងសៀមរាប អាចជាគំរូនៅក្នុងការអភិវឌ្ឍនូវគម្រោង​ទាំង​នេះ សម្រាប់បណ្ដា​ប្រទេសជិតខាង មានដូចជាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ និងទីក្រុង នៃ​ប្រទេសវៀត​ណាមជាដើម។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ផង​ដែ​រ​​​ថា សមា​គម​​អភិបាលក្រុងនិយាយភាសាបារាំង នឹងត្រៀមរៀបចំធ្វើសន្និបាត ដែលមាន​ការ​ចូ​ល​​រួមពី អភិបាលក្រុងអភិបាលប៉ារីស នាដើមខែធ្នូ ឆ្នាំ២០១៩នេះ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែល​ក្នុ​ង​​ឱ​កាសនោះ នឹងរំលេចនូវភាពជោគជ័យ នៃការអនុវត្តគម្រោងនានា នៅកម្ពុជា ជាពិសេ​ស​នៅ​​រាជធានីភ្នំពេញ និងនៅទីក្រុងសៀមរាប ហើយឱកាសនោះ ក៏នឹងបង្ហាញ​ឱ្យសមាជិកមក​ពី​​​ទ្វីបទាំង៥ និងមានអភិបាលក្រុង ពីទ្វីបទាំងប្រាំ នៃពិភពលោកនេះ នឹង​មកចូលរួមសន្និបាត​នេះ​។

ជាការឆ្លើយតប សម្ដេចតេជោ​ ហ៊ុន​ សែន បានសម្ដែងនូវការរីករាយ ដោយបានទទួល​គណៈ​ប្រតិ​ភូ​ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលឱកាសនេះសម្តេចសង្ឃឹមថា គណៈប្រតិភូបា​​នឃើញផ្ទាល់នឹងភ្នែកនូវការរីកចម្រើន​ ជាពិសេស នៅក្នុងការអនុវត្ត​គម្រោង​នានា ដែល​ស​មាគមនៃអភិបាលក្រុង និយាយភាសាបារាំង បានជួយមកដល់កម្ពុជា ដែល​មាន​ប្រវត្តិតាំង​ពី​ក្នុងទសវត្សរ៍៨០មកម្ល៉េះ គឺថ្វីត្បិតតែពេលនោះ បារាំងនិងកម្ពុជា មិនទាន់​ភ្ជាប់ទំនាក់​ទំនង​ការ​ទូ​តនឹងគ្នានៅឡើយ ដោយសារបានកាត់ផ្ដាច់ក្រោយរបបខ្មែរក្រហម តែ​អភិបាលក្រុងប៉ារីស​កា​លនោះ​ ឯកឧត្តម ហ្សាក់ ហ៊្សីរ៉ាក់ បានបញ្ជូនរថយន្តដឹកសំរាម ផ្ដល់មក​ឱ្យកម្ពុជា តាំងពី​ពេ​ល​នោះ។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា វាជាកិត្តិយសសម្រាប់​កម្ពុជា ដែល​រាជ​ធា​នី​ភ្នំ​ពេញ បានក្លាយទៅជាសមាជិកមួយ នៃសមាគមប្រទេសដែលប្រើ​ប្រាស់​ភាសាបារាំង។ ស​ម្ដេ​ច​តេជោបានបញ្ជាក់ជូនភ្ញៀវអំពីការរីកលូតលាស់យ៉ាងលឿន របស់រាជធានីភ្នំពេញជាង​ការ​ប៉ាន់ស្មាន ជាពិសេសកំណើនប្រជាជន ដែលធ្វើឱ្យជួប​បញ្ហា​លំបាកនៅក្នុងការ​ដោះ​ស្រា​យ​ បញ្ហាលូបង្ហូរទឹកកខ្វក់ និងបញ្ហាសំរាមជាដើម ជាពិសេស កំណើនប្រជាជននៅក្នុងទី​ក្រុ​ង​កា​ន់តែច្រើន ដែលទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់ដល់ បរិស្ថាន ប៉ុន្តែយើងកំពុងខិតខំរៀប​ចំ​ដោះ​ស្រាយ។ សម្ដេចតេជោក៏បានស្វាគមន៍ និងរីករាយ​ជានិច្ច ជាមួយគម្រោងនានា និង​ការ​ជួ​យ​របស់សមាគមក៏ដូចជាមូលនិធិផ្សេងៗ ដែលរាជ​រដ្ឋាភិ​បាល ក៏បានត្រៀមថវិកាបដិភាគ ស​ម្រា​​ប់​អនុវត្តន៍គម្រោងទាំងនោះ ឱ្យប្រកបដោយ​ជោគជ័យ។   សម្ដេចតេជោបានលើកឡើងថា ប្រ​ទេសនិយាយភាសាបារាំងភាគច្រើន ជា ប្រទេសក្រីក្រ មិនអភិវឌ្ឍន៍ដូចប្រទេស ដែល​និយា​យ​ភាសាអង់គ្លេសទេ តែយើងមានមោទ​នភាព ដោយសារថា សមាគមប្រទេស ដែល​និយា​យ​ភា​សាបារាំង មានស្មារតីជាសហគមន៍ យើងជួយគ្នា ដូចជា ទោះបីជាកម្ពុជា ទើបនឹង​រួចផុតពី​ស​ង្គ្រាម ប៉ុន្តែយើងបានបញ្ជូនកងកម្លាំង ទៅជួយរក្សាសន្តិភាព នៅប្រទេសដែលនិយាយ​ភា​សា​​បារាំងមួយចំនួន ដូច្នេះវាជាកិច្ច​សហ​ប្រតិបត្តិការមួយ នៅក្នុងក្រុមប្រទេស ដែលនិយា​យ​ភា​សាបារាំង។ ជានេះទៀត នៅក្នុងការ​ប្រើប្រាស់ភាសាបារាំងនេះ ថ្វីត្បិតតែវាមាននិន្នាការ ឆ្ពោះ​ទៅការប្រើភាសាអង់គ្លេស ក៏ប៉ុន្តែ​យើងក៏នៅបង្ហាត់បង្រៀន គ្រូភាសាបារាំង សម្រាប់​ប​ង្រៀ​ន នៅក្នុងសាលា ហើយនៅក្នុង​វិទ្យាស្ថានបច្ចេកទេស ក៏យើងប្រើប្រាស់ភាសាបារាំង និងក្នុងផ្នែកវេជ្ជសាស្ត្រ នៅក្នុងមហាវិ​ទ្យាល័យពេទ្យផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​បា​​ន​​សម្ដែងនូវសេចក្ដីរីករាយ ក្នុងការ​ដែលទីក្រុងភ្នំពេញ នឹងរៀបចំធ្វើជាទីកន្លែងសន្និបាត របស់​ស​មាគម អភិបាលក្រុងនិយាយ​ភាសា​​បារាំង ដែលនឹងប្រព្រឹត្តទៅ នៅដើមខែធ្នូ ឆ្នាំ២០១៩​ខាង​មុខនេះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort